យង់ សាំងកុមារ សន្យាបង្កើតត្រី ព្រៃ ទឹក និងការងារដល់ពលរដ្ឋ

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានសន្យាបង្កើតឡើងវិញនូវត្រី ព្រៃ ទឹក និងការងារឲ្យបានគ្រប់គ្រាន់ ដើម្បីបំពេញនូវតម្រូវការរបស់ប្រជាពលរដ្ឋនៅពេលគណបក្សនេះមានឱកាសដឹកនាំប្រទេស។

ថ្លែងក្នុងពិធីអបអរខួប១ឆ្នាំនៃការបង្កើតគណបក្សនៅថ្ងៃអង្គារនេះលោក យង់ សាំងកុមារ ប្រធានកម្មវិធីអភិវឌ្ឍន៍សមត្ថភាពថ្នាក់ដឹកនាំមូលដ្ឋានថ្លែងថា បើគណបក្សនេះឈ្នះការបោះឆ្នោតឈានទៅរកការដឹកនាំប្រទេសនោះ នឹងធ្វើឲ្យកើតត្រី កើតព្រៃ បង្កើតទឹក និងបង្កើតការងារក្នុងស្រុកសម្រាប់ប្រជាពលរដ្ឋបានធ្វើ ហើយទទួលបានកម្រៃសមរម្យ។

លោក យង់ សាំងកុមារ បញ្ជាក់ថាបច្ចុប្បន្នដីស្រែបណ្តេញទឹកចំនួន៣សែនហិកតាកំពុងរង់ការកាប់ទន្ទ្រាន ហើយលោកមានគម្រោងកាត់បន្ថយការកាប់ផ្លាញនេះដើម្បីទុកជាជម្រកត្រី ការបង្កើតព្រៃគឺលោកពិនិត្យលើដីសម្បទានសេដ្ឋកិច្ចដែលប៉ះពាល់ព្រៃសំខាន់ៗ និងបង្កើតកន្លែងដាំព្រៃឈើឡើងវិញ។

ចំណែកការបង្កើតការងារគឺលោកគ្រោងបង្កើតសហគ្រាសខ្នាតតូចឬមធ្យមចំនួន១លាន ដែលលោកគិតថា សហគ្រិនមួយស្រូបយកកម្លាំងពលកម្មតែ១០នាក់ ក៏បាន១០លានដែរ។ បើតាមលោក យង់ សាំងកុមារ គោលនយោបាយ របស់គណបក្សនោះក៏លើកលែងពន្ធដល់សម្រាប់រយៈពេល៥ឆ្នាំដំបូង ដើម្បីឲ្យម្ចាស់សហគ្រិនមានឱកាសពង្រឹងមុខរបរ។

គណបក្សប្រជាធិបតេយ្យមូលដ្ឋានជាគណបក្សដែលបង្កើតដោយមានស្ថានិកមកពីមន្ត្រីសង្គមស៊ីវិល អ្នកវិភាគ អ្នកស្រាវជ្រាវ និងសិស្សនិស្សិត។ គណបក្សនេះបង្កើតឡើងកាលពីថ្ងៃទី២ខែសីហាឆ្នាំ២០១៥៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ