ពិធីបុណ្យសពអតីតសម្ដេចសង្ឃប៉ាប Benedict នឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ
ព្រះសពរបស់អតីតសម្ដេចសង្ឃកាតូលិកប៉ាប បេណេឌីគ ទី១៦ (Pope Benedict XVI) ដែលសុគតក្នុងព្រះជន្ម៩៥ព្រះវស្សា កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន នឹងត្រូវតម្កល់ទុកនៅក្នុងព្រះវិហារ St. Peter’s Basilica ទីក្រុងរ៉ូម (Rome) ប្រទេសអ៊ីតាលី នៅថ្ងៃចន្ទនេះ សម្រាប់រយៈពេលបីថ្ងៃ មុនពេលដែលពិធីបុណ្យសពរបស់ទ្រង់ធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមករា សប្ដាហ៍នេះ។