អ្នកស្រី ច័ន្ទ អាត ដែលជាប្រធានគណៈកម្មការជង្រុកស្រូវបានប្រកាសឲ្យប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត មកខ្ចីស្រូវ។

រូបភាពថតដោយលោក ជៀម វឿន

នៅថ្ងៃទី29/04/2018 សមាគមន៍សហគមន៍ជង្រុកស្រូវ ភូមិថ្មី ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ បានចាប់ផ្តើមឲ្យប្រជាពលរដ្ឋខ្វះខាតស្បៀង មកខ្ចីស្រូវសម្រាប់ដោះស្រាយលើបញ្ហាជីវភាពប្រចាំថ្ងៃ។
អ្នកស្រី ច័ន្ទ អាត ដែលជាប្រធានគណៈកម្មការជង្រុកស្រូវនោះបានមានប្រសាសន៍ថា៖《សមាគមន៌ជង្រុកស្រូវយើង បង្កើតឡើងចាប់តាំងពីឆ្នាំ
2007ដែលគាំទ្រដោយអង្គការគ្រិស្តបរិស័ទមួយឈ្មោះ(CWS)ហើយជ្រើសគណៈកម្មការសុទ្ធជាស្ត្រីទាំងអស់ តែទោះជាយ៉ាងណាក៏យើងធ្វើបានរហូតសព្វង៉ៃនេះទោះជាអង្គការនោះដកចេញតាំងពីឆ្នាំ2011ក៏ដោយ》។
លោកស្រីបានបន្តទៀតថា គួរតែឱ្យមានក្នុងគណៈកម្មការជាបុរសខ្លះ ព្រោះលើកដាក់ចុះឡើងវាធ្ងន់ដែរព្រោះស្ត្រីកម្លាំងខ្សោយជាងបុរស។
លោក យា ឆេន បាននិយាយបន្តថាបញ្ហាលើកដាក់ធម្មតាទេ សំខាន់កុំឱ្យវាបាត់បង់ដោយប្រការផ្សេងៗ និងធ្វើឲ្យសមាគមន៍បរាជ័យ។
សូមបញ្ជាក់ថា ចាប់ពីពេលបង្កើតសមាគមន៍ ប្រជាពលរដ្ឋក្នុងភូមិទាំងមូល
មិនសូវព្រួយបារម្ភពីបញ្ហាស្បៀងទៀតឡើយ ។

ដោយលោក ជៀម វឿន ប្រជាពលរដ្ឋអ្នកសារព័ត៌មានខេត្តកំពង់ធំ

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។