ពលរដ្ឋ​ខ្មែរ​ម្នាក់​ជាន់​មីន​អំឡុង​ពេល​ឆ្លង​ដែន​ចូល​កាប់​ឈើ​ក្រញូង​ក្នុង​ទឹក​ដី​ថៃ

នគរបាល​ជាតិ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​ខ្មែរ​ម្នាក់ នៅ​ខេត្ត​ព្រះវិហារ បាន​ជាន់​មីន​ផ្ទុះ​ដាច់​ជើង អំឡុង​ពេល​ឆ្លង​ដែន​ចូល​ទៅ​កាប់​ឈើ​ក្រញូង​នៅ​ក្នុង​ទឹក​ដី​ថៃ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

ទំព័រ​ហ្វេសប៊ុក​អគ្គ​ស្នងការ​នគរបាល​ជាតិ បាន​រៀបរាប់​ថា កសិករ​ឈ្មោះ ជី វង់ អាយុ ២៣​ឆ្នាំ រស់​នៅ​ភូមិ​រំដោះស្រា ស្រុក​ជាំក្សាន្ត បាន​ជាន់​មីន​នៅ​ជិត​តំបន់​ព្រំដែន​ច្រក​អានសេះ នៅ​ព្រឹក​ថ្ងៃ​ម្សិល​មិញ​នេះ អំឡុង​ពេល​ធ្វើ​ដំណើរ​ជាមួយ​អ្នក​ភូមិ​ផ្សេង​ទៀត ឆ្លង​ដែន​ចូល​ទៅ​កាប់​ឈើ​ក្រញូង​ក្នុង​ទឹក​ដី​ថៃ។

នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ទៀត​ថា បុរស​រង​គ្រោះ​នោះ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ ១៦ មករា នៅ​ក្នុង​ខេត្ត​ព្រះវិហារ។

ពលរដ្ឋ​ខ្មែរ​នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា-ថៃ តែង​តែ​រង​គ្រោះ​ជា​ញឹក​ញាប់ អំឡុង​ពេល​ពួកគេ​លួច​ឆ្លង​ដែន ចូល​ទៅ​កាប់​ឈើ​ប្រណិត​នៅ​ក្នុង​ទឹក​ដី​ថៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ