ភរិយានិងប្តីរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍មួយនៅស្រុកសន្ទុក

ភរិយានិងប្តីរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍មួយនៅស្រុកសន្ទុក នៅថ្ងៃទី០៦ធ្នូ២០១៨ (រូបថត៖ ហ៊ុន ឌីម៉ូ)

ស្ត្រីជាភរិយារងរបួសបាក់ជើង ខណៈស្វាមីរងបួសស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ នឹងគោយន្តកន្រ្តៃ នៅចំនុចស្ពានអូបឹងរ៉ូង ភូមិសូងសាង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នោល្ងាចថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨។

ពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ លោក ឯម ជ្រុយ ថា៖ «ខ្ញុំឃើញគោយន្តកន្ត្រៃបីគ្រឿង បើកពីទិសខាងកើត ទៅលិច ហើយមានគោយន្តកន្ត្រៃដែលនៅកណ្តាល ក៏បើកវាជែង ជ្រុលទៅបុក​អ្នកធ្វើដំណើរបញ្ចាស់ទិស បណ្តាលឲ្យម៉ូឃ្ទាតចេញពីផ្លូវ»។

ជនរងគ្រោះជាស្វាមីលោក ស៊ឺម ភាន់ ថា៖ «ខ្ញុំដឹកប្រពន្ធ មកពីការនៅរួង ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្ត​កំពង់ធំ មកដល់ចំនុចកើតហេតុ ឃើញគោយន្តកន្ត្រៃបីគ្រឿងបើកលឿន ជែងគ្នា ក៏ជ្រុល​មកបុក​ខ្ញុំជិះខាងស្តាំ»។

មន្ត្រីប៉ូលិសម្នាក់មានប្រសាសន៍ថា៖ «ជនរងគ្រោះ ឈ្មោះ ស៊ឹម ភាន់ អាយុ២៦ឆ្នាំ រងរបួសស្រាល និង​ភរិយា​ឈ្មោះ ស៊ីម នាង អាយុ២៤ឆ្នាំ រងរបួសបាក់ជើងខាងស្តាំ ហើយអ្នកទាំពីររស់នៅភូមិសូងសាង ឃុំក្រយា​ ស្រុកសន្ទុក ខេត្តកំពង់ធំ»។

បើតាមសមត្ថកិច្ច គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅម៉ោងប្រមាណជាង៦ល្ងាច នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨នេះ ហើយថា អ្នកបើកគោយន្តកន្ត្រៃ បានបើកគេចខ្លួនបាត់ ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវ។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ សមត្ថកិច្ច ក៏សូមអំពាវនាវឲ្យពលរដ្ឋបើកបរប្រុងប្រយ័ត្ន ពិសេសកុំវ៉ាជែង ក្នុងស្ថានភាពផ្លូវតូចចង្អៀត៕

រាយការណ៍ដោយ លោក ហ៊ុន ឌីម៉ូ

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។