អ្នកជំនាញសិទ្ធិមនុស្ស UN ចាត់ទុកសកម្មភាពប្រើប្រាស់សិទ្ធិមិនមែនជាបទល្មើសព្រហ្មទណ្ឌ
អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ឬ UN លើកទឹកចិត្តសកម្មជនសង្គមដែលត្រូវបានដាក់ឱ្យស្ថិតក្រោមការតាមដានតាមផ្លូវតុលាការ បន្តប្រើប្រាស់សិទ្ធិធ្វើកិច្ចការសង្គមដូចមានចែងនៅក្នុងច្បាប់ ដោយសម្អាងថា សកម្មភាពសិទ្ធិមនុស្សមិនមែនជាបទល្មើសព្រហ្មទណ្ឌឡើយ។