ជំនួយការថា លោក វណ្ណ ម៉ូលីវណ្ណ មានសុខភាពធម្មតាវិញហើយ

ជំនួយការអះអាងថាលោក វណ្ណ ម៉ូលីវណ្ណ ជាស្ថាបត្យករល្បីឈ្មោះរបស់កម្ពុជាមិនមាន​បញ្ហាផ្នែកសុខភាព​ធ្ងន់ធ្ងរត្រូវសម្រាកនៅមន្ទីរពេទ្យដូចការផ្សាយរបស់បណ្តាញសង្គមថ្មីៗនេះទេ ពោល​លោក​កំពុងស្នាក់នៅ​ក្នុង​គេហដ្ឋាន​នៅ​ខេត្ដ​សៀម​រាប។

យ៉ាងតិចមនុស្សម្នាក់ស្លាប់និង៧នាក់ទៀតពុល ក្រោយពីហូបត្រីក្រពត

សមត្ថកិច្ចខេត្ដសៀមរាបឲ្យដឹងថាមនុស្សយ៉ាងហោចណាស់ម្នាក់ស្លាប់និង៧នាក់ផ្សេងទៀតមានអាការៈវិលមុខក្អួតចង្អោរ ក្រោយពេល ពួកគាត់ ទទួលទានត្រីកំពតនិងស្រាសកាលពីថ្ងៃម្សិល​មិញ។

រដ្ឋាភិបាលអំពាវនាវឲ្យប្រុងប្រយ័ត្នក្នុងការហូបអាហារពេលចូលឆ្នាំ

ក្រសួងសុខាភិបាលនិងអង្គការសុខភាពពិភពលោកអំពាវនាវ​ឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នក្នុងការបរិ​ភោគអាហារនិងស្រាក្នុងអំ​ឡុង​ពេល​ចូលឆ្នាំថ្មីខាងមុខនេះ ដោយអះអាងថាដើម្បីជៀសផុតពីការ​ពុលអាហារ។

រដ្ឋាភិបាលរំឭកអ្នកត្រូវធ្វើដំណើរទៅប្រទេសមានឆ្លងជំងឺគ្រុនលឿងត្រូវចាក់វ៉ាក់សាំងការពារ

ក្រសួងសុខាភិបាលអំពាវនាវដល់អ្នកដែលត្រូវធ្វើដំណើរទៅប្រទេសដែលមានការឆ្លងមេរោគជំងឺគ្រុនលឿងត្រូវចាក់វ៉ាក់សាំងការពារជំងឺនេះឲ្យបាន១ខែមុនធ្វើដំណើរ ហើយក្រសួងក៏តម្រូវឲ្យអ្នកធ្វើដំណើរពីប្រទេសទាំងនោះបង្ហាញភស្តុតាងបញ្ជាក់ពីការចាក់ថ្នាំបង្ការជំងឺនេះផងដែរ។

នាយករដ្ឋមន្រ្តីបញ្ជា​ឲ្យ​បញ្ចូល​គ្រូពេទ្យ​ឯកទេស​ទាំងអស់​ជា​ក្របខ័ណ្ឌ​រដ្ឋ

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃ​ព្រហស្បតិ៍នេះ​បាន​បញ្ជា​ឲ្យ​ក្រសួង​មុខ​ងារ​សាធារណៈ​បញ្ចូល​គ្រូពេទ្យ​ឯក​ទេស​ទាំងអស់​ចូល​ក្នុង​ក្រ​បខ័ណ្ឌ​រដ្ឋ​ ដោយ​លោក​ថា​កម្ពុជា​ត្រូវ​ការចាំបាច់​គ្រូពេទ្យ​ឯកទេស។

រដ្ឋមន្រ្តីសុខាភិបាលដាស់តឿនគ្រូពេទ្យ កុំឲ្យគិតលុយជាធំនិងចេះប្រើសម្តីទន់ភ្លន់

ដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានដាស់តឿនពេទ្យនៅទូទាំងប្រទេសឲ្យប្រកាន់ខ្ជាប់ក្រមសីលធម៌និងមិនត្រូវគិតលុយជាធំ ពេលព្យាបាលអ្នកជំងឺនោះទេ។ នៅក្នុងលិខិតមួយចុះថ្ងៃទី៧ខែមិនា លោក ម៉ម ប៊ុនហេង បានជម្រាបដល់ប្រធានមន្ទីរពេទ្យសុខាភិបាលឲ្យធានាការផ្តល់សេវាមានគុណភាពនិងប្រសិទ្ធភាពតាមមូលដ្ឋានសុខាភិបាលសាធារណៈនិងឯកជនគ្រប់លំដាប់ថ្នាក់ដើម្បីពង្រឹងគុណភាពសេវានជូនអតិថិជន។

ប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់​សុខភាពនៃក្រសួង​សុខាភិបាលលោកស្រី ឈា ឆដាភា

ក្រសួង​សុខាភិបាល​ឲ្យ​ពលរដ្ឋរាយការណ៍ពីអ្នក​ជក់បារីនៅកន្លែងហាមឃាត់ដើម្បី​ផាកពិន័យ​

ក្រសួង​សុខាភិបាលជំរុញឲ្យប្រជាពលរដ្ឋរាយការណ៍ទៅកាន់អាជ្ញាធរនៅពេលឃើញអ្នកជក់បារីនៅកន្លែង​ហាមឃាត់ដោយអះអាងថាដើម្បីចាត់វិធានការតាមផ្លូវ​ច្បាប់និង​កាត់បន្ថយ​ការ​ប្រើប្រាស់ផលិត​ផល​ថ្នាំជក់​។​

លោក ហ៊ុន សែន ថា​លោក​មិន​ឯកភាព​នឹង​អ្នករិះគន់​ថា​គ្រូពេទ្យ​ខ្មែរភាគច្រើន​អាក្រក់​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ចន្ទ​នេះ​ បានថ្លែង​​ថា​លោក​មិន​យល់ស្រប​នឹង​ការ​លើក​ឡើង​ថា​គ្រូពេទ្យ​​ខ្មែរ​ភាគច្រើន​”អាក្រក់​” ដែល​លោក​ថ្លែង​បែបនេះសំដៅទៅ​រក​លោក​​ឧកញ៉ាគួច ម៉េងលី ដែលធ្លាប់​បាន​រិះគន់វិស័យសុខាភិបាលកម្ពុជា។​ ក្នុងពិធីសម្ពោធដាក់ឲ្យ​ប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ លោក ហ៊ុន សែន បាន​ថ្លែង​ថា​លោក​ទទួល​ស្គាល់​ថា​មានពេទ្យ​មួយ​ចំនួន​តូចដែល​លោក​ថា​មិន​មានក្រមសីលធម៌ សម្តីមិនល្អនិងគិត​តែ​ពី​លុយ។ ទោះ​ជា​យ៉ាងណា ​លោកថាចំនួន​គ្រូពេទ្យ​នោះ​​មិន​ច្រើន​ដល់ថ្នាក់​៩០ឬ៩៩ភាគរយនោះទេ។ លោក​ចាត់ទុក​ការថ្លែង​រិះគន់​ថាពេទ្យ​ខ្មែរ​ភាគច្រើន​អាក្រក់​​ជា”​ការមិនអាច​ទទួល​យក​បាន”​និង”​​ការប្រមាថមួយ”​។​ លោក​បញ្ជាក់​ថា៖ “១០០ខូចដល់​៩៩ហើយ វាចប់ហើយ”។

មន្ត្រីសុខាភិបាលយកសំណាកឈាមទៅធ្វើការពិនិត្យ​រកមេរោគអេដស៍ កាលពីពេលកន្លងទៅ។

លទ្ធផលនៃការពិនិត្យឈាមនៅខេត្តកណ្តាលរកឃើញ១៦នាក់មានផ្ទុកមេរោគអេដស៍

មន្រ្តីជំនាញឲ្យដឹងថាលទ្ធផលនៃការពិនិត្យឈាមរកមេរោគអេដស៍នៅភូមិពាម ឃុំសំបូរមាស ស្រុកមុខ​កំពូល ខេត្តកណ្តាល បង្ហាញថាអ្នកផ្ទុកមេរោគមានចំនួន១៦នាក់ តែថានេះមិនមែនជាកា​រផ្ទុះមេរោគ​​អេដស៍​​ដូចការចុះផ្សាយលើបណ្តាញសារព័ត៌មាននោះទេ។

វិភាគ៖ អ្នកណាខ្លះ​ទទួលខុសត្រូវករណីឆ្លងមេរោគអេដស៍ជាបន្តបន្ទាប់?

ប្រជាពលរដ្ឋ​រាប់​រយនាក់នៅ​​ឃុំ​សំ​បូរ​មា​ស ស្រុក​មុខកំពូល ខេត្តកណ្តាល សម្រុក​នាំគ្នា​ទៅ​ពិនិត្យ​ឈាមនៅប៉ុន្មានថ្ងៃនេះខណៈ​ពួកគេសង្ស័យថាមានការផ្ទុះ​ការឆ្លងមេរោគអេដស៍​​តាម​រយៈការចាក់​ថ្នាំ​របស់ពេទ្យនៅក្នុងតំបន់នោះ។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ