នៅក្នុងវគ្គបណ្តុះបណ្តាលដល់ជនបង្គោលក្រុមអនាម័យភូមិ នាថ្ងៃ01/06/2018 នៅការិយាល័យអង្គការទស្សនៈពិភពលោក ស្រុកសន្ទុក
ខេត្តកំពង់ធំ លោក ស៊ុន ជួត មន្ត្រីអភិវឌ្ឍន៌ជនបទខេត្តកំពង់ធំបានមានប្រសាសន៌ថា៖ ស្ត្រីមានតួនាទីសំខាន់បំផុតក្នុងការលើកកម្ពស់អនាម័យក្នុងគ្រួសារ ហើយជាអ្នកគិតគូផ្នែកសុខភាពតូនៗទាំងអស់ ដូច្នេះខ្ញុំសូមសំណូមពរឲ្យយកចិត្តទុកដាក់លើការ លាងសំអាតបន្លែនិងចំអិនឲ្យបានឆ្អិនល្អ ព្រោះឥឡូវបន្លែសុទ្ធតែប្រើថ្នាំគីមីភាគច្រើន បើយើងប្រហែសអាចនិងមានគ្រោះថ្នាក់ដល់ជីវិតដូចនៅខេត្តក្រចេះ ។
ដោយលោក ជៀម វឿន