ក្រសួងមហាផ្ទៃ

អតីត​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​មួយ​រូប​ទៀត​ស្នើ​សុំ​បង្កើត​បក្សថ្មី

អតីតតំណាងរាស្រ្តគណបក្សសមរង្ស៊ី មណ្ឌលខេត្តកណ្ដាល និងជា​សមាជិក​គណៈកម្មាធិការ​នាយក ​និង​ជា​ស​មាជិក​ក្រុម​កា​រងារ​ខេត្តមួយនេះ គឺលោក ឃឹម ឡាគី បានដាក់ពាក្យសុំបង្កើតគណបក្សថ្មីនៅក្រសួងមហាផ្ទៃ បន្ទាប់ពីលោកបានសិទ្ធិធ្វើន​យោបាយឡើងវិញនៅខែសីហា។ 

សកម្មភាពឈុតឆាកសម្ដែងនៅក្នុងបទចម្រៀង "Are You OK?" របស់ផលិតកម្ម Galaxy Navatra (បច្ចុប្បន្នបានលុបចេញហើយ)។

ក្រសួង​ចំនួន​២​អះអាង​ថា​ ផលិតកម្ម​​ថត​ចម្រៀង​បង្ហាញ​កាំភ្លើង​មិន​ប៉ះពាល់​អ្វីទេ

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងក្រសួងវប្បធម៌​និងវិចិត្រសិល្បៈ អះអាង​ថា ផលិតកម្មមួយ​ដែលថតវីដេអូចម្រៀងបង្ហាញរូបភាពកាំភ្លើងជាក្រុម មិនមានផលប៉ះពាល់អ្វី​ដល់សន្តិ​សុខ​សង្គមឬ​វប្បធម៌ជាតិនោះទេ។​

ក្រសួង​មហាផ្ទៃ​ព្រមាន​មិន​ចុះ​បញ្ជី​ឱ្យ​គណបក្ស​បេះដូង​ជាតិ​ បើ​មិន​អនុលោម​តាម​ច្បាប់

ក្រសួងមហាផ្ទៃ ព្រមានជាថ្មីទៀតថានឹងមិនចុះបញ្ជីគណក្សនយោបាយ​ឱ្យ «គណបក្សបេះដូងជាតិ» ដែល​ជាគណបក្សមួយ​បង្កើតឡើង​ដោយ​សមាជិ​កនៃអតីតគណបក្សសង្រ្គោះជាតិ ប្រសិន​បើ​គណបក្សនេះមិនអនុលោមឱ្យស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ។

ក្រុមអង្គការជំរុញទៅ​រដ្ឋាភិបាល​ឲ្យ​បង្ហាញឆន្ទៈ​ពន្លឿនការកែច្បាប់បើកលំហ​សេរីភាពសង្គមស៊ីវិលឡើងវិញ

អង្គការមួយចំនួនដែលគ្រោងជួបក្រសួងមហាផ្ទៃជាថ្មីទៀត​នៅសប្តាហ៍ក្រោយ បាននិយាយប្រហាក់ប្រហែលគ្នាថា ពួកគេចង់ឃើញក្រសួងសាមី​មួយនេះ បង្ហាញឆន្ទៈពិតក្នុងនាមជាអ្នកសម្របសម្រួលឲ្យកែច្បាប់ ដើម្បីបើកលំហសេរីភាពតបតាមរដ្ឋធម្មនុញ្ញឡើងវិញ ក្រោយពីរដ្ឋាភិបាលបានដាក់ឲ្យប្រើ​ច្បាប់មួយដែលពួកគេថា បានធ្វើឲ្យលំហប្រជាធិបតេយ្យរួមតូច។

ក្រសួងមហាផ្ទៃ

ក្រសួងមហាផ្ទៃរំលឹក​ឲ្យក្រុមប្រឹក្សាប្រកាសទ្រព្យសម្បត្តិមុនចូល និងមុនចេញពីតំណែង

ក្រសួងមហាផ្ទៃ បានរំលឹក​ទៅក្រុមប្រឹក្សា ស្រុក ខណ្ឌ ក្រុង រាជធានី ខេត្តទាំងអស់ ត្រូវប្រកាសទ្រព្យយ៉ាងយូរ៣០ថ្ងៃ បន្ទាប់ពីប្រកាសចូលកាន់តំណែង និងចេញពីតំណែង។

លោក ស ខេង ព្រមា​ន​ចាត់​វិធាន​ការ​អ្នក​អំពាវ​នាវ​កុំ​ឲ្យ​ពល​រដ្ឋ​ទៅ​បោះឆ្នោត

រដ្ឋ​មន្ត្រីក្រសួង​មហា​ផ្ទៃ​បាន​ចាត់​ទុក​សារ​អំពាវនាវកុំ​ឲ្យ​ពល​រដ្ឋ​ទៅ​បោះឆ្នោត​ជា​ផ្នែក​មួយ​នៃ​ការ​រារាំង​ដល់អ្នក​បោះឆ្នោត ដោយ​ព្រមាន​ចាត់វិធាន​ការ​ផ្លូវ​ច្បាប់​លើ​អ្នក​ទាំង​នោះ បន្ទាប់​ពីមាន​ការស្នើ​ពី​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប.។

បក្ស​ប្រឆាំង​ស្នើ​ក្រសួង​មហាផ្ទៃ​ការពារសុវត្ថិភាព ក្រោយ​ដឹង​ពីគម្រោងតវ៉ា​របស់ក្រុមយុវជន​

គណបក្សសង្រ្គោះជាតិបានស្នើសុំក្រសួងមហាផ្ទៃជួយចាត់ចែងកម្លាំងការពារសុវត្ថិភាព ក្រោយដឹង​ថា​យុវ​ជន ស្រី ចំរើន ដែលបានចេញមុខជាបន្តបន្ទាប់ទាមទារឲ្យលោក កឹម សុខា ប្រធានស្តីទីគណបក្ស បក​ស្រា​​យ​រឿ​ងការ​ចោទប្រកាន់អាស្រូវស្នេហា គ្រោងហែញត្តិទៅ​​ផ្ទះ​របស់​​​លោក កឹម សុខា នៅរសៀល​ថ្ងៃអង្គា​រនេះ​។ លោក ស្រី ចំរើន ដែលអះអាងខ្លួនតំណាងឲ្យនិស្សិតមកពីសាកលវិទ្យាល័យរដ្ឋនិងឯកជនមួយចំនួន អះ​អាងថាលោកនឹងដឹកនាំយុវជនប្រមាណ២០០នាក់ នៅវេលាម៉ោង២រសៀលថ្ងៃអង្គារនេះ ដោយដង្ហែញ​ត្តិ​ពីមុខរដ្ឋស​ភាទៅ​ដាក់នៅការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅបឹងកេងកង រួច​បន្តទៅទីស្នាក់ការបក្សសង្រ្គោះជាតិនៅចាក់អង្រែនិងបន្តទៅបន្តទៅផ្ទះលោក កឹម សុខា នៅ​ទួល​គោក​។ លោក ស្រី ចំរើន បានបញ្ជាក់ថាការដង្ហែ​ញត្តិនេះអាចជាការធ្វើដំណើរតាមរថយន្ត ម៉ូតូឬដើរតាម​លទ្ធភា​ពដែ​​ល​មាន។

ក្រសួងមហាផ្ទៃណែនាំឲ្យគិតគូរដល់ជនពិការពេលសាងសង់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ

ក្រសួងមហាផ្ទៃណែនាំទៅអភិបាលរាជធានីខេត្តទាំងអស់បញ្ចូលការគិតគូរដល់ជនពិការក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយបញ្ជាក់ថា ដើម្បីជួយសម្រួលដល់ជនពិការក្នុងការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈទាំងនោះ។

ក្រសួង​មហាផ្ទៃ​ចុះ​បញ្ជី​ឲ្យ​គណបក្ស​ខ្មែរ​រួបរួម​​របស់​លោក ញឹក​ ប៊ុនឆៃ

ក្រសួង​មហាផ្ទៃ​​បាន​សម្រេច​ចុះ​ឈ្មោះ​គណបក្ស​ខ្មែរ​រួប​​រួម​ជាតិ​ដែលមាន​​​លោក ញឹក ប៊ុនឆៃ​ ជាប្រធាន​ទៅក្នុង​បញ្ជី​គណបក្ស​នយោ​បាយជាផ្លូវ​ការ។ នៅក្នុង​ប្រកាស​ចុះ​បញ្ជី​គណបក្ស​នយោបាយចុះថ្ងៃទី​​១៤ ខែ​មីនា​ ក្រសួង​មហាផ្ទៃបាន​សម្រេច​ចុះ​ឈ្មោះ​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ​ដែល​មាន​អាស័យ​ដ្ឋាន​នៃ​ទីស្នាក់​ការ​កណ្តាល​តាំងនៅ​ផ្ទះ​លេខ​១២៥F ផ្លូវ​ម៉ាស៊ីនទឹក​ សង្កាត់​ជ្រោយ​ចង្វារ ខណ្ឌ​ជ្រោយ​ចង្វារ រាជធានីភ្នំពេញ ក្នុង​បញ្ជី​គណបក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ។ គួ​របញ្ជាក់ថា លោក ញឹក ប៊ុនឆៃ ត្រូវ​បានគេ​​ស្គាល់​ច្បាស់​ថា​ជា​មនុស្ស​ម្នាក់​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ចលនា​តស៊ូ​រំដោះជាតិនិង​ជា​អ្នក​ដែល​បាន​ផ្ដួចផ្ដើម​គំនិត​ក្នុង​ការ​បង្កើត​ចលនា​ហ៊្វុនស៊ិនប៉ិចនៅ​តាម​ជំរុំ​ជាយ​ដែនកម្ពុជា​-​ថៃ។ ថ្មីៗនេះ លោក​បាន​​​​សម្រេច​ចិត្ត​ដើរ​ចេញពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​មក​បង្កើត​គ​ណ​បក្ស​ថ្មី​មួយ​ដែល​មាន​ឈ្មោះថាគណបក្ស​ខ្មែរ​រួប​រួម​ជាតិ​ ក្រោយពេល​វិវាទផ្ទៃក្នុង​គណបក្សហ្វ៊ុនស៊ិនប៉ិចបានឡើងកម្ដៅជាថ្មីក្រោយការរួបរួមគ្នាឡើងវិញ។ ​គួរ​បញ្ជាក់​ថា​គណបក្ស​ដែល​បាន​ចុះបញ្ជី​រួមមានគណបក្ស​អំណាច​ខ្មែរ គណបក្ស​យុវជន​កម្ពុជា​និង​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ដោយ​សារពួកគេ​បាន​អនុវត្ត​តាម​មាត្រា​២០ ជំ​ពូ​ក​​ទី​៥នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដោយ​​ប្រមូល​ស្នា​ម​មេដៃ​ពី​អ្នកគាំទ្រ​​​គ្រប់​ចំនួន​៤ពាន់​នាក់ ដាក់​ជូន​ក្រសួងមហាផ្ទៃ​ដើម្បីទទួលសុពលភាពជាគណបក្សនយោបាយស្របច្បាប់​៕

មន្ត្រីរាជការថាក្រសួងមហាផ្ទៃដាក់កំហិតឲ្យបង់ថវិកាផ្ទាល់ខ្លួនដើម្បីពង្រឹងបក្សកាន់អំណាច

មន្ត្រីរាជការធ្វើការនៅក្រសួងមហាផ្ទៃរិះគន់​ថាក្រសួងនេះបាន​ដាក់កំហិតឲ្យ​មន្ត្រីមួយចំនួន​ត្រូវ​ចូល​រួម​បរិច្ចាក​ថវិកាផ្ទាល់ខ្លួន​រាប់ម៉ឺនរៀលសម្រាប់​យកទៅពង្រឹងគណបក្សកាន់អំណាច​នៅតាមមូល​ដ្ឋាន​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ