ភាពរីកចំរើនលើការងារគ្រប់គ្រងសហគមន៍របស់អ្នកស្រី អឿង សាវន

រូបភាពថតដោយលោក នូ រ៉េន

អ្នកស្រី អឿង សាវន មានអាយុ៥៦ឆ្នាំ ជាស្ត្រីមេម៉ាយនឹងជាមេគ្រួសារ មានកូនចំនួន៩នាក់ មានទីលំនៅ នៅភូមិដំណាក់អំពិល សង្កាត់លលកស ក្រុងពោធិ៍សាត់។មានមុខរបរជាអ្នកធ្វើស្រែ ធ្វើចំការ នឺងពេលនៅផ្ទះគាត់តែងតែឆ្លៀតកាត់ដេរខោអាវនិងជួយលក់ដូរអីវ៉ាន់កូនផងដែ។

ចំណែកការងារសហគមន៍វិញ អ្នកស្រីបានចូលរួមយ៉ាងសកម្មដើម្បីជួយអភិវឌ្ឍន៍មូលដ្ឋាន អ្នកស្រីធ្លាប់ធ្វើជាប្រធានសហគមន៍ព្រៃឈើពីឆ្នាំ២០០៤មកដល់ឆ្នាំ២០១៣។ ដោយមានការផ្លាស់ប្តូ បច្ចុប្បន្នអ្នកស្រីធ្វើជាហិរញ្ញិករបស់សហគមន៍វិញ។

រឿងលុយកាក់ជាការងារស្មុគ្រស្មាញមួយសម្រាប់អ្នកស្រី ព្រោះកំរិតវប្បធម៌ទាបរៀនបានតែក្នុងសម័យប៉ុល ពត។ តែដោយការខិតខំព្យាយាមរបស់គាត់ នឹងក្រោមការជួយបង្ហាត់បង្រៀនពីអង្គការដៃរគូរនានា ហើយចេះទទួលយកបទពិសោធន៍ពីសហគមន៍ជិតខាងផងទើបធ្វើឱ្យអ្នកស្រីក្លាយជាអ្នកមានសមតភាពពេញលេញលើការងារគ្រប់គ្រងសហគមន៍។

សព្វថ្ងៃនេះអ្នកស្រីជាអ្នកគ្រប់គ្រងនឹងចាត់ចែងថវិកាសហគមន៍ចំនួនជាង៣៦លានរៀល ធនាគារស្រូវមានចំនួនជាង១២តោន ដែលមានសមាជិកខ្ចីសរុបជាង១០០គ្រួសារ ក្រៅពីនោះក៍មានធនាគារគោក្របីផងដែរ។ ការគ្រប់គ្រងនេះគឺមិនមានអង្គការឬអាជ្ញារធចូលមកពាក់ព័ន្ធទៀតឡើយ ព្រោះថវិកានេះជាថវិកាផ្តាច់មុខរបស់សហគមន៍។

អ្នកស្រីថា ៖«ទោះបីខ្ញុំជាស្ត្រីមេផ្ទះទទួលរ៉ាប់រងចិញ្ចឹមបីបាច់កូន តែខ្ញុំពេញចិត្តការងារសហគមន៍ព្រោះខ្ញុំចង់ឱ្យសហគមន៍រីកចំរើន ហើយក៍ចង់មានស្នាដៃរដែរ កុំឱ្យដូចគេថាស្ត្រីវីលចង្ក្រានមិនជុំ»។
ក្រៅពីការងារខាងលើ អ្នកស្រីតែងណែនាំពន្យល់ដល់ស្ត្រីគ្នាគាត់ឱ្យខិតខំប្រឹងប្រែងឡើង កុំចាំតែប្តីទើបគ្រួសារចាកផុតពីភាពក្រីក្រ។

លោក ស៊ឺន ស៊ុយ ជាសមាជិកគណៈកម្មការដែរបាននិយាយថា អ្នកស្រី សាវន ពិតជាខិតខំអភិវឍ្ឍន៍ខ្លួនបានល្អ ព្រោះកាងារកាន់លុយកាក់ បញ្ជីស្នាមគឺស្មុគ្រស្មាញណាស់ព្រោះដោយសារគាត់មិនបានរៀនជ្រៅជ្រះ ណាមួយបញ្ហាសង្គមគ្រួសារផង។

លោកថា ៖«គាត់តស៊ូរអត់ធ្មត់ណាស់លើការងារហ្នឹង ព្រោះអីកូនៗរបស់គាត់មិនសូវពេញចិត្ត ដោយសារការងាររវល់ច្រើនតែគ្មានប្រាក់ខែ»។

នៅឆ្នាំ២០០៩ សហគមន៍ដំណាក់អំពិលបានទទួលថវិកាអង្គការអភិវឍ្ឍន៍នឹងការពារបរិស្ថាន(EPDO)ចំនួនជាង១២លានរៀលដើម្បីយកមកធ្វើឥណទានក្នុងសហគមន៍ មកទល់ឆ្នាំ២០១៨ថវិកាសហគមន៍កើនឡើងដល់ជាង៣៦លានរៀល ៕

ដោយលោក នូ រ៉េន ប្រជាពលរដ្ឋអ្នកសារព័ត៌មានខេត្តពោធិ៍សាត់

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។