អាជ្ញាធរ​​បញ្ជា​ឱ្យ​បុគ្គលិក​ណាហ្គា​បញ្ឈប់​ការ​​ធ្វើ​កូដកម្ម​ និង​ព្រមាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​

អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឱ្យ​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា វើលដ៍ ​បញ្ឈប់​ការ​ធ្វើកូដកម្មជា​បន្ទាន់ និង​បាន​ព្រមាន​ចាត់​វិធានការ​ផ្លូវច្បាប់​លើ​​បុគ្គលណា​ដែល​មិន​គោរព​តាមវិធាន​សុខាភិបាល និង​​វិធានការ​រដ្ឋបាល​​របស់​​អាជ្ញាធរ​រាជធានី​ភ្នំពេញ។

មន្ត្រីក្រសួងសុខាភិបាល ចុះយកសំណាកក្រុមកូដករណាហ្គាវើលដ៍ដល់កន្លែងតវ៉ា ក្បែរក្រុមហ៊ុនណាហ្គាវើលដ៍ បន្ទាប់ពី ក្រសួងសុខាភិបាល តម្រូវឱ្យក្រុមកូដ​ករ​ទាំង​អស់យក​សំណាក​ដើម្បី​ធ្វើតេស្តរកវីរុសកូវីដ-១៩ នៅទីតាំងដែលបានកំណត់ ស្ថិតនៅក្នុងមជ្ឈ​មណ្ឌល​កោះ​ពេជ្រ។

ក្រសួង​ចុះយក​សំណាក​កូដករ​ណាហ្គា​ដល់​កន្លែង​តវ៉ា ខណៈ​កូដករ​ស្នើ​សុំ​លើក​ទៅ​ថ្ងៃ​ស្អែក

មន្ត្រីក្រសួងសុខាភិបាល បានចុះទៅយកសំណាកក្រុមកូដករណាហ្គាវើលដ៍ដល់កន្លែងតវ៉ា ក្បែរក្រុមហ៊ុនណាហ្គាវើលដ៍ នៅល្ងាចថ្ងៃទី៤ ខែកុម្ភៈនេះ ក៏ប៉ុន្តែតំណាងកូដករបានស្នើទៅមន្ត្រីក្រសួងសុខាភិបាលឱ្យលើកពេលទៅថ្ងៃស្អែកវិញ។

កូដករតវ៉ានៅម្ដុំណាហ្គាវើលដ៍២ ជិតរដ្ឋសភា ទាមទាររកដំណោះស្រាយការងារ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។

UPDATED៖ ស្ត្រី​ឆ្លង​ជំងឺ​កូវីដ-១៩ អះអាង​ថា​ខ្លួន​មិន​បាន​ឆ្លង​ពី​កន្លែង​ធ្វើ​កូដកម្ម​ណាហ្គាវើលដ៍​ទេ

ស្ត្រីដែលក្រសួងសុខាភិបាល​ថាបាន​ឆ្លងជំងឺកូវីដ-១៩​ បានចេញមកអះអាងថា អ្នកស្រី​មិនបាន​ឆ្លង​ជំងឺ​កូវីដ-១៩ពី​កន្លែងធ្វើកូដកម្មរបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ដូចការ​ប្រកាស​របស់​ក្រសួង​សុខាភិបាល​ឡើយ​។

កូដករតវ៉ានៅម្ដុំណាហ្គាវើលដ៍២ ជិតរដ្ឋសភា ទាមទាររកដំណោះស្រាយការងារ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។

ស្ត្រី​ឆ្លង​ជំងឺ​កូវីដ-១៩ អះអាង​ថា​ខ្លួន​មិន​បាន​ឆ្លង​ពី​កន្លែង​ធ្វើ​កូដកម្ម​ណាហ្គាវើលដ៍​ទេ

ស្ត្រីដែលក្រសួងសុខាភិបាល​ថាបាន​ឆ្លងជំងឺកូវីដ-១៩​ បានចេញមកអះអាងថា អ្នកស្រី​មិនបាន​ឆ្លង​ជំងឺ​កូវីដ-១៩ពី​កន្លែងធ្វើកូដកម្មរបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍នោះទេ។

កូដករតវ៉ានៅម្ដុំណាហ្គាវើលដ៍២ ជិតរដ្ឋសភា ទាមទាររកដំណោះស្រាយការងារ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។

ក្រសួង​តម្រូវ​ឱ្យ​ក្រុមកូដករ​ណាហ្គា​ទៅ​ធ្វើ​តេស្ត​រក​វីរុស​កូវីដ-១៩ ក្រោយ​រកឃើញ​លើ​ស្ត្រី​ម្នាក់

ក្រសួងសុខាភិបាលបានតម្រូវឱ្យក្រុមកូដករណាហ្គាវើលដ៍ទាំងអស់ទៅ​ធ្វើតេស្តរកវីរុសកូវីដ-១៩ ក្រោយ​រកឃើញ​ស្ត្រីជាបាតុករមានផ្ទៃពោះម្នាក់បានឆ្លងជំងឺកូវីដ-១៩ ប្រភេទ «អូមីក្រុង»។

នាយិកាមជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោកស្រី ចក់ សុភាព ផ្ដល់បទសម្ភាសពាក់ព័ន្ធករណីតវ៉ារបស់បុគ្គលិកណាហ្គាវើលដ៍ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។

សង្គមស៊ីវិល​ខកចិត្ត​ដែល​តុលាការ​មិន​អនុញ្ញាត​ឱ្យ​ចូលសួរ​សុខទុក្ខ​​តំណាង​សហជីព​ណាហ្គា​នៅ​ពន្ធនាគារ

ក្រុម​អង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស និងសិទ្ធិការងារ បង្ហាញការខកចិត្តចំពោះ​តុលាការ​ដែល​មិនអនុ​ញ្ញាត​ឱ្យ​ពួកគេបាន​ចូល​ជួប​សួរសុខទុក្ខតំណាងសហជីពចំនួន៨នាក់នៅក្រុមហ៊ុនណាហ្គាវើលដ៍ដែលកំពុង​ជាប់​ពន្ធនាគារ ក្រោយ​តវ៉ាទាមទារលក្ខខណ្ឌការងារប្រសើរ​នៅក្នុង​ក្រុមហ៊ុន។

បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ប្រមូលផ្ដុំគ្នាទៅដាក់ញត្តិនៅស្ថានទូតអាល្លឺម៉ង់ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២។

ទូតអាល្លឺម៉ង់​គាំទ្រ​ប្រសាសន៍​លោក ស ខេង ដែល​ជំរុញ​ឱ្យ​ដោះស្រាយ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គា

ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់​ប្រចាំនៅកម្ពុជា ជំរុញទៅស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា​ឱ្យពន្លឿនការដោះស្រាយបញ្ចប់វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ឱ្យបានឆាប់ ស្របតាមការណែនាំរបស់រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង។

កូដករចោទម្ចាស់ក្រុមហ៊ុនណាហ្គាថាព្យាយាមចេញព័ត៌មានបំភ្លៃការពិត ដើម្បីគេចវេសការទទួលខុសត្រូវ

ក្រុមកូដករកាស៊ីណូណាហ្គាវើលដ៍ (Naga World) ចោទប្រកាន់ថៅកែរបស់ក្រុមហ៊ុនល្បែងមួយនេះ ថាបាន​ព្យាយាម​ចេញ​ព័ត៌​មាន​បំភ្លៃ​ការ​ពិត ដើម្បីគេច​វេស​ពី​ការ​ទទួល​ខុស​ត្រូវ ខណៈពួក​គេធ្វើកូដកម្ម​តវ៉ាជាងមួយខែគ្មានដំណោះស្រាយ។

កម្មករក្នុងវិស័យផ្សេងៗគាំទ្រដល់ការធ្វើកូដកម្មរបស់បុគ្គលិកណាហ្គាវើលដ៏

ការបង្ហាញពីការគាំទ្រដល់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ក្នុងការធ្វើកូដកម្មទាមទារដំណោះស្រាយវិវាទការងារត្រូវបានមើលឃើញថាកើនឡើង ដែលក្នុងនោះរួមមានបុគ្គលិក​បម្រើការនៅរោងចក្រ​ផលិត​ស្រាបៀរ​អង្គរក្នុងខេត្តព្រះសីហនុ រោងចក្រ​ផលិត​ភេសជ្ជៈកូកា-​កូឡា ក្នុងរាជធានីភ្នំពេញ ស្ថានីយ៍ប្រេងឥន្ធនៈកាល់តិចចំនួន ២៧ទីតាំង និងសហជីពមួយចំនួនក្នុងប្រទេសម៉ាឡេស៊ីផងដែរ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងក្នុងពិធីប្រគល់រថយន្តជូនវរសេនាតូចនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី១ ភូមិភាគទី២ និងភូមិភាគទី៣ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។

លោក ស ខេង ជំរុញ​ឱ្យ​បញ្ចប់​វិវាទ​ការងារ​ក្រុមហ៊ុន​ណាហ្គា​ឱ្យ​បាន​ឆាប់

មេដឹកនាំជាន់ខ្ពស់គណបក្សកាន់អំណាច លោក ស ខេង បាន​ជំរុញទៅភាគីពាក់ព័ន្ធដោះស្រាយបញ្ចប់វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ឱ្យបានឆាប់ ខណៈជម្លោះនេះឈានទៅដល់ការចាប់ខ្លួនតំណាងសហជីព៨នាក់ឃុំខ្លួនដាក់ពន្ធនាគារ ក្រោមបទចោទ «ញុះញង់» ក្រោយពួកគេតវ៉ា​អហិង្សាទាមទារលក្ខខណ្ឌការងារប្រសើរ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ