ក្រសួងរកមិនឃើញអ្នកឆ្លង និងអ្នកជាសះស្បើយជំងឺកូវីដ១៩ទេថ្ងៃនេះ
ក្រសួងសុខាភិបាលបានប្រកាសពីការរកមិនឃើញនូវករណីអ្នកឆ្លង និងអ្នកជាសះស្បើយជំងឺកូវីដ-១៩នោះទេនៅព្រឹកថ្ងៃនេះ។
ក្រសួងសុខាភិបាលបានប្រកាសពីការរកមិនឃើញនូវករណីអ្នកឆ្លង និងអ្នកជាសះស្បើយជំងឺកូវីដ-១៩នោះទេនៅព្រឹកថ្ងៃនេះ។
លោកនាយករដ្ឋមន្ត្រីក្រើនរំឭកជាថ្មីទៀតទៅប្រជាពលរដ្ឋត្រូវចេះអនាម័យ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ១៩។
ក្រុមមន្ត្រីជាន់ខ្ពស់កម្ពុជា បដិសេធចោលនូវព័ត៌មានផ្សព្វផ្សាយលើបណ្ដាញសង្គម ដែលសង្ស័យអំពីការឆ្លងវីរុសកូរ៉ូណាថ្មីមួួយករណីថ្មី បន្ទាប់ពីបុរសបរទេសម្នាក់ បានដួលសន្លប់នៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅថ្ងៃនេះ។
តំណាងរាស្ត្របក្សប្រឆាំង បានឲ្យដឹងថា បញ្ហា ១០ចំណុច នឹងត្រូវលើកយកទៅចោទសួរដោយផ្ទាល់ ទៅរដ្ឋមន្ត្រីសុខាភិបាល លោក ម៉ម ប៊ុនហេង នៅពេលលោកចូលបំភ្លឺនៅចុងខែធ្នូនេះ។ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាសកាលពីថ្ងៃទី១៦ ខែធ្នូនេះ បានសម្រេចឲ្យកោះហៅរដ្ឋមន្ត្រីសុខាភិបាល លោក ម៉ម ប៊ុនហេង ចូលបំភ្លឺនៅថ្ងៃទី២៩ ខែធ្នូនេះ តាមការស្នើសុំរបស់បក្សប្រឆាំង។
ក្រសួងសុខាភិបាលបានបញ្ជាឲ្យប្រធានមន្ទីរសុខាភិបាលរាជធានីខេត្តទាំងអស់ធានាការយាមប្រចាំការនិងសង្រ្គោះជំងឺធ្ងន់ធ្ងរដោយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងអំឡុងបុណ្យចូលឆ្នាំខាងមុខនេះ។នៅក្នុងលិខិតមួយច្បាប់ចុះថ្ងៃទី២៣ខែមីនាហើយវីអូឌីទើបតែទទួលបាន រដ្ឋមន្រ្តីសុខាភិបាលបានលើកឡើងថាពេលមុនបុណ្យ អំឡុងពេលបុណ្យនិងក្រោយពេលបុណ្យចូលឆ្នាំខ្មែរ ស្ថានភាពចរាចរណ៍តាមផ្លូវជាតិ នឹងមានភាពមមាញឹកហើយអាចនឹងមានគ្រោះថ្នាក់ចរាចរណ៍ដោយយថាហេតុ។ លោកបញ្ជាឲ្យត្រៀមរថយន្តសង្រ្គោះហើយមន្ទីរពេទ្យ មណ្ឌលសុខភាពនៅតាមដងផ្លូវជាតិ ត្រូវរៀបចំពេទ្យយាមប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាននិងមន្ត្រីពាក់ព័ន្ធ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នៅថ្ងៃពុធនេះអះអាងថាថវិកាជាតិសម្រាប់វិស័យសុខាភិបាលគួរតែបង្កើន សម្រាប់ថែទាំសុខភាពនិងប្រសិទ្ធភាពនៃការចំណាយសាធារណៈដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបទោះបីជាមានឬគ្មានលទ្ធភាពបង់ថ្លៃសេវា ត្រូវបានទទួលការថែទាំសុខភាពដែលមានគុណភាព។
ដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានដាស់តឿនពេទ្យនៅទូទាំងប្រទេសឲ្យប្រកាន់ខ្ជាប់ក្រមសីលធម៌និងមិនត្រូវគិតលុយជាធំ ពេលព្យាបាលអ្នកជំងឺនោះទេ។ នៅក្នុងលិខិតមួយចុះថ្ងៃទី៧ខែមិនា លោក ម៉ម ប៊ុនហេង បានជម្រាបដល់ប្រធានមន្ទីរពេទ្យសុខាភិបាលឲ្យធានាការផ្តល់សេវាមានគុណភាពនិងប្រសិទ្ធភាពតាមមូលដ្ឋានសុខាភិបាលសាធារណៈនិងឯកជនគ្រប់លំដាប់ថ្នាក់ដើម្បីពង្រឹងគុណភាពសេវានជូនអតិថិជន។
ប្រជាពលរដ្ឋរាប់រយនាក់នៅឃុំសំបូរមាស ស្រុកមុខកំពូល ខេត្តកណ្តាល សម្រុកនាំគ្នាទៅពិនិត្យឈាមនៅប៉ុន្មានថ្ងៃនេះខណៈពួកគេសង្ស័យថាមានការផ្ទុះការឆ្លងមេរោគអេដស៍តាមរយៈការចាក់ថ្នាំរបស់ពេទ្យនៅក្នុងតំបន់នោះ។
នៅប៉ុន្មានថ្ងៃនេះពលរដ្ឋច្រើនរយនាក់នៅភូមិមួយជាប់រាជធានីភ្នំពេញបានប្រមូលកូនចៅទៅពិនិត្យឈាមនៅមណ្ឌលសុខភាពក្នុងតំបន់ដែលគេរស់នៅក្រោយពីមានព័ត៌មានថាពួកគេជិត២០នាក់នៅក្នុងភូមិនោះត្រូវគ្រូពេទ្យប្រាប់ថាបានផ្ទុកមេរោគអេដស៍។
VOD គឺជាស្ថាប័នព័ត៌មានឯករាជ្យដែលផ្តល់ព័ត៌មាន ផលិតកម្មវិធីវិទ្យុ និងការផ្សព្វផ្សាយតាមរយៈគេហទំព័រអ៊ីនធើណេត។
© ២០២២ រក្សាសិទ្ធិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម