អាជ្ញាធរ​សុខាភិបាល​សិង្ហបុរី​រក​ឃើញ​ការឆ្លង​វីរុស Zika ១២​ករណី​ទៀត

ការកម្ចាត់សត្វមូសនៅសឹង្ហបុរី(រូបភាពពីទីភ្នាក់ងារសារព័ត៌មានChannel News Asia)

សារព័ត៌មានសិង្ហបុរី បានឲ្យដឹងថា ករណីឆ្លងជំងឺ Zika ចំនួន ១២ករណីទៀត ត្រូវបានអាជ្ញាធររកឃើញកាលពីថ្ងៃម្សិលមិញ ដែលនាំឲ្យចំនួនអ្នកឆ្លងវីរុសនេះ កើនឡើងដល់ ៣០៤ករណីហើយ។

សារព័ត៌មាន Channel News Asia ដែលបានដកស្រង់សម្ដីសេចក្ដីប្រកាសព័ត៌មានរួមរវាងក្រសួងសុខាភិបាល និងទីភ្នាក់ងារបរិស្ថានជាតិ បានផ្សាយថា ក្នុងចំណោមករណីថ្មី ១២ករណីនោះ ការឆ្លងចំនួន ១០ករណី មានជាប់ទាក់ទងទៅនឹងតំបន់នានា ដែលធ្លាប់ផ្ទុះករណីឆ្លងវីរុសនេះកាលពីប៉ុន្មានថ្ងៃកន្លងមក ប៉ុន្តែ មួយករណីទៀត មិនត្រូវបានគេដឹងថាឆ្លងពីកន្លែងណានោះឡើយ។

អាជ្ញាធរសុខាភិបាលសិង្ហបុរី បានជំរុញទៅប្រជាជនឲ្យចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺ Zika តាមរយៈការកម្ចាត់មូសខ្លាញី និងការលុបបំបាត់ទឹកដក់ដែលជំរុញទៅដល់កំណកំណើតសត្វមូស។

នេះក៏ជាសារព្រមានទៅដល់ប្រជាពលរដ្ឋកម្ពុជាយើងផងដែរ ឲ្យប្រុងប្រយ័ត្នខ្ពស់ចំពោះការធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី ខណៈដែលប្រទេសនេះកំពុងប្រឈមមុខនឹងការរីករាលដាលនៃការឆ្លងវីរុស Zika៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ