អាស៊ានសម្ដែងក្ដីបារម្ភរួមគ្នាករណីជម្លោះសមុទ្រចិនខាងត្បូងដែលកាន់តែតានតឹង

(រូបភាពពី VGP)

នៅថ្ងៃអាទិត្យទី២៧កុម្ភៈនេះជាកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីការបរទេសអាស៊ាននៅទីក្រុងវៀងច័ន្ទប្រទេសឡាវដោយពួកគេបានសម្ដែងក្ដីបារម្ភពីជម្លោះសមុទ្រចិនខាងត្បូង។

តាមបណ្ដាញផ្សាយព័ត៌មានម៉ាឡេស៊ី New Straits Times Press កិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីការ​បរទេស​អាស៊ានបានចេញសេចក្ដីថ្លែងការណ៍រួមគ្នាដោយបង្ហាញក្ដីបារម្ភពី​ភាពតានតឹង​កាន់តែខ្លាំងឡើងៗដោយសារជំលោះសមុទ្រ​ចិនខាងត្បូង។

ជំលោះសមុទ្រចិនខាងត្បូងកើតឡើងរវាងប្រទេ​សចិនជាមួយហ្វីលីពីន ចិនជាមួយវៀតណាម និង​ប្រទេស​ពីរទៀតជាមួយនៃសមាគមនអាស៊ានគឺប្រទេសព្រុយណេនិងប្រទេសម៉ាឡេស៊ី រួមនិងកោះ​តៃវ៉ានផងដែរ។

កិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេសអាស៊ាននៅឡាវលើកនេះពួករដ្ឋមន្ដ្រីបានដាក់ចេញនៅការព្រួយបារម្ភនៅពេលដែលពួកគេមើលឃើញថាប្រទេសដែលមានជំលោះបានបង្ហាញសក្ដានុពលកងទ័ពកាន់តែខ្លាំងឡើងៗជាពិសេសគឺប្រទេសចិនដែលជាប្រទេសមានប្រជាជនច្រើនលើសលប់។

ប្រទេសធំមួយនេះកាលថ្មីៗបានដាក់ពង្រាយកាំជ្រួចបាញ់យន្ដហោះនិងយន្ដហោះចម្បាំងនៅលើកោះ​ Woody នៅប្រជុំកោះប៉ារ៉ាហ្សែល។

ករណីនេះមិនមែនតែត្រឹមតែជំលោះក្នុងតំបន់តែមួយប៉ុណ្ណោះទេ គឺប្រទេសចិនកំពុងប្រឈមមុខជាមួយនិងសហរដ្ឋអាមេរិកផងដែរ។

សហរដ្ឋអាមេរិកបានព្រមានឲ្យចិនបញ្ឈប់ឬក៏ដកកាំជ្រួចចេញពីតំបន់នោះ។

បន្ថែមលើនេះអាមេរិកបានបញ្ជូននាវាចម្បាំងជាច្រើនគ្រឿងបើកទៅកាន់តំបន់នោះទៀតផង៕

ប្រភព: New Straits Times Press

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered