បើក​រថយន្ត​បំបុក​មនុស្ស​ស្លាប់​៤​នាក់​នៅ​ប្រទេស​ស៊ុយអ៊ែត

រថយន្ត​សង្គ្រោះ​បន្ទាន់កំពុង​ជួយ​ជនរងគ្រោះ​នៅកន្លែង​កើត​ហេតុ​(រូបភាពពីទីភ្នាក់ងារ​ AFP​)

ប៉ូលិស​ប្រទេស​ស៊ុយអ៊ែត កំពុង​ប្រតិបត្តិការ​ស្វែង​រក​អ្នក​បើក​បរ​រថយន្ត​ធុន​ធំ​ម្នាក់ ដែល​បាន​បើក​បំបុក​ក្រុម​មនុស្ស​កក​កុញ នៅ​ខាង​ក្រៅ​ហាង​លក់​ទំនិញ​ដ៏​មមា​ញឹក​មួយ នៅ​កណ្ដាល​ទីក្រុង​ស្តុកខុម កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​បាន​សម្លាប់​មនុស្ស ៤​នាក់ និង​បង្ក​​ឲ្យ​មនុស្ស ១៥​នាក់​ទៀត​រង​របួស។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

មេ​ប៉ូលិស​ជាតិ​ស៊ុយអ៊ែត លោក Stefan Hector បាន​និយាយ​ថា សម្មតិកម្ម​ដំបូង​របស់​ប៉ូលិស​គឺ​ថា នោះ​គឺ​ជា​ការ​វាយ​ប្រហារ​ភេរវកម្ម។

ប៉ូលិស​បាន​និយាយ​ថា បុរស​ម្នាក់ ត្រូវ​បាន​គេ​ចាប់​ខ្លួន​ពាក់​ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​នោះ ប៉ុន្តែ អ្នក​បើក​បរ​ម្នាក់ កំពុង​រត់​គេច​ខ្លួន​នៅ​ឡើយ។

នាយករដ្ឋ​មន្ត្រី​ស៊ុយអ៊ែត លោក Stefan Lofven បាន​និយាយ​ថា លោក​បាន​ពង្រឹង​ការ​គ្រប់​គ្រង​ព្រំដែន​របស់​ប្រទេស​នេះ។

ប្រសិន​បើ​ការ​វាយ​ប្រហារ​នេះ​ត្រូវ​បាន​គេ​បញ្ជាក់​ថា ​ជា​អំពើ​ភេរវកម្ម​នោះ វា​នឹង​ក្លាយ​ទៅ​ជា​ការ​វាយ​ប្រហារ​ដ៏​បង្ហូរ​ឈាម​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​ស៊ុយអ៊ែត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ