ធនាគារ​ស្ថាបនា​គ្រោង​ប្ដូរ​ស្លាក​សញ្ញា​ ក្រោយ​រដ្ឋាភិបាល​បញ្ជា​ឲ្យ​ស្ថាប័ន​ហិរញ្ញវត្ថុ​ពីរ​ដូរ​ឡូហ្កូ

ធនាគារ​ស្ថាបនា ភីអិលស៊ី គ្រោង​នឹង​ផ្លាស់​ប្ដូរ​ស្លាក​សញ្ញា​ពាណិជ្ជ​កម្ម​របស់​ខ្លួន​នា​ពេល​ខាង​មុខ​នេះ ដែល​ផែនការ​កែ​ប្រែ​នេះ ត្រូវ​បាន​គេ​គ្រោង​ធ្វើ​ឡើង បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ចាត់វិធានការ​ទៅ​លើ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​មួយ​ចំនួន​នា​ពេល​ថ្មីៗ​នេះ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ធនាគារ​ស្ថាបនា ដែល​កាន់​កាប់​ចំណែក​ភាគហ៊ុន​ធំ​ដោយ​ធនាគារ​ជប៉ុន​ MARUHAN Japan Group នោះ បាន​ប្រកាស​ថា ធនាគារ​នេះ​កំពុង​តែ​សិក្សា​លើ​ការ​ផ្លាស់​ប្ដូរ​ស្លាក​សញ្ញា​របស់​ខ្លួន​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

គម្រោង​កែ​ប្រែ​ស្លាក​សញ្ញា​​របស់​ធនាគារ​មួយ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​​ធនាគារ​អេស៊ីលីដា និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រាសាក់ ត្រូវបាន​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​ផ្លាស់​ប្ដូរ​ឡូហ្កូ​របស់​ពួកគេ ដែល​លោក ហ៊ុន សែន ថា ដើម្បី​កុំ​ឲ្យ​ប្រជា​ពលរដ្ឋ​ភាន់​ច្រឡំ​ថា ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ទាំង​នេះ គឺ​ជា​ស្ថាប័ន​ផ្ដល់​កម្ចី​ហិរញ្ញវត្ថុ​របស់​រដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ