សាលាឧទ្ធរណ៍ត្បូងឃ្មុំ ច្រានចោលសាលក្រមសាលាដំបូងខេត្តរតនគិរី លើសំណុំរឿងសកម្មជនព្រៃឈើ លោក ឆន ផល្លា
សាលាឧទ្ធរណ៍ត្បូងឃ្មុំ នៅថ្ងៃពុធនេះ បានប្រកាសច្រានចោលសាលក្រមរបស់សាលាដំបូងខេត្តរតនគិរី ដែលបានផ្ដន្ទាទោសសកម្មជនព្រៃឈើ លោក ឆន ផល្លា ដាក់ពន្ធនាគារចំនួន៥ឆ្នាំ ក្រោមបទចោទ «កាប់រានដីព្រៃ ឈូសឆាយ និងហ៊ុមព័ទ្ធកាន់កាប់ដីព្រៃ» ប៉ុន្តែសកម្មជនរូបនេះនៅបន្តរងការចោទប្រកាន់មួយទៀតនៅសាលាដំបូងខេត្តរតនគិរី។