រូបថតឯកសារ៖ សម្ដេចប៉ាប Benedict XVI ធ្វើដំណើរចាកចេញនៅចុងបញ្ចប់នៃពិធីបុណ្យណូអែលក្នុង Saint Peter's Basilica នៅបុរីវ៉ាទីកង់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០០៩។

ពិធីបុណ្យសពអតីតសម្ដេចសង្ឃប៉ាប Benedict នឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ

ព្រះសពរបស់អតីតសម្ដេចសង្ឃកាតូលិកប៉ាប បេណេឌីគ ទី១៦ (Pope Benedict XVI) ដែលសុគតក្នុងព្រះជន្ម៩៥ព្រះវស្សា កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន នឹងត្រូវតម្កល់ទុកនៅក្នុងព្រះវិហារ St. Peter’s Basilica ទីក្រុងរ៉ូម (Rome) ប្រទេសអ៊ីតាលី នៅថ្ងៃចន្ទនេះ សម្រាប់រយៈពេលបីថ្ងៃ មុនពេលដែលពិធីបុណ្យសពរបស់ទ្រង់ធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមករា សប្ដាហ៍នេះ។

លោក ម៉ារីអូ ដ្រាហ្គី (Mario Draghi) នាយករដ្ឋមន្រ្តីអ៊ីតាលី។

លោក ម៉ារីអូ ដ្រាហ្គី ដាក់​លិខិត​លាលែង​ពី​តំណែង​នាយករដ្ឋមន្រ្តី​អ៊ីតាលី

ការិយាល័យប្រមុខរដ្ឋ បានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា នាយករដ្ឋមន្រ្តីអ៊ីតាលី លោក ម៉ារីអូ ដ្រាហ្គី (Mario Draghi) បានសម្រេចដាក់លិខិតលាលែងចេញពីតំណែងរបស់ខ្លួន កា​ល​ពី​ថ្ងៃព្រហស្បតិ៍​ម្សិល​មិញ ទៅកាន់លោកប្រធានាធិបតី សឺជីអូ ម៉ាត់តារែលឡា (Sergio Mattarella) បន្ទាប់ពី​រដ្ឋាភិបាលចម្រុះរបស់លោកបានដួលរលំ។

ប្រធានា​ធិបតី​​បារាំង៖ មាន​​តែ​អ៊ុយក្រែន​​ទេ​​ដែល​​អាច​​សម្រេច​​ក្នុង​ការ​​ផ្ដល់​សម្បទាន​​ទឹកដី​​ពួកគេ​​បាន

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានឱ្យដឹងនៅក្នុងបទសម្ភាសន៍មួយថា មានតែប្រទេសអ៊ុយក្រែនតែមួយគត់ដែលអាចធ្វើការសម្រេចចិត្ត ថាតើពួកគេត្រូវធ្វើសម្បទាន​តំបន់​ណា​មួយ​របស់​ខ្លួន​ទៅ​ឱ្យរុស្ស៊ី ដើម្បី​បញ្ចប់​សង្រ្គាមឬយ៉ាងណា។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy

ថ្នាក់ដឹកនាំ​កំពូល​នៃ​តំបន់​អឺរ៉ុប​៣រូប​ធ្វើ​ដំណើរ​ទៅ​ទីក្រុងកៀវ ដើម្បី​បង្ហាញ​ការគាំទ្រ​ដល់​អ៊ុយក្រែន

ប្រធានាធិបតីបារាំង លោក Emmanuel Macron, អធិការបតីអាល្លឺម៉ង់​ លោក Olaf Scholz និងនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Mario Draghi នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានធ្វើដំណើរទៅ​ដល់រដ្ឋធានីកៀវ (Kyiv) ប្រទេសអ៊ុយក្រែនហើយ ក្នុងដំណើរទស្សនកិច្ចរួមគ្នាមួយ ដើម្បីបង្ហាញការគាំទ្រដល់អ៊ុយក្រែនក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានដោយរុស្ស៊ី។

អុីតាលី​បណ្ដេញ​អ្នកការទូត​រុ​ស្ស៊ី ​៣០នាក់​ចេញពី​ប្រទេសដោយបារម្ភពីបញ្ហា​សន្តិសុខ​

ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS បានស្រង់ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីតាលី លោក Luigi Di Maio ដែលបានថ្លែងនៅថ្ងៃអង្គារនេះថា ប្រទេសរបស់លោកបានបណ្ដេញអ្នកការទូត​រុស្ស៊ីចំនួន ៣០​នាក់ ចេញពីប្រទេសដោយសារតែការ​ព្រួយ​បារម្ភ​អំពី​សន្តិសុខ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កាណុងបាញ់ទឹកត្រូវបានដឹកឆ្លងកាត់ទីក្រុង Via del Corso ខណៈដែលក្រុមបាតុករតវ៉ាប្រឆាំងនឹងការដាក់ឱ្យប្រើប្រាស់ “Green Pass” របស់រដ្ឋាភិបាល នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១។

ប៉ូលិស​អ៊ីតាលី​ប្រើប្រាស់​កាណុង​បាញ់​ទឹក​បំបែក​ការ​តវ៉ា​ប្រឆាំង​នឹង​បណ្ណ​ចាក់​វ៉ាក់សាំង​កូវីដ-១៩

ប៉ូលិសអ៊ីតាលី នៅថ្ងៃចន្ទម្សិលមិញនេះ បានសម្រេចប្រើប្រាស់កាណុង​បាញ់​ទឹក ដើម្បីព្យាយាមបំបែកក្រុមអ្នកតវ៉ារាប់រយនាក់ដែលបានធ្វើបាតុកម្មប្រឆាំងនឹង​បណ្ណ​ចាក់វ៉ាក់សាំង​កូវីដ-១៩ ឬ​​ហៅ​ថា​ ហ្គ្រីនផាស​ (Green Pass) នៅខាងក្រៅច្រកចូលកំពង់ផែ Trieste។

ទូត​​​​អ៊ីតាលី៖​ រដ្ឋា​ភិបាល​តាលីបង់​មិន​អាច​ទទួល​ស្គាល់​បាន​ទេ​ តែ​​ជន​​ជាតិ​អាហ្វហ្គា​នីស្ថាន​​ត្រូវ​​​​តែ​​​មាន​​ការ​​​ជួយ​​​ជ្រោម​​ជ្រែង

រដ្ឋមន្ត្រី​ការ​បរទេស​អ៊ីតាលី​ លោក Luigi Di Maio បានថ្លែងកាលពីថ្ងៃអាទិត្យម្សិលមិញថា រដ្ឋាភិបាល​តាលីបង់​នៅអាហ្វហ្គានីស្ថាន មិនអាចទទួលស្គាល់បានទេ ប៉ុន្តែលោកបានជំរុញឱ្យរដ្ឋាភិបាលបរទេសជួយទប់ស្កាត់ការដួលរលំហិរញ្ញវត្ថុនៅទីនោះ ដែលអាចនឹងបង្កឱ្យមានលំហូរជនចំណាកស្រុកយ៉ាងច្រើន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ