លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងថ្ងៃឃោសនាបោះឆ្នោតគណបក្សប្រជាជនកម្ពុជា ​ព្រឹកថ្ងៃទី២៧ ឆ្នាំកក្កដា ឆ្នាំ២០១៨។

បក្សប្រជាជនកម្ពុជា នឹង​ដាក់​បេក្ខភាព​ច្រើន​រូប​ក្នុង​ការ​ប្រកួតប្រជែង​តំណែង​នាយករដ្ឋមន្រ្តី​ជំនាន់ថ្មី

មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា បេក្ខភាពជានាយករដ្ឋមន្រ្តីសម្រាប់គណបក្ស​​កាន់​​អំ​​ណា​​​ច មិនមែនមានតែកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ម្នាក់ទេ ដែលនឹងត្រូវប្រកួតប្រជែងសម្រាប់តំ​​ណែង​​​ជាប្រមុខរដ្ឋដ៏សំខាន់មួយនេះ ខណៈ​ក្នុងជួរបក្សកាន់អំណាចមានធនធានមនុស្សដែល​​​មាន​​​សក្ដានុ​​ពល​​​ជាច្រើនរូបទៀតដែលនឹងត្រូវដាក់ឱ្យជ្រើសរើស។

កូន​ប្រុស​ច្បង​លោក ហ៊ុន សែន ត្រូវ​បាន​ដំឡើង​ជា​មេ​ដឹកនាំ​ចលនា​យុវជន​ក្នុង​បក្ស​បន្ថែម​លើ​តំណែង​ជាន់​ខ្ពស់​ក្នុង​ជួរ​កង​ទ័ព

កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​តែង​តាំង​ឱ្យ​ដឹកនាំ​​ចលនា​យុវជន​របស់​គណបក្ស​កាន់​អំណាច បន្ថែម​ទៅ​លើ​តួនាទី​ដែល​លោក​មាន​កំពុង​កាន់​កាប់​នា​ពេល​សព្វថ្ងៃ​នេះ។ នេះ​បើ​តាម​សេចក្ដី​សម្រេច​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ចេញ​នៅ​ថ្ងៃ​នេះ។

លោក ហ៊ុន ម៉ាណែត សម្រេច​មិន​ចូលរួមពិធីចូលឆ្នាំខ្មែរនៅទីក្រុងឡុងប៊ិច ដើម្បីបញ្ចៀសការធ្វើបាតុកម្ម​ប្រឆាំងរូបលោក​

កូនប្រុស​ច្បង​របស់​នាយករដ្ឋមន្រ្តី គឺ​លោក ហ៊ុន ម៉ាណែត បានសម្រេច​ថា​លោក​​នឹង​មិន​ទៅ​​សហរដ្ឋអាមេរិក​ ដើម្បីចូលរួមកម្មវិធីចូលឆ្នាំ ក្រោយពី​ប្រជា​ពលរដ្ឋខ្មែរ​អាមេរិកកាំងមួយ​ចំនួន​បានប្រកាស​ថា​នឹង​ធ្វើ​បាតុ​កម្ម​​ប្រឆាំ​ងរូបលោក។​​ លោក​ ហ៊ុន ម៉ាណែត ជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនក្រៅប្រទេសនិងជាមេបញ្ជាការរងកងទ័ពជើង​គោក ត្រូវបាន​អញ្ជើញដោយ​គណៈកម្មាធិការ​បុរីកម្ពុជាទៅសហរដ្ឋ​អាមេរិក ដើម្បីចូលរួមពិធីក្បួនដង្ហែបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១០ ខែមេសាខាងមុខនេះ។​

អង្គ​ការ​សម្ព័ន្ធ​មិត្ត​ខ្មែរ​អាមេរិកកាំងប្រកាន់ជំហរ​ជំទាស់នឹង​វត្ត​មាន​របស់លោក ហ៊ុន ម៉ាណែត

អង្គ​ការ​សម្ព័ន្ធ​មិត្ត​ខ្មែរ​អាមេរិកកាំង​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ ដោយ​​ប្រកាន់ជំហរ​ជំទាស់​​នឹង​វត្ត​មាន​របស់​កូនប្រុសនាយករដ្ឋមន្រ្តី គឺ​លោក ហ៊ុន ម៉ាណែត ដែលត្រូវបាន​អញ្ជើញ​ចូលរួមកម្មវិធី​ចូលឆ្នាំខ្មែរ​នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា។​ នេះ​ជា​ការឆ្លើយ​តប​ទៅ​នឹង​នឹង​លោក ហ៊ុន ម៉ាណែត​ ដែលបានលើក​ឡើង​កាលពីសប្តាហ៍មុន​ថា​ដំណើរទស្សន​កិច្ច​របស់​លោក​ទៅអាមេរិក​មិន​មែន​ជា​រឿង​នយោបាយ​នោះទេ។

លោក ហ៊ុន ម៉ាណែត ថាការចូលរួម​កម្មវិធីចូលឆ្នាំខ្មែរនៅអាមេរិក​មិនពាក់ព័ន្ធនឹងរឿងនយោបាយ

កូន​ប្រុស​នាយក​រដ្ឋមន្រ្តី លោក ហ៊ុន ម៉ាណែត នៅថ្ងៃ​អាទិត្យ​នេះ ​បាន​បក​ស្រាយ​ថា​ការសម្រេច​ចិត្ត​​ចូលរួម​កម្មវិធី​ចូលឆ្នាំខ្មែរនៅទីក្រុងឡុងប៊ិចដែលរៀបចំដោយ​​ពលរដ្ឋ​ខ្មែរអាមេរិកកាំង មិនពាក់ព័ន្ធ​នឹងរឿងនយោ​បាយ​​នោះទេ ដោយ​លោក​ចាត់ទុក​ថា​នេះ​បង្ហាញ​ពី​ការ​រួប​រួមគ្នាមួយ​។លោក​ ហ៊ុន ម៉ាណែត ជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនក្រៅប្រទេសនិងជាមេបញ្ជាការរងកងទ័ពជើងគោក នឹងអញ្ជើញទៅសហរដ្ឋ​អាមេរិក ដើម្បីចូលរួមពិធីក្បួនដង្ហែបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា នៅខែមេសាខាងមុខ​នេះ។ ការដង្ហែក្បួនចូលឆ្នាំខ្មែរ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១០ ខែមេសា មានគោលបំណងដើម្បីលើកស្ទួយវប្បធម៌និងប្រពៃណីខ្មែរ។

ពលរដ្ឋខ្មែរអាមេរិកកាំងសម្តែង​ការខឹងសម្បារឿងអញ្ជើញ​លោក ហ៊ុន ម៉ាណែត ​មក​ចូល​រួមកម្មវិធីចូលឆ្នាំ

ប្រជាពលរដ្ឋខ្មែរអាមេរិកកាំងជាង​​២០០នាក់រស់នៅទីក្រុងឡុងប៊ិច​ នៅថ្ងៃ​ព្រហស្បតិ៍នេះ បាន​ជួប​ពិភាក្សា​ជាមួយ​អ្នករៀបចំ​កម្មវិធី​​ចូលឆ្នាំខ្មែរ ដោយពួកគេមួយចំនួន​បាន​​សម្តែង​ការខឹង​សម្បារនឹង​ក្រុមការងាររៀបចំ​ដែលអញ្ជើញកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅសហអាមេរិកនៅខែមេសាខាងមុខនេះ។ លោក ហ៊ុន ម៉ាណែត ជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនក្រៅប្រទេសនិងជាមេបញ្ជាការរងកងទ័ពជើងគោក នឹងអញ្ជើញទៅសហរដ្ឋ​អាមេរិក ដើម្បីចូលរួមពិធីក្បួនដង្ហែបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា នៅខែមេសាខាងមុននេះ។ ការដង្ហែក្បួនចូលឆ្នាំខ្មែរ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១០ ខែមេសា មានគោលបំណងដើម្បីលើកស្ទួយវប្បធម៌និងប្រពៃណីខ្មែរ។

ពលរដ្ឋខ្មែរអាមេរិកកាំងគ្រោងធ្វើបាតុកម្ម​ប្រឆាំងនឹងលោក ហ៊ុន ម៉ាណែត នៅទីក្រុងឡុងប៊ិច

ប្រជាពលរដ្ឋខ្មែរអាមេរិកកាំងប្រកាសប្រឆាំងនឹងការអញ្ជើញកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅសហអាមេរិកនៅខែមេសាខាងមុខនេះ ដោយពួកគេព្រមានធ្វើបាតុកម្ម ប្រសិនបើមានវត្តមានរបស់​លោក ហ៊ុន ម៉ាណែត។ លោក ហ៊ុន ម៉ាណែត ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនក្រៅប្រទេស នឹងអញ្ជើញទៅសហរដ្ឋ​អាមេរិក ដើម្បីចូលរួមពិធីក្បួនដង្ហែបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា នៅខែមេសាខាងមុននេះ។ ការដង្ហែក្បួនចូលឆ្នាំខ្មែរ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១០ ខែមេសា មានគោលបំណងដើម្បីលើកស្ទួយវប្បធម៌និងប្រពៃណីខ្មែរ ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ