មន្ត្រី​អះ​អាង​ថា អាមេរិក​ចល័ត​កម្លាំង​ពិឃាត​សំដៅ​ទៅ​ឧប​ទ្វីប​កូរ៉េ

មន្ត្រី​អាមេរិក​ម្នាក់ បានឲ្យ​ដឹង​ថា កង​កម្លាំង​វាយ​ប្រហារ​​មួយ​ក្រុម​មក​ពី​កង​ទ័ព​ជើង​ទឹក​អាមេរិក នឹង​ចល័ត​ទៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ខាង​លិច ទៅ​ជិត​នឹង​ឧប​ទ្វីប​កូរ៉េ ខណៈ​ដែល​មាន​ក្ដី​បារម្ភ​កាន់​តែ​ខ្លាំង​អំពី​កម្មវិធី​ផលិត​អាវុធ​របស់​កូរ៉េ​ខាង​ជើង។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters

ប៉ូលិស​ឥណ្ឌូនេស៊ី​សម្លាប់​ជន​សង្ស័យ​ជា​សមាជិក​ក្រុម​ឧទ្ទាម​៦​នាក់

ប៉ូលិស​ឥណ្ឌូនេស៊ី​បាន​បាញ់​មនុស្ស ៦​នាក់​ដែល​ជា​ជន​សង្ស័យ​​ជា​សមាជិក​ក្រុម​ឧទ្ទម​​នៅ​ក្នុង​ប្រទេស​នេះ កាល​ពី​ថ្ងៃ​ម្សិល​មិញ បន្ទាប់​ពី​ក្រុម​ឧទ្ទាម​ទាំង​នោះ​បាន​បើក​រថយន្ត​បាញ់​ប្រហារ​ទៅ​លើ​មន្ត្រី​ប៉ូលិស​មិន​បាន​សម្រេច​នៅ​ភាគ​ខាង​កើត​កោះ​ជ្វា។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

បុរស​មូស្លីម​ម្នាក់​ត្រូវ​មហា​ជន​វាយ​រហូត​ដល់​ស្លាប់​ដោយសារ​ទាក់​ទង​នារី​ហិណ្ឌូ

ប៉ូលិស បាន​និយាយ​ថា បុរស​មូស្លីម​ម្នាក់ ត្រូវ​បាន​គេ​វាយ​រហូត​ដល់​ស្លាប់ ដោយសារ​តែ​ទាក់​ទង​ស្នេហា​ជាមួយ​នារី​ហិណ្ឌូ​ម្នាក់ នៅ​ក្នុង​ប្រទេស​ឥណ្ឌា ដែល​នេះ​គឺ​ជា​អំពើ​ហិង្សាបង្ក​ឡើង​ដោយ​ក្រុម​មនុស្ស​ប្រឆាំង​នឹង​ជន​ជាតិ​ភាគ​តិច​នៅ​ក្នុង​ប្រទេស​មួយ​នេះ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

បើក​រថយន្ត​បំបុក​មនុស្ស​ស្លាប់​៤​នាក់​នៅ​ប្រទេស​ស៊ុយអ៊ែត

ប៉ូលិស​ប្រទេស​ស៊ុយអ៊ែត កំពុង​ប្រតិបត្តិការ​ស្វែង​រក​អ្នក​បើក​បរ​រថយន្ត​ធុន​ធំ​ម្នាក់ ដែល​បាន​បើក​បំបុក​ក្រុម​មនុស្ស​កក​កុញ នៅ​ខាង​ក្រៅ​ហាង​លក់​ទំនិញ​ដ៏​មមា​ញឹក​មួយ នៅ​កណ្ដាល​ទីក្រុង​ស្តុកខុម កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​បាន​សម្លាប់​មនុស្ស ៤​នាក់ និង​បង្ក​​ឲ្យ​មនុស្ស ១៥​នាក់​ទៀត​រង​របួស

នាវា​ដឹក​ជញ្ជូន​កូរ៉េ​ខាង​ត្បូង​មួយ​គ្រឿង​កំពុង​បាត់​ខ្លួន​នៅ​មហា​សមុទ្រ​អាត្លង់ទិច

ក្រសួង​ការបរទេស​កូរ៉េ​ខាង​ត្បូង បាន​ឲ្យ​ដឹង​ថា នាវា​ដឹក​ជញ្ជូន​របស់​កូរ៉េ​ខាង​ត្បូង​មួយ​គ្រឿង រួម​ទាំង​សមាជិក​នាវិក ២២​នាក់ កំពុង​បាត់​ខ្លួន ក្រោយ​ពី​វាបាត់​ការ​ទាក់​ទង​គ្នា​នៅ​មហា​សមុទ្រ​អាត្លង់ទិច​ខាង​ត្បូង នៅ​ចម្ងាយ ២៥០០​គីឡូ​ម៉ែត្រ​ពី​ឆ្នេរ​សមុទ្រ។

មេដឹកនាំ​អាមេរិក​ផ្ញើ​លិខិត​ទៅ​មេដឹកនាំ​វៀតណាម​ដើម្បី​ជំរុញ​ទំនាក់​ទំនង​ទ្វេភាគី

រដ្ឋាភិបាល​វៀតណាម បាន​អះ​អាង​ថា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ផ្ញើ​លិខិត​ទៅ​ប្រធានាធិបតី​វៀតណាម លោក ត្រាន់ ដាយហ្គ័ង ដើម្បី​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ។ នេះ​ដោយ​យោង​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters

មេដឹកនាំ​ថ្មី​ទីក្រុង​ហុងកុង​និយាយ​ថា កិច្ច​ដំបូង​គឺ​ត្រូវ​បន្ធូរ​បន្ថយ​ភាព​តាន​តឹងសង្គម

អ្នកស្រី ខេរី ឡាំ ដែល​ទើប​តែ​ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ក្លាយ​ជា​មេដឹកនាំ​ស្ត្រី​ដំបូង​នៃ​ទីក្រុង​ហុងកុង​នៅ​ថ្ងៃ​នេះ បាន​​និយាយ​ថា ការ​ងារ​ដំបូង​របស់​អ្នកស្រី គឺ​ត្រូវ​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​ក្នុង​សង្គម។ នេះ​ដោយ​​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters

អ្នកស្រី Carrie Lam ត្រូវ​បាន​ជ្រើស​រើស​ជា​មេដឹកនាំ​ថ្មី​នៃ​ទីក្រុង​ហុងកុង

អតីត​មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​ទីក្រុង​ហុងកុង អ្នក​ស្រី Carrie Lam ត្រូវ​បាន​ជ្រើស​រើស​ជា​មេដឹកនាំ​ថ្មី​នៃ​ទីក្រុង​ហុងកុង។ នេះ​ដោយ​យោង​តាមការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​ផ្អែក​តាម​ការ​ផ្សាយ​របស់​ទូរទស្សន៍ Cable TV

បំផ្ទុះ​គ្រាប់​បែក​នៅ​បង់ក្លាដែស​សម្លាប់​មនុស្ស​៣​នាក់ ខណៈ​អ្នក​រង​របួស​ច្រើន​នាក់

យ៉ាង​ហោច​ណាស់​មនុស្ស ៣​នាក់ ក្នុង​នោះ​មាន​ប៉ូលិស​ម្នាក់​ផង​ដែរ ត្រូវ​បាន​គេ​សម្លាប់ ហើយ​ច្រើន​នាក់​ទៀត​បាន​រង​របួស នៅ​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់​បែក ២​ករណី​ដាច់​ដោយ​ឡែក​ពី​គ្នា កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ នៅ​ជិត​ទីកន្លែង​លាក់​ខ្លួន​របស់​ពួក​ឧទ្ទាម ជា​ទីដែល​កង​កុម៉្មង់ដូ​បាន​សម្រុក​ចូល នៅ​ភាគ​ឦសាន​ប្រទេស​បង់ក្លាដែស

សមត្ថកិច្ច​អង់គ្លេស​ចាប់​ខ្លួន​ជន​វាយ​ប្រហារ​ថ្មី​ ខណៈ​ប៉ូលិស​បង្ហាញ​រូបភាព​នៃ​អំពើ​ភេរវកម្ម

អាជ្ញាធរ​អង់គ្លេស​នៅ​ថ្ងៃ​នេះ បាន​ចាប់ខ្លួន​​ជន​សង្ស័យ​ម្នាក់​ទៀត​នៃ​ការ​វាយ​ប្រហារ​ភេរវកម្ម​ទៅ​លើ​វិមាន​សភា ខណៈ​ដែល​ពួកគេ​បាន​បង្ហាញ​រូបថត​ឃាតករ​ក្នុង​ស្រុក​ម្នាក់ ដែល​បាន​សម្លាប់​មនុស្ស ៤​នាក់។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ