បុរស​មូស្លីម​ម្នាក់​ត្រូវ​មហា​ជន​វាយ​រហូត​ដល់​ស្លាប់​ដោយសារ​ទាក់​ទង​នារី​ហិណ្ឌូ

ប៉ូលិស បាន​និយាយ​ថា បុរស​មូស្លីម​ម្នាក់ ត្រូវ​បាន​គេ​វាយ​រហូត​ដល់​ស្លាប់ ដោយសារ​តែ​ទាក់​ទង​ស្នេហា​ជាមួយ​នារី​ហិណ្ឌូ​ម្នាក់ នៅ​ក្នុង​ប្រទេស​ឥណ្ឌា ដែល​នេះ​គឺ​ជា​អំពើ​ហិង្សាបង្ក​ឡើង​ដោយ​ក្រុម​មនុស្ស​ប្រឆាំង​នឹង​ជន​ជាតិ​ភាគ​តិច​នៅ​ក្នុង​ប្រទេស​មួយ​នេះ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

យុវជន មូហាំម៉េដ ហ្សាលីក អាយុ ២០​ឆ្នាំ ត្រូវ​បាន​មនុស្ស​រាប់​សិប​នាក់​វាយ​ដុំ នៅ​ក្នុង​សង្កាត់​មួយ បន្ទាប់​ពី​គេ​បាន​ឃើញ​យុវជន​រូប​នេះ បាន​ដឹក​មិត្ត​ស្រី​របស់​ខ្លួន ទៅ​ទម្លាក់​នៅ​ជិត​ផ្ទះ​នាង ស្ថិត​នៅ​ក្នុង​សង្កាត់ Gumla ភាគ​ខាង​កើត​រដ្ឋ​ចាខាន់។

ប៉ូលិស បាន​និយាយ​ថា ក្រុម​មនុស្ស​បាន​ចង​យុវជន​រូប​នេះ​នៅ​ចំពោះ​មុខ​មិត្ត​ស្រី​របស់​គេ និង​បាន​វាយ​ដុំ​ដោយ​ដំបង និង​ខ្សែ​ក្រវ៉ាត់ អស់​រយៈ​ពេល​ប៉ុន្មាន​ម៉ោង កាល​ពី​ល្ងា​ច​ថ្ងៃ​ពុធ​កន្លង​មក។ ប៉ូលិស​បន្ថែម​ថា យុវជន​រូប​នោះ បាន​បាត់​បង់​ជីវិត​ទៅ​ហើយកាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដោយសារ​តែរបួស​គ្រាំ​គ្រា​ពេក។

មេ​ប៉ូលិស​ទីក្រុង​ Gumla បាន​និយាយ​ថា ប៉ូលិស​កំពុង​ស្រាវ​ជ្រាវ​ថា តើ​ក្រុម​មនុស្ស​ទាំង​នោះ​ត្រូវ​បាន​គ្រួសារ​ខាង​ស្រី​ពន្យុះ​មែន​ឬ​យ៉ាង​ណា។ ប៉ូលិស​បន្ថែម​ថា មនុស្ស ៣​នាក់ ត្រូវ​បាន​គេ​ចាប់​ខ្លួន ហើយ​អ្នក​ដទៃ​ទៀត​ស្ថិត​នៅ​ក្រោម​ការ​តាម​ចាប់​ខ្លួន​ចំពោះ​ការ​សម្លាប់​មនុស្ស​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ