រដ្ឋាភិបាល​ដំឡើង​ថវិកា​ដល់​៥០​ម៉ឺន​ដុល្លារ​សម្រាប់​ងារ “ឧកញ៉ា”

រដ្ឋាភិបាល​កម្ពុជា ថ្មីៗ​នេះ ​បាន​សម្រេច​ដំឡើង​ថវិកា​ដល់​ទៅ ៥០​ម៉ឺន​ដុល្លារ សម្រាប់​ជា​លក្ខខណ្ឌ​មុន​នឹង​ទទួល​បាន​ការ​តែងតាំង​​ងារ​ «ឧកញ៉ា» ​ដល់​បុគ្គល​ណា​ម្នាក់។ នេះ​ដោយ​យោង​តាម​ការ​សម្រេច​ថ្មី​របស់​រដ្ឋាភិបាល។

ក្នុង​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​២០ ខែ​មីនា​កន្លង​មក​នេះ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​សម្រេច​​ថា បុគ្គល​ដែល​ធ្វើ​អំណោយ​ជូន​រដ្ឋ ទោះ​ជា​ថវិកា ឬ​សម្ភារៈ មាន​តម្លៃ​ចាប់​ពី ៥​០​ម៉ឺន​ដុល្លារ​ឡើង​ទៅ ទើប​អាច​ទទួល​បាន​ការ​តែង​តាំង​ងារ “ឧកញ៉ា”​ពី​ព្រះមហាក្សត្រ។

​អនុក្រឹត្យ​ចាស់​ឆ្នាំ​១៩៩៤ បាន​កំណត់​ថា សប្បុរជន​ដែល​បាន​ធ្វើ​អំណោយ​ជូន​រដ្ឋ ទោះ​ជា​ថវិកា ឬ​សម្ភារៈ មាន​តម្លៃ​ចាប់​ពី ១០​ម៉ឺន​ដុល្លារ​ឡើង​ទៅ នឹង​ត្រូវ​ទទួល​បាន​ការ​តែង​តាំង​ងារ​ជា «ឧកញ៉ា»។

ចំនួន​ឧកញ៉ា​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​គេ​ដឹង​មាន​ចំនួន​ជាង ៧០០​នាក់ គិត​ត្រឹម​ឆ្នាំ​២០១៥​កន្លង​មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ