ប្រធានាធិបតី​អាឡឺម៉ង់ លោក Frank-Walter Steinmeier នៅវិមាន Bellevue ក្នុង​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០២៣។

សង្គមស៊ីវិល និងបក្សជំទាស់ រំពឹងថាវត្តមានប្រធានាធិបតីអាល្លឺម៉ង់មកកម្ពុជានឹងជួយឱ្យស្ថានភាពធូរស្រាលមុនការបោះឆ្នោត

សង្គមស៊ីវិលដែលឃ្លាំមើលការបោះឆ្នោត និងបក្សជំទាស់ រំពឹងថា ដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតីអាល្លឺម៉ង់មកកម្ពុជា នឹងជួយសម្រួលស្ថានភាពមុនការបោះឆ្នោតនៅកម្ពុជាឱ្យធូរស្រាលវិញ។​

កញ្ញា សេង ធារី ឈរថ្លែងនៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងថ្ងៃប្រកាសសាលក្រមសាលាដំបូងរាជធានីភ្នំពេញ លើកញ្ញា និងសកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ ពាក់ព័ន្ធបទចោទ «ញុះញង់ និងរួមគំនិតក្បត់» ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។

អាល្លឺម៉ង់​ជំរុញ​កម្ពុជា​គោរព​សេរីភាព​បញ្ចេញមតិ ក្រោយ​តុលាការ​ផ្ដន្ទាទោស​កញ្ញា សេង ធារី និង​អ្នកនយោបាយ​ប្រឆាំង

ស្ថានទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា អំពាវនាវ​ឱ្យកម្ពុជា​មានការគោរព​សេរីភាព​នៃ​ការ​បញ្ចេញ​មតិនិងការប្រមូលផ្ដុំដោយ​សន្តិវិធី ក្រោយតុលាការកម្ពុជាបានផ្ដន្ទាទោសលើអ្នកនយោបាយប្រឆាំង រួមមាន លោក សម រង្ស៊ី និងមនុស្ស៦០នាក់ផ្សេងទៀតពីបទ «ញុះញង់» និង «រួមគំនិតក្បត់»។

លោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា។

ទូតអាល្លឺម៉ង់​បន្ត​លើកឡើង​ពី​បញ្ហា​ណាហ្គាវើលដ៍​និង​ជំរុញ​បញ្ចប់​វិវាទ​ឱ្យ​បាន​ឆាប់

ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា នៅតែបន្ត​លើកឡើងពីបញ្ហាវិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍ ដោយចង់ឃើញគូភាគីចូលតុចរចាឱ្យបានឆាប់ ទើបរកដំណោះស្រាយបញ្ចប់វិវាទមានប្រសិទ្ធភាព។

លោក កឹម សុខា ធ្វើដំណើរត្រលប់ទៅគេហដ្ឋានវិញ ក្រោយចេញពីសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។

តុលាការ​ច្រាន​ចោល​សំណើ​របស់​លោក កឹម សុខា​ សុំ​ទៅ​ប្រជុំ​នៅ​ប្រទេស​អាល្លឺម៉ង់​

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ច្រានចោល​សំណើ​របស់​លោក កឹម សុខា ដែល​ស្នើសុំ​ទៅ​ចូលរួម​កិច្ចប្រជុំ​នៅ​ប្រទេស​អាល្លឺម៉ង់​ចាប់ពី​ថ្ងៃទី២៨-២៩ ខែមីនា ខាង​មុខ​នេះ ដោយឱ្យចូលរួមតាម Online វិញ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង និងលោក Christian Berger ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចុះធ្វើទស្សនកិច្ចនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដីឥដ្ឋ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។

ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​អំពាវនាវ​ជាថ្មី​ឱ្យ​ភាគី​ក្នុង​វិវាទ​ណាហ្គាវើលដ៍​វិលចូល​«តុចរចា»

ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា លោក Christian Berger បានអំពាវនាវជាថ្មីឱ្យ​​ភាគីពាក់​ព័ន្ធនៅក្នុងវិវាទការងារណាហ្គាវើលដ៍វិលចូលតុចរចា ដើម្បីស្វែងរកដំណោះស្រាយ។

ទូតបារាំងប្រចាំកម្ពុជា លោក Jacques Pellet ថ្លែងក្នុងពិធីប្រកាសបើកការប្រកួតស្ដីពីការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាពនៅកម្ពុជា ដែលជាគំនិតផ្ដួចផ្ដើមរៀបចំឡើងដោយក្រុមហ៊ុនបារាំង Sevea និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ល្ងាចថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១។

ទូត​លោកសេរី​២ ចង់ឃើញ​កម្ពុជា​ចូលរួម​ក្នុង​ចលនា​អន្តរជាតិ​ដើម្បី​គាំទ្រ​អ៊ុយក្រែន​និង​ថ្កោលទោស​រុស្ស៊ី

ឯកអគ្គរដ្ឋទូតបារាំង និងអាល្លឺម៉ង់ ស្នើដល់កម្ពុជាចូលរួមក្នុងចលនាអន្តរជាតិ ដើម្បីគាំទ្រអ៊ុយក្រែន និងថ្កោល​ទោសការឈ្លានពានរបស់រុស្ស៊ី។

បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ប្រមូលផ្ដុំគ្នាទៅដាក់ញត្តិនៅស្ថានទូតអាល្លឺម៉ង់ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២។

ទូតអាល្លឺម៉ង់​គាំទ្រ​ប្រសាសន៍​លោក ស ខេង ដែល​ជំរុញ​ឱ្យ​ដោះស្រាយ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គា

ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់​ប្រចាំនៅកម្ពុជា ជំរុញទៅស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា​ឱ្យពន្លឿនការដោះស្រាយបញ្ចប់វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ឱ្យបានឆាប់ ស្របតាមការណែនាំរបស់រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ