សមត្ថកិច្ចចាប់ជនបរទេសម្នាក់ដែលឃ្លាំមើលសកម្មជនដីធ្លីបឹងកក់

ស្ត្រីជនជាតិអេស្ប៉ាញឈ្មោះ Marga Bucosa Segada ដែលត្រូវសមត្ថកិច្ចចាប់ខ្លួន (ដោយ ណាត សុភាព)

សមត្ថកិច្ចខណ្ឌដូនពេញនៅព្រឹកនេះបានចាប់ខ្លួនជនបរទេសម្នាក់បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេស ដើម្បីសួរនាំ បន្ទាប់ពីជនបរទេសរូបនោះបានតាមដានឃ្លាំមើលសកម្មជនដីធ្លីបឹងកក់ដែលសមត្ថកិច្ចចាប់ខ្លួន។

ស្ត្រីជនជាតិអេស្ប៉ាញឈ្មោះ Marga Bucosa Segada ត្រូវសមត្ថកិច្ចចាប់ខ្លួននៅម៉ោងជិត១១ព្រឹកនេះ នៅអធិការដ្ឋាននរបាលខណ្ឌដូនពេញ នៅពេលដែលរូបគាត់តាមដានឃ្លាំមើលសមត្ថកិច្ចកំពុងសាកសួរសកម្មជនដីធ្លីនៅបឹងកក់២រូប។ ស្ត្រីបឹងកក់២រូបគឺអ្នកស្រី បូវ សោភា និងអ្នកស្រី ទេព វន្នី ត្រូវសមត្ថកិច្ចចាប់ខ្លួនតាំងពីល្ងាចមិញ ពាក់ព័ន្ធយុទ្ធនាការអាវខ្មៅ។

តាមការអះអាងរបស់មន្ត្រីសង្គមដែលកំពុងតាមដានសមត្ថកិច្ចសាកសួរស្ត្រីបឹងកក់បានឲ្យដឹងថា ស្ត្រីជនជាតិបរទេសនោះជាអ្នកស្រាវជ្រាវពីបញ្ហាសិទ្ធិមនុស្ស ប៉ុន្តែមិនទាន់ដឹងច្បាស់ថាមកពីស្ថាប័នណាទេ។

សមត្ថកិច្ចអះអាងនៅកន្លែងចាប់ខ្លួនថា ពួកគេនឹងដោះលែងជនបរទេសឲ្យមានសេរីភាពវិញ បើសិនជាសួរនាំទៅរកឃើញមានឯកសារគ្រប់គ្រាន់ក្នុងការមកស្នាក់នៅកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ