ភរិយា​ទាហាន​មួក​ខៀវ​កម្ពុជា​ថា សព​ស្វាមី​អ្នក​ស្រី​នឹង​បញ្ជូន​មក​ដល់​កម្ពុជា​យប់​នេះ

អ្នកស្រី តាន់ ភារ័ត្ន ត្រូវជាភ​រិយា​លោ​កអនុសេនីយ៍ទោ អ៊ឹម សំ ជាទាហានមួកខៀវ ដែលត្រូវបាន​ក្រុមឧ​ទ្ទាមសម្លា​ប់នៅអា​ហ្វ្រិក​កណ្ដា​ល

ភរិយា​សព​ទាហាន​មួក​ខៀវ​កម្ពុជា ដែល​បាត់​បង់​ជីវិត​អំឡុង​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព​នៅ​ប្រទេស​អាហ្វ្រិក​កណ្ដាល​នោះ បាន​ឲ្យ​ដឹង​ថា សព​ស្វាមី​របស់​អ្នក​ស្រី នឹង​ត្រូវ​បញ្ជូន​ត្រឡប់​មក​ដល់​កម្ពុជា​វិញ​នៅ​យប់​នេះ។

ទាហាន​កម្ពុជា ៤​រូប មាន​លោក អ៊ឹម សំ លោក ស៊ាង នរិន្ទ លោក មុំ​ តុលា និង​លោក ម៉ៅ អេង ដែល​បាន​ចេញ​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល ក្រោម​ក្រប​ខណ្ឌ​អង្គការ​សហ​ប្រជាជាតិ​នោះ ត្រូវ​បាន​ពួក​ឧទ្ទាម​សម្លាប់ កាល​ពី​​ថ្ងៃ​ទី​០៨ ខែ​ឧសភា​កន្លង​មក​នេះ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាតិ បាន​ប្រាប់​វីអូឌី​កាល​ពី​សប្ដាហ៍​មុន​ថា សព​ទាហាន​ខ្មែរ​ទាំង ៤​រូប​នេះ នឹង​ត្រូវ​បញ្ជូន​មក​ដល់​កម្ពុជា​នៅ ២​សប្ដាហ៍​ទៀត។

ភរិយា​សព​ទាហាន អ៊ឹម សំ អ្នកស្រី តាន់ ភារ័ត្ន បាន​ប្រាប់​វីអូឌី​នៅ​ថ្ងៃ​នេះ​ថា អ្នកស្រី​បាន​ធ្វើ​ដំណើរ​មក​ដល់​ភ្នំពេញ​ហើយ​នៅ​ថ្ងៃ​នេះ ដើម្បី​រង់​ចាំ​ទទួល​សព​ស្វាមី ដែល​គ្រោង​នឹង​មក​ដល់​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ម៉ោង ៧:៥៥​នាទី​យប់​ថ្ងៃ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ