រដ្ឋមន្រ្តីមហាផ្ទៃបណ្តេញនិង​ដកហូតមុខតំណែង​មន្រ្តីនៃបណ្ឌិត្យសភានគរបាល២២នាក់

មន្រ្តីនគរបាលចំនួន២០នាក់នៃបណ្ឌិត្យសភានគរបាលត្រូវបានរដ្ឋមន្រ្តីក្រសួងមហាផ្ទៃសម្រេចបណ្តេញចេញពីក្របខណ្ឌមន្រ្តីនគរបាលជាតិនិង​២នាក់ទៀត​ត្រូវ​បាន​ដក​ហូត​មុខតំណែអ ដោយសំអាង​ថា​ពួកគេមិនបានមកបំពេញការងារ​និង​អសកម្មនឹង​ការងារ។​នៅ​ក្នុង​ប្រកាសចុះហត្ថលេខាដោយរដ្ឋមន្រ្តីមហាផ្ទៃ លោក ស ខេង នៅថ្ងៃទី២៦ខែកុម្ភៈ ហើយ​វីអូឌី(VOD )ទើប​ទទួល​បាន​ ក្រសួង​មហាផ្ទៃ​បញ្ជាក់ថា​ត្រូវ​បានអនុវត្ត​វិន័យ​ចំពោះ​មន្រ្តី​នគរបាល​២០​នាក់​នៃ​បណ្ឌិត្យ​សភានគរបាល​កម្ពុជា​ ដោយ​ដក​ហូត​តមុខតំណែង ឋានន្តរសក្តិ​​និង​បណ្តេញចេញ​ផុត​ពី​ក្រ​ប​ខណ្ឌ​មន្រ្តី​នគរបាល​ជាតិ។

មន្រ្តីរដ្ឋាភិបាល​ថា​ក្រ​សួង​កំពុង​រៀប​ចំផ្ទេរ​ការ​គ្រប់គ្រង​ទៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ

មន្រ្តី​រដ្ឋាភិបាល​ឲ្យដឹង​ថា​ក្រ​សួងមួយចំនួន​កំពុង​រៀប​ចំផ្ទេរការគ្រប់គ្រងរបស់​ខ្លួន​ទៅ​រដ្ឋបាល​ថ្នាក់​ក្រោមជាតិ ដោយ​ថា​​ដើម្បី​ផ្តល់​​សេវាសាធារណៈនិង​អភិវឌ្ឍមូល​ដ្ឋាន​ឲ្យបានកាន់តែប្រ​សើរនិង​ឆ្លើយ​តប​ទៅ​តាម​សេចក្តីត្រូវការ​របស់​ប្រ​ជាពល​រដ្ឋ។ នៅ​ក្នុង​កិច្ច​ប្រ​ជុំ​ប្រ​ចាំឆ្នាំ​របស់​អង្គការគណៈកម្មការសហប្រតិបត្តិការ​ដើម្បី​កម្ពុជា នៅ​ព្រឹកថ្ងៃ​ព្រហស្បតិ៍នេះ អនុរដ្ឋលេខាធិការក្រ​សួង​មហាផ្ទៃនិង​ជា​អនុប្រ​ធាន​ប្រតិបត្តិលេខាធិការដ្ឋានគណៈកម្មកាធិការជាតិសម្រាប់​ការអភិវឌ្ឍតាម​បែបប្រជាធិបតេយ្យនៅថ្នាក់ក្រោម​ជាតិ លោក ង៉ាន់ ចំរើន ថ្លែងថាផែន​ការ​អភិវឌ្ឍន៍​៣ឆ្នាំ​ដំណាក់កាលទី​២​របស់​រដ្ឋា​ភិបាល​ចាប់​អនុវត្តពី​ឆ្នាំ​២០១៥ទៅ​២០១៧។ លោក​បន្តថា​ផែន​ការអភិវ​ឌ្ឍន៍​នេះ​ផ្តោតសំខាន់ទៅ​លើ​ការ​ជំរុញឲ្យមានការផ្ទេរ​ភារកិច្ចមុខងារនិង​ធន​ធាន​ទៅ​កាន់​រដ្ឋបាលថ្នាក់​ក្រោម​ជាតិ។

ព្រះមហាក្សត្រ​ដាក់​មន្រ្តីនគរបាលផ្កាយ១ដល់៣ប្រមាណ៥០រូប ចូលនិវត្តន៍

ព្រះមហា​ក្សត្រ​បាន​សម្រេច​ដាក់​មន្រ្តីនគរបាលផ្កាយ១ដល់៣ចំនួន​៤៩រូបនៃក្រប​ខ័ណ្ឌ​ក្រសួង​មហាផ្ទៃ​ ឲ្យ​ចូលនិវត្តន៍ តាម​ការស្នើសុំ​របស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ កាលពីថ្ងៃទី​២៤ ខែកុម្ភៈ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ស្នើ​ព្រះមហាក្សត្រ​ឲ្យ​ដាក់​​មន្រ្តីនគរបាលជាន់ខ្ពស់​៤៩រូបដែល​មាន​ឋានន្តរស័ក្តិចាប់ពីផ្កាយ​១ដល់ផ្កាយ​៣ហើយ​ភាគច្រើន​កំពុងបម្រើការងារ​នៅក្រសួង​​មហាផ្ទៃ ឲ្យ​ចូល​និវត្តន៍​។

រដ្ឋាភិបាល​សម្រេច​ដោះដូរ​អភិបាល​ខេត្ត​ចំនួន​៦ក្នុងឆ្នាំ​២០១៦នេះ​

មន្រ្តីក្រសួងមហាផ្ទៃឲ្យដឹងថារដ្ឋាភិបាលមានគម្រោងដូរអភិបាលខេត្តមួយចំនួន ដោយ​មន្រ្តីអះអាង​ថា​ការ​ដូរនេះដោយ​សារ​មន្រ្តីទាំងនោះ​ដល់អាយុចូលនិវត្តន៍។​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក សក់ សេដ្ឋា ប្រាប់វីអូឌី(VOD)នៅថ្ងៃអង្គារនេះថាអភិបាលខេត្តប្រមាណ​​៦រូប​នឹងត្រូវដូរចេញ​ជាបន្តបន្ទាប់នៅក្នុងឆ្នាំ២០១៦នេះ រួមមាន​អភិបាល​ខេត្តកំពង់ធំ ខេត្តព្រះវិ​ហា​រ ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តត្បូងឃ្មុំ និងខេត្តបន្ទាយជ័យ។ លោកបញ្ជាក់ថាការដូរនេះ​ ដោយ​សារពួកគេដល់អាយុចូលនិវត្តន៍ មិនមែនពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៃ​ការ​បំពេញការងារនោះទេ​។

ក្រសួង​មហាផ្ទៃ

​ក្រសួង​មហាផ្ទៃ​ច្រានចោល​ព័ត៌មាន​ថា​តម្លើង​ស័ក្តិ​នគរបាល​ដោយ​តែងតាំង​ជា​ទីប្រឹក្សា ឬ​ជំនួយការ​

ក្រសួង​មហាផ្ទៃ​បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ច្រាន​ចោល​ចំពោះ​ការផ្សព្វផ្សាយ​ថា បែកធ្លាយ​ល្បិចកល​តម្លើង​ឋានន្តរស័ក្តិ​នាយ​នគរបាល ​តាម​រយៈ​ការតែងតាំង​ជា​ទីប្រឹក្សា ឬ​ជំនួយការ​រដ្ឋមន្ត្រី​។​
​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​មហាផ្ទៃ​ចុះ​ថ្ងៃទី ៤ ខែមីនា បានឲ្យដឹង​ថា ​ចំពោះ​ការចុះផ្សាយ​ថា បែកធ្លាយ​ល្បិចកល​តម្លើង​ឋានន្តរស័ក្តិ​នាយ​នគរបាល​តាម​រយៈ​ការតែងតាំង​ជា​ទីប្រឹក្សា ឬ​ជំនួយការលោក ស ខេង និង ក្រសួង​មហាផ្ទៃ​នោះ ខុ​ទ្ទ​កាល័យ​លោក ស ខេង ច្រាន​ចោល​ទាំងស្រុង និងចាត់ទុក​ករណី​នោះ​គឺជា​ការរៀបចំ​ឡើង​ដោយ​ខ្វះ​ការយល់ដឹង​ខាង​វិជ្ជាជីវៈ​សារព័ត៌មាន និងបង្ហាញ​ជំហរ​លំអៀង​។​

លោកនាយករដ្ឋម​ន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

នាយករដ្ឋមន្រ្តីស្នើ​ព្រះមហាក្សត្រ​ដាក់​មន្រ្តីនគរបាលផ្កាយ១ដល់៣ចំនួន​៤៩រូប ចូលនិវត្តន៍

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ស្នើ​ព្រះមហាក្សត្រ​ឲ្យ​ដាក់​​មន្រ្តីនគរបាលជាន់ខ្ពស់​ប្រមាណ​៥០រូប ដែល​មាន​ឋានន្តរស័ក្តិចាប់ពីផ្កាយ​១ដល់ផ្កាយ​៣ហើយ​កំពុងបម្រើការងារ​នៅក្រសួង​មហាផ្ទៃ ឲ្យ​ចូល​និវត្តន៍​។ លិខិតចុះថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៦​ដែលវីអូឌី​ទទួល​បាន​នៅ​ថ្ងៃពុធនេះ លោក​ ហ៊ុន សែន បានសរសេរ​ថា​តាងនាម​​រដ្ឋាភិបាល​និង​យោង​តាមព្រះរាជក្រឹត្យ​ស្តីពី​លក្ខន្តិកៈនៃក្រប​ខ័​ណ្ឌ​មន្រ្តីនគរបាលជាតិនិងពិនិត្យ​​លក្ខណៈសម្បត្តិ​របស់នាយនគរបាល​ថ្នាក់ឧត្តមសេនីយ៍ លោក​សូមស្នើ​ឲ្យ​ដាក់មន្រ្តីទាំង​៤៩រូបនោះ​ឲ្យ​ចូលនិវត្តន៍។​

ក្រសួងមហាផ្ទៃថាចំនួន​ពលរដ្ឋទៅធ្វើអត្តសញ្ញាណប័ណ្ណមានការថយចុះ

ក្រសួងមហាផ្ទៃបាន​ឲ្យ​ដឹង​ថាចំនួនប្រជាពលរដ្ឋដែលសុំធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីថយចុះគួរឲ្យកត់សម្គាល់ ខណៈចំនួនប្រជាពលរដ្ឋសេសសល់ដែលត្រូវទៅធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មីមានជាង៣លាននាក់។

លោក ជួន សុវណ្ណ ស្នងការនគរបាល​រាជធានី​ភ្នំពេញ

ការបន្ថែម​ផ្កាយដល់ស្នងការនគរបាលរាជធានីរងការរិះគន់

រដ្ឋាភិបាលបានដំឡើង​ឋានន្តរសក្ដិដល់មន្ត្រី​នគរបាល​ជាតិចំនួន៦​រូប​ពី​ថ្នាក់ឧត្ដមសេនីយ៍ឯក (ផ្កាយ៣) ទៅ​ជា​នាយ​ឧត្ដមសេនីយ៍(ផ្កាយ៤) ក្នុងក៏មានលោក ជួន សុវណ្ណ ស្នងការនគរបាល​រាជធានី​ភ្នំពេញ​ផងដែរ​។ ប៉ុន្តែមន្រ្តីសង្គមស៊ីវិលបានរិះគន់ចំពោះការបំពាក់ផ្កាយបន្ថែមដល់លោក ជួន សុវណ្ណ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ