មន្ត្រី​អះ​អាង​ថា អាមេរិក​ចល័ត​កម្លាំង​ពិឃាត​សំដៅ​ទៅ​ឧប​ទ្វីប​កូរ៉េ

យន្ត​ហោះ​ចម្បាំង​​​F18​របស់​អាមេរិក​(រូបភាពពីទីភ្នាក់ងារ​ Reuters)

មន្ត្រី​អាមេរិក​ម្នាក់ បានឲ្យ​ដឹង​ថា កង​កម្លាំង​វាយ​ប្រហារ​​មួយ​ក្រុម​មក​ពី​កង​ទ័ព​ជើង​ទឹក​អាមេរិក នឹង​ចល័ត​ទៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ខាង​លិច ទៅ​ជិត​នឹង​ឧប​ទ្វីប​កូរ៉េ ខណៈ​ដែល​មាន​ក្ដី​បារម្ភ​កាន់​តែ​ខ្លាំង​អំពី​កម្មវិធី​ផលិត​អាវុធ​របស់​កូរ៉េ​ខាង​ជើង។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

នៅ​ដើម​ខែ​មេសា​នេះ កូរ៉េ​ខាង​ជើង​បាន​បាញ់​សាក​ល្បង​​មីស៊ីល​មួយ​គ្រាប់ ដែល​អាច​ហោះ​ហើរ​បាន​ចម្ងាយ​ខ្លី​តែ​ប៉ុណ្ណោះ។

មន្ត្រី​អាមេរិក​ម្នាក់ ដែល​ស្នើ​សុំ​លាក់​ឈ្មោះ​នោះ បាន​និយាយ​ថា ក្រុម​វាយ​ប្រហារ​ឈ្មោះ Carl Vinson មាន​នាវា​ផ្ទុក​យន្ត​ហោះ​មួយ​គ្រឿង នឹង​តម្រង់​ទិស​ដៅ​របស់​ខ្លួន​ទៅ​កាន់​ឧប​ទ្វីប​កូរ៉េ។

នៅ​ឆ្នាំ​នេះ មេដឹកនាំ​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន បាន​បញ្ជាក់​ដដែលៗ​អំពី​ការ​សាក​ល្បង​គ្រាប់​មីស៊ីល ពោល​គឺ​អាច​បាញ់​សាក​ល្បង​ជា​ថ្មី​ម្ដង​ទៀត​នៅ​ថ្ងៃ​ទី​១៥ ខែ​មេសា​នេះ ចំ​ខួប ១០៥​ឆ្នាំ​នៃ​ស្ថាបនិក​រដ្ឋ​កុម្មុយនីស្ត។

នៅ​ក្នុង​សប្ដាហ៍​នេះ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និង​ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង បាន​ជួប​ពិភាក្សា​គ្នា​ទៅ​រដ្ឋ​ផ្លរីដា ជា​ទី​ដែល​លោក ត្រាំ បាន​ជំរុញ​ទៅ​សមភាគី​របស់​លោក ឲ្យ​ខិត​ខំ​បន្ថែម​ទៀត ដើម្បី​ទប់​ស្កាត់​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ