រដ្ឋាភិបាល​បន្តកាត់ដី​បឹងតាមោក​ជាង​៤០០​ហិកតា​ទៀត ទៅ​ឱ្យ​ឧកញ៉ា​និង​គ្រួសារ​ផ្កាយ២​ម្នាក់​នៅ​អង្គភាព​“ង៧០”​

រដ្ឋាភិបាល​បាន​កាត់​ផ្ទៃបឹងតាមោក​ចំនួន​៤២៥ ហិកតា​បន្ថែម​ទៀត ប្រគល់​ឱ្យ​ឧកញ៉ា និងគ្រួសារ​ឧត្ដមសេនីយ៍​ផ្កាយពីរ​នៅ​អង្គភាព​“ង៧០” បន្ថែម​ទៀត ដែល​ធ្វើឱ្យ​ចំនួន​ផ្ទៃបឹងតាមោក​ដែល​ត្រូវបាន​កាត់​និង​កំពុង​ចាក់​ដី​លុប​មាន​ទំហំ​ជាង​២ ០០០ ហិកតា​ហើយ។

រដ្ឋាភិបាល​កាត់ដី​​​​​​​បឹងតាមោក​ជិត​១០០​ហិកតា​ទៀត​ឱ្យ​បុគ្គល​២នាក់​កាន់កាប់

រដ្ឋាភិបាលបានកាត់ផ្ទៃដីបឹងតាមោកជិត១០០ហិកតា​បន្ថែម​ទៀតប្រគល់ឱ្យភរិយាឧត្ដមសេនីយ៍​ផ្កាយ​ពីរ​នៅអង្គភាព“ង៧០” អ្នកស្រី សាយ សោភា និងលោក ចេង ស្រ៊ុន​ហេង ដើម្បីធ្វើជាកម្មសិទ្ធិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

រដ្ឋាភិបាល​កាត់​ដី​បឹង​តាមោក​ជាង​១០០​ហិកតា​បន្ថែម​ទៀត​ឱ្យ​គ្រួសារ​សមាជិក​លេខា​លោក​ ហ៊ុន​ សែន

រដ្ឋាភិបាលបានសម្រេចកាត់ផ្ទៃដីបឹងទំនប់កប់ស្រូវ ឬបឹងតាមោកទំហំជាង ១០០ហិកតាបន្ថែមទៀត ប្រគល់ឱ្យសមាជិកគ្រួសារនៃសមាជិកក្រុមលេខារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​ ដើម្បីធ្វើជាកម្មសិទ្ធិ ខណៈផ្ទៃបឹងតាមោកមកទល់ពេលបច្ចុប្បន្ន​​ត្រូវបានកាត់ចេញសរុបជាង ១ ៦០០ហិកតាហើយ។

ទិដ្ឋភាព​ផ្ទៃ​បឹង​តា​មោក ដែល​ជា​បឹង​ធម្មជាតិ​សម្រាប់​ស្តុក​ទឹក​ស្អុយ ស្ថិតនៅ​ភាគ​ខាងជើង​នៃ​រាជធានី​ភ្នំពេញ ត្រូវ​បាន​ដាក់​ដី​បំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។

រដ្ឋាភិបាល​កាត់​ផ្ទៃដី​បឹងតាមោក​ជាង​១៥០​ហិកតា​ឱ្យ​ក្រសួង​សុខាភិបាល​និង​សាលារាជធានី​ភ្នំពេញ

រដ្ឋាភិបាលបានសម្រេច​កាត់​ផ្ទៃដីបឹង​តាមោក​ជាង១៥០​ហិកតា ប្រគល់​ឱ្យ​ក្រសួង​សុខា​ភិបាល និង​សាលារាជធានីភ្នំពេញ ដើម្បី​ធ្វើជាកម្មសិទ្ធិបន្ថែមទៀត ប៉ុន្តែមិនបានបញ្ជាក់ច្បាស់លាស់ថានឹងត្រូវយកទៅសាងសង់អ្វីប្រាកដនោះឡើយ។

នាយឧត្តមសេនីយ៍​ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីកន្លងទៅ

រដ្ឋាភិបាល​កាត់​ដី​បឹងតាមោក​ជិត​៣៦​ហិកតា​ឱ្យ​ឧត្ដម​សេនីយ៍​ធំៗ​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ

ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន បានសម្រេចកាត់ផ្ទៃដី «បឹងតាមោក» ឬ​ «បឹងទំនប់កប់ស្រូវ» ទំហំ​ជិត៣៦ម៉ឺនម៉ែត្រក្រឡា (៣៥៩ ៧២៧,៥ហិកតា​)  ឬស្មើជិត៣៦​ហិកតា ស្ថិតនៅ​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ដើម្បី​ប្រគល់ទៅឱ្យអគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ ព្រមទាំងមន្ត្រីជាន់ខ្ពស់យោធាមួយចំនួនទៀត ​សម្រាប់ធ្វើកម្មសិទ្ធិ។

រដ្ឋា​ភិបាល​កាត់​ផ្ទៃ​បឹង​តាមោក​ជាង​១០០​ហិកតា​​ទៀត​ឱ្យ​ក្រសួង​មហាផ្ទៃ​និង​វិស័យ​ឯកជន

រដ្ឋាភិបាលបានបន្តកាត់ដីផ្ទៃបឹងតាមោកជាង១០០​ហិកតាបន្ថែមទៀត ដើម្បីប្រគល់ឱ្យទៅក្រសួងមហាផ្ទៃ និងវិស័យឯកជន​ធ្វើជាកម្មសិទ្ធិផ្ទាល់ ខណៈផ្ទៃបឹងធម្មជាតិមួយនេះត្រូវបាន​កាត់ឱ្យស្ថាប័នរដ្ឋនិង​ឯកជនប្រមាណ១ ០០០ហិកតា​រួចទៅហើយចាប់តាំងពីឆ្នាំ២០១៨មក។

រដ្ឋាភិបាលកាត់ផ្ទៃបឹងតាមោកប្រមាណ ២០ហិកតា​បន្ថែម​ទៀត​ឱ្យ​ឯកជន​ធ្វើជា​កម្មសិទ្ធិ

វើឱ្យផ្ទៃបឹង​ប្រហែល​ ១ ០០០ ហិ​កតា​ហើយ ត្រូវ​បាន​រដ្ឋាភិបាល​កាត់និង​ដោះដូរ​ទៅ​ឱ្យ​ស្ថាប័នរដ្ឋនិង​ក្រុមហ៊ុន​ឯកជន សម្រាប់​សាងសង់​អគារនិង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ផ្សេង​ៗ។

អ្នកជំនាញនិងអ្នកនយោបាយស្នើឱ្យរដ្ឋអភិវឌ្ឍន៍កន្លែងផ្សេងក្រៅពីបឹង

អ្នកជំនាញទាក់ទងការអភិរក្សធនធានធម្មជាតិក្នុងរាជធានី និង គណបក្សនយោបាយ ស្នើឱ្យរដ្ឋាភិបាលរៀបចំកន្លែងអភិវឌ្ឍន៍លើដីគោកធម្មតា ចៀសវាងការលប់បឹងដើម្បីទុកធ្វើជាអាងរំដោះទឹក ហើយក៏ទុកជាកន្លែងពលរដ្ឋក្រីក្ររស់និងប្រកបរបរចិញ្ចឹមជីវិត។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ