សិក្ខាសាលាស្តីពី «ការរាយការណ៍អំពីអំពើហិង្សាក្នុងចំណោមយុវជន អន្តរជំនាន់ និងការពង្រឹងភាពអង់អាចដល់យុវជន» នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ។

World Vision ថាអំពើហិង្សាអន្តរជំនាន់ប៉ះពាល់ផ្លូវកាយ ចិត្ត និងរំខានធ្ងន់ធ្ងរដល់សក្ដានុពលរបស់យុវជន

ការសិក្សាមួយរបស់អង្គការទស្សនៈពិភពលោកប្រចាំនៅកម្ពុជា (World Vision) រក​ឃើញ​ថា អំពើហិង្សា​ត​ជំនាន់ ឬ​ «អន្តរជំនាន់» មានឥ​រិយាបថហានិភ័យ មិន​មែន​ជា​វិធីសាស្ត្រល្អសម្រាប់​អប់រំ​មនុស្ស ខណៈ​វា​បាន​ត្រឹម​បន្សល់​នូវ​ភាព​ដិត​ដាម ប៉ះពាល់ផ្លូវកាយ ចិត្ត និងសក្តានុពលរបស់យុវជន ស្របពេលការសិក្សារកឃើញថា ឪពុក-ម្តាយ និងគ្រូបង្រៀន បានប្រព្រឹត្តអំពើហិង្សាច្រើនជាងគេ។

សង្គមស៊ីវិល និងអ្នកពាក់ព័ន្ធផ្សេងៗ ចូលរួមក្នុងសិក្ខាសាលាស្ដីពី «តួនាទីរបស់អ្នកសារព័ត៌មានក្នុងការបង្ការ និងទប់ស្កាត់អំពើហិង្សាលើកុមារនៅកម្ពុជា» នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ​២០២២។

សង្គមស៊ីវិល​អំពាវនាវ​ទៅ​រដ្ឋាភិបាល​ទប់ស្កាត់​អំពើ​ហិង្សា​លើ​កុមារ​កុំ​ឱ្យ​ប៉ះពាល់​ធនធាន​មនុស្ស​និង​សេដ្ឋកិច្ច

អង្គការទស្សនៈពិភពលោក អំពាវនាវទៅរដ្ឋាភិបាលឱ្យជំរុញទៅស្ថាប័នពាក់ព័ន្ធ​រួម​គ្នាទ​ប់​ស្កាត់​អំពើ​ហិង្សា​លើកុមារ ខណៈអំពើហិង្សានៅតែបន្តកើតមាន ដែល​ធ្វើឱ្យប៉ះពាល់ដល់ធនធានមនុស្ស សេដ្ឋកិច្ច និងការអភិវឌ្ឍ​ជាតិ។

សហគមន៍បន្លែសុវត្ថិភាពមួយធ្វើការបង្ហាញផលិតផលបន្លែគ្មានសារធាតុគីមីដែលពួកគេដាំដុះ។

បទយកការណ៍៖ ការចងក្រងជាសហគមន៍ដាំបន្លែសុវត្ថិភាពជំរុញឱ្យកសិករនៅខេត្តកណ្ដាលនិងតាកែវមានចំណូលទៀងទាត់

កសិករខ្មែរជាច្រើននៅតែលើកឡើងពីបញ្ហាប្រឈមរបស់ពួកគេ ពិសេស​បញ្ហាពិបាកលក់ផលិតផលកសិកម្ម ដោយថា ​ផលិតបានហើយ តែគ្មានទីផ្សារឬលក់ចេញ​មានតម្លៃថោក មិនអាចទូទាត់ការចំណាយបាន ដែល​ធ្វើឱ្យពួកគាត់ត្រូវបាត់បង់ប្រាក់ចំណូល និងជំពាក់បំណុលគេថែមទៀតផង។ 

កម្មការិនីរោងចក្រ វ៉ាយ&ដាប់បែលយូ (Y&W) ចេញមកទិញម្ហូបអាហារពេលថ្ងៃត្រង់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

មន្ត្រីថា កង្វះ​កន្លែង​ទារកដ្ឋាន​នៅ​តាម​រោងចក្រ​កាត់ដេរ​ជា​ផ្នែក​មួយ​ធ្វើ​ឱ្យ​កុមារ​ខ្វះ​អាហារូបត្ថម្ភ

មន្ត្រីក្រសួងសុខាភិបាលបានលើកឡើងថា កង្វះកន្លែងទារកដ្ឋាននៅតាមបណ្ដារោងចក្រកាត់ដេរជាផ្នែកមួយ​ធ្វើឱ្យកុមារបញ្ហាសុខភាព និ​ងខ្វះអាហារូបត្ថម្ភ។

World Vision បើក​កម្ម​វិធី​ «អំណាន​ឮៗ​»​ ដើម្បី​លើក​កម្ពស់​ការ​អាន​ និង​កៀរគរ​ថវិកា​សង់​បណ្ណាល័យ​នៅ​ខេត្ត​ព្រះវិហារ

អង្គការ​ទស្សនៈពិភពលោក (World Vision) បាន​រៀបចំ​កម្មវិធី​«អំណានឮៗ» នៅ​ព្រឹក​ថ្ងៃសៅរ៍​នេះ ដើម្បី​គាំទ្រ​ទិវា​អំណាន​ជាតិ លើក​កម្ពស់​វប្បធម៌​អាន​របស់​កុមារ​ និង​ដើម្បី​កៀរគរ​ថវិកា​សម្រាប់​ទិញ​សៀវភៅ​អាន​និង​កសាង​បណ្ណាល័យ​នៅតាម​សាលារៀន​គោលដៅ​មួយចំនួន​ក្នុង​ស្រុក​ជាំក្សាន្ត ស្រុក​រវៀង និង​ស្រុកឆែប ខេត្តព្រះវិហារ។

កុមារាជាសិស្សម្នាក់លាងដៃជាមួយសាប៊ូ នៅសាលារៀនមួយកន្លែង។

World Vision ជំរុញ​ឱ្យ​ពលរដ្ឋ​ខ្មែរ​អនុវត្ត​ទម្លាប់​លាង​ដៃ​នឹង​សាប៊ូ​ក្នុង​បរិបទ​ជំងឺ​កូវីដ-១៩

អង្គការ​ទស្សនៈពិភពលោក​អន្តរជាតិ-កម្ពុជា (World Vision) បាន​ប្រកាស​ថា ក្នុង​ឆ្នាំ២០២១ គ្រួសារ​ពលរដ្ឋ​កម្ពុជា​ជិត​៨០​ភាគរយ នៅ​ក្នុង​តំបន់​គោលដៅ​របស់​ខ្លួន​ចំនួន៩ខេត្ត មានកន្លែង​​លាងដៃ​នឹង​សាប៊ូ។

(រូបតំណាង) នារីម្នាក់យកដៃទាំងសងខាងតោងចម្រឹងបង្អួច។ (ហ៊ុយ ឧស្សាហ៍)

ជិត​២​ឆ្នាំ​ អង្គការ​ទស្សនៈ​ពិភពលោក​ទទួល​បណ្ដឹង​ពាក់ព័ន្ធ​ករណី​​រំលោភ​សិទ្ធិ​កុមារ​ជាង​​២០០​ករណី​

អង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជា (World Vision) បានឱ្យដឹងថា គិតត្រឹមខែតុលា ឆ្នាំ២០១៩ ដល់ខែសីហា ឆ្នាំ២០២១ អង្គការនេះទទួលបានពាក្យបណ្តឹងពាក់ព័ន្ធការរំលោភបំពានផ្លូវកាយ ផ្លូវភេទ និងផ្លូវចិត្តកុមារក្រោមអាយុ១៨ឆ្នាំ មានចំនួនជិត២០០បណ្តឹង។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ