អ្នកស្រី តាន់ ភារ័ត្ន ត្រូវជាភ​រិយា​លោ​កអនុសេនីយ៍ទោ អ៊ឹម សំ ជាទាហានមួកខៀវ ដែលត្រូវបាន​ក្រុមឧ​ទ្ទាមសម្លា​ប់នៅអា​ហ្វ្រិក​កណ្ដា​ល

ភរិយា​ទាហាន​មួក​ខៀវ​កម្ពុជា​ថា សព​ស្វាមី​អ្នក​ស្រី​នឹង​បញ្ជូន​មក​ដល់​កម្ពុជា​យប់​នេះ

ភរិយា​សព​ទាហាន​មួក​ខៀវ​កម្ពុជា ដែល​បាត់​បង់​ជីវិត​អំឡុង​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព​នៅ​ប្រទេស​អាហ្វ្រិក​កណ្ដាល​នោះ បាន​ឲ្យ​ដឹង​ថា សព​ស្វាមី​របស់​អ្នក​ស្រី នឹង​ត្រូវ​បញ្ជូន​ត្រឡប់​មក​ដល់​កម្ពុជា​វិញ​នៅ​យប់​នេះ។ ទាហាន​កម្ពុជា ៤​រូប មាន​លោក អ៊ឹម សំ លោក ស៊ាង នរិន្ទ លោក មុំ​ តុលា និង​លោក ម៉ៅ អេង ដែល​បាន​ចេញ​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល ក្រោម​ក្រប​ខណ្ឌ​អង្គការ​សហ​ប្រជាជាតិ​នោះ ត្រូវ​បាន​ពួក​ឧទ្ទាម​សម្លាប់ កាល​ពី​​ថ្ងៃ​ទី​០៨ ខែ​ឧសភា​កន្លង​មក​នេះ

អ្នក​កាទូត​ខ្មែរ​ប្រចាំ​ទីក្រុង​ប៉ារីស​ទាម​ទារ​ឲ្យ​អ្នក​នយោបាយ​បារាំង​សុំ​ទោស​ប្រជាជន​កម្ពុជា

អគ្គ​រដ្ឋ​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​បារាំង ទាមទារ​ឲ្យ​អ្នក​នយោបាយ​​បារាំង​មួយ​រូប សុំ​ទោស​ប្រជា​ជន​ខ្មែរ ជុំ​វិញ​សម្ដី​មើលងាយ​របស់​អ្នក​នយោបាយ​បារាំង​រូប​នោះ។ អភិបាល​ក្រុង Chantilly លោក Eric Woerth ត្រូវ​បាន​គេ​ដង​ស្រង់​សម្ដី​ក្នុង​កិច្ច​សម្ភាស​មួយ​ កាល​ពី​ថ្ងៃ​ទី​១០ ខែ​ឧសភា​នេះ។ ក្នុង​កិច្ច​សម្ភាស​នោះ លោក​បាន​លើក​ឡើង​ថា ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​របស់​បារាំង លោក អេម៉ានុយអ៊ែល ម៉ាក្រុន មាន​ឥរិយាបថ​ដូច​ “ខ្មែរ”

ក្រសួងយុត្តិធម៌នឹងស្ទង់មតិពីការពេញចិត្តរបស់ពលរដ្ឋលើប្រព័ន្ធតុលាការ

ក្រសួងយុត្តិធម៌ នឹងចាប់ផ្តើម​ធ្វើការស្ទង់មតិជាលើកដំបូង លើមន្ត្រីតុលាការនៅទូទាំងប្រទេស ដើម្បីដឹងពីចំណុចខ្លាំង និង ចំខ្សោយចំពោះប្រព័ន្ធយត្តិធម៌ ខណៈការសិក្សារបស់អង្គការជាតិ និង អន្តរជាតិនៅពេលកន្លងរដ្ឋាភិបាលចាត់ទុកថា មិនត្រឹមត្រូវ

សម្តេចក្រុមព្រះយាងទៅកូរ៉េខាងជើងនៅខែកក្កដា

សម្តេចក្រុម​ព្រះនរោត្តមរណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច គ្រោងនឹង​យាងទៅកាន់ប្រទេស​កូរ៉េខាងជើង នៅខែកក្កដា ខាងមុខនេះ ដើម្បីពង្រឹងមិត្តភាព​ប្រទេសទាំងពីរ និង បន្ថយភាពតាន​តឹងនៅក្នុងតំបន់ឧបទ្វីបកូរ៉េ។​​​ថ្លែងនៅមុខ​ព្រះបរមរាជវាំងក្នុងរាជធានី​ភ្នំពេញ សម្តេចក្រុមព្រះ ក្រៅពីការ​ពង្រឹងមិត្តភាពព្រះអង្គក៏រុញចិន ឲ្យចាត់​វិធានការដើម្បីបន្ថយកម្ពៅ​នយោបាយនៅឧបទ្វីបកូរ៉េផងដែរ

បង​ប្រុស​លោក ហ៊ុន សែន ស្វែង​រក​អន្តរាគមន៍​ពី​លោក ស ខេង ក្នុង​រឿងវិវាទ​ដី​ធ្លី​

បង​ប្រុស​បង្កើត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន សាន ថ្មីៗ​នេះ បាន​ស្នើ​ទៅ​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ឲ្យ​ជួយ​ទប់​ស្កាត់ការ​ប្រើ​អំណាច​របស់​មន្ត្រី​នគរបាល​ជាន់​ខ្ពស់​មួយ​រូប​នៅ​ក្រសួង​មហាផ្ទៃ ដោយ​ចោទ​ថា មន្ត្រី​នគរបាល​រូប​នោះ តែង​តែ​ការពារ​ជន​ល្មើស​ នៅ​ក្នុង​សំណុំ​រឿង​ជម្លោះ​ដី​ធ្លី​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

ប្អូន​ស្រី​លោក ហ៊ុន សែន រិះគន់​អភិបាល​រាជ​ធានី​ថា ហែ​កសន្លឹក​ឆ្នោត​ចោល

ប្អូន​ស្រី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន ស៊ីណាត បាន​រិះគន់​អភិបាល​រាជ​ធានី​ភ្នំពេញ​ លោក ប៉ា សុជាតិវង្ស ថា បាន​ហែក​សន្លឹក​ឆ្នោត​ចោល ក្រោយ​ពី​លើក​ឡើង​នូវ​វិធានការ​នានា​នា​ពេល​ថ្មីៗ​នេះ។ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ កាសែត​កោះសន្តិភាព​បាន​ដក​ស្រង់​សម្ដី​លោក ប៉ា សុជាតិវង្ស ចុះ​ផ្សាយ​ថា អភិបាល​រាជ​ធានី​ភ្នំពេញ​រូប​នេះ បាន​បញ្ជា​ទៅ​គ្រប់​ម្ចាស់​យានដ្ឋាន​ជួស​ជុល​រថយន្ត​ទាំង​អស់ ឲ្យ​ផ្លាស់​ទៅ​ក្រៅ​ក្រុង ដើម្បី​បញ្ចៀស​បញ្ហា​ចរាចរណ៍

រោង​ម៉ាស៊ីន​កិន​ស្រូវ​សហគមន៍​នៅ​កំពង់ធំ​ត្រូវ​ខ្យល់​កន្ត្រាក់​បំផ្លាញ​ស្ទើរ​ទាំង​ស្រុង

រោង​ម៉ាស៊ីន​កិន​ស្រូវ​សហគមន៍​មួយ នៅ​ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ត្រូវ​ខ្យល់​កន្ត្រាក់​បោក​បក់​បំផ្លាញ​ស្ទើ​តែ​ទាំង​ស្រុង កាល​ពីថ្ងៃ​ទី​០៣ខែ​ឧសភា ដែល​នាំ​ឲ្យ​សង្វាក់​ផលិតកម្ម​អង្ករ​ត្រូវ​ផ្អាក​ទាំង​ស្រុង។

អាជ្ញាធរ​ខេត្ត​សៀមរាប​ថា មនុស្ស​៦៧​នាក់​ស្លាប់​ ១២៩​នាក់​រង​របួស​ក្នុង​ឧបទ្ទវ​ហេតុ​ផ្សេងៗ

អាជ្ញាធរ​ខេត្ត​សៀមរាប បានឲ្យដឹង​ថា មនុស្ស ៦៧​នាក់ បាន​ស្លាប់ និង ១២៩​នាក់​ទៀត​បាន​រង​របួស ខណៈ​ទ្រព្យ​សម្បត្តិ​ពលរដ្ឋ​ជាច្រើន​ បាន​រង​ការ​ខូច​ខាត នៅ​ក្នុង​គ្រោះ​ឧបទ្ទវហេតុ​ផ្សេងៗ នៅ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​កន្លង​មក​នេះ។ អភិបាលខេត្ដសៀមរាប លោក ឃឹម ប៊ុនសុង ថ្លែងក្នុងទិវាកាកបាទក្រហមកម្ពុជាលើកទី១៥៤ ដែលធ្វើឡើងនៅសៀមរាប កាលពីព្រឺកថ្ងៃ​នេះ​ថា ចាប់​ពី​ខែ​ឧសភា ឆ្នាំ​២០១៦ ដល់​ខែ​មេសាឆ្នាំ​នេះ គ្រោះ​មហន្តរាយ​ និង​ឧបទ្ទ​វហេតុ​ផ្សេង បាន​កើត​ឡើង ១៤៧៥​ករណី

អ្នកសារព័ត៌មាន៦នាក់​នៅ​ខេត្ត​រតនគិរី​ត្រូវ​បាន​ដោះ​លែង​វិញ​បន្ទាប់ពីឃាត់ខ្លួនរយៈពេលខ្លី

អ្នកយកព័ត៌មាន​ប្រចាំ​ខេត្ត​រតនគិរី បាន​ឲ្យដឹងថា សមត្ថកិច្ចខេត្ដនេះ បានដោះលែងអ្នកសារព័ត៌​មាន ៦រូបវិញហើយ បន្ទាប់ពីហៅសួរនាំ​ករណី​ពួក​គេ​ថត​រូប​ភាព​សមត្ថកិច្ច​ប៉េអឹមខេត្ត​នេះ​ដឹកជញ្ជូន​បទល្មើសព្រៃឈើ កាលពីយប់​មិញ​នេះ។​កាលពីយប់​ថ្ងៃទី២៩ ខែមេសានេះ អ្នកសារព័ត៌មានចំនួន ៦នាក់ ត្រូវនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ​លំជ័រ ស្រុកអូរយ៉ាដាវ ឃាត់ខ្លួនសួរនាំ ខណៈពួកគេថត​រូបភាព​រថយន្ត​ដឹកឈើ​មួយ​គ្រឿង​ចូល​ផ្ទះមន្ត្រីកងរាជអាវុធហត្ថ លោក ផាត់ គីមហួរ។

កម្មករ​សំណង់​រំលឹក​ទិវា​ពលកម្ម​អន្តរជាតិ​ជាមួយ​សំណើ​៥​ចំណុច​ទៅ​រដ្ឋាភិបាល

ក្រុម​កម្មករ​សំណង់​ជាច្រើន​រយ​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​វិមាន​រដ្ឋ​សភានៅ​ព្រឹក​ថ្ងៃអាទិត្យទី៣០មេសា​នេះ ដើម្បី​ជាការ​រំលឹក​ខួប​លើក​ទី១៣១​ឆ្នាំ នៃ​ទិវា​ពលកម្ម​អន្តរជាតិ០១ឧសភា ជាមួយ​ការ​ស្នើ​សុំ៥​ចំណុច​ទៅ​​រដ្ឋ​សភា ក៏​ដូចជា​រដ្ឋាភិបាល​ផងដែរ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ