កីឡាប្រដាល់ល្បីឈ្មោះរបស់ហ្វីលីពីន លោក Manny Pacquiao បានក្លាយជាគោលដៅដែលក្រុមភេរវកម្មឥស្លាមតាមចាប់ខ្លួន បន្ទាប់ពីក្រុមនោះបានចាប់ខ្លួននិងកាត់ក្បាលជនជាតិកាណាដាម្នាក់។
ប្រធានាធិបតីហ្វីលីពីនថ្លែងថា ក្រុមភេរវកម្មនៅហ្វីលីពីនដែលបានកាត់ក្បាលជនជាតិកាណាដាជាចំណាត់ខ្លាំងនោះ ក៏បានដាក់គោលដៅចាប់អ្នកប្រដាល់ជនជាតិហ្វីលីពីនល្បីឈ្មោះលើពិភពលោកគឺលោក Manny Pacquiao ដែលជាការបង្ហាញភក្តីភាពចំពោះមេដឹកនាំក្រុមភេរវកម្មរដ្ឋឥស្លាម។
លោក Benigno Aquino បានប្រកាសពីគម្រោងរបស់ក្រុម Abu Sayyaf គឺជាក្រុមដែលលោកព្យាយាមតាមប្រមាញ់ពួកក្រុមឥស្លាមប៉ះបោរផ្តាច់ខ្លួននេះ បានសម្លាប់លោក John Ridsdel ជនជាតិកាដាណានៅលើកោះសូលូ។
លោកប្រធានាធិបតី Benigno Aquino ថ្លែងថា ប្អូនស្រីរបស់លោកជាអ្នកអត្ថាធិប្បាយតាមទូរទស្សន៍និងលោក Pacquiao ជាអ្នកដែលកំពុងធ្វើយុទ្ធនាការស្វែងរកការគាំទ្រសម្រាប់អាសនៈនៅព្រឹទ្ធសភានៅពេលបោះឆ្នោតថ្នាក់ជាតិនៅថ្ងៃទី៩ខែឧសភានោះ គឺពួកគេទាំងពីរជាគោលដៅរបស់ក្រុម Abu Sayyaf ចាប់ជំរិត។ លោក Aquino ថ្លែងទៀតថាបច្ចុប្បន្នក្រុមនោះក៏កំពុងរៀបចំបំផ្ទុះគ្រាប់បែកក្នុងពេលយុទ្ធនាការរបស់លោក Pacquiaoនៅរដ្ឋធានីម៉ានីលផងដែរ៕