អ្នកមានទំនាស់ដីធ្លីខេត្តកំពង់ធំ សុំកិច្ចអន្តរាគមន៍ពីសាលាឃុំទីពោ ដើម្បីបានដីបង្កបង្កើនផលឡើងវិញ

ប្រជាពលរដ្ឋមានទំនាស់ដីធ្លីជាង១០គ្រួសារមកសាលាឃុំទីពោ ដើម្បីឲ្យក្រុមប្រឹក្សាឃុំជួយរកដំណោះស្រាយ ថ្ងៃទី១៩ ខែ មិនា ឆ្នាំ ២០១៩។ រូបភាព៖ ជៀម វឿន

ប្រជាពលរដ្ឋនៅខេត្តកំពង់ធំ​ សុំកិច្ចអន្តរាគមន៍ពីក្រុមប្រឹក្សាឃុំទីពោ ជួយរកដំណោះស្រាយរឿងដីធ្លីជូនប្រជាពលរដ្ឋបានបង្កបង្កើនផលឡើងវិញ បន្ទាប់ពីទាហានទៅបោះទីតាំងដី និងបណ្តេញពលរដ្ឋចេញពីតំបន់នោះ។

លោក អ៊ុក ហាន ដែលអះអាងថា ជាប្រជាពលរដ្ឋមានជម្លោះដីធ្លីនៅភូមិផ្លុង ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ បាននាំគ្នាមកសាលាឃុំ កាលពីថ្ងៃទី១៩ ខែមីនានេះ ដើម្បីសុំកិច្ចអន្តរាគមន៍ពីក្រុមប្រឹក្សាឃុំ ជួយរកដំណោះស្រាយដីធ្លីជូនប្រជាពលរដ្ឋ​ជាង១០គ្រួសារ បានបង្កបង្កើនផលវិញ ដោយសារបច្ចុប្បន្ននេះ ទាហានបានបោះទីតាំងលើដីនោះ និងបណ្តេញពលរដ្ឋចេញមិនឲ្យបង្កបង្កើនផល​ជាដើម។

លោកប្រសាសន៌ថា៖ «គាត់បានកាន់កាប់ដីចំនួន៧០ហិកតា តាំងពីឆ្នាំ១៩៧៩កន្លងមក អត់ទាន់មានបងប្អូនណាមកកាន់កាប់ដីនោះទេនៅតំ​បន់ គ្រើ​លរលើង ក្រោយមកក្នុងឆ្នាំ ២០០៦ ស្រាប់តែឃើញ​ទាហានបោះទីតាំងនៅតំបន់នោះ ហើយបានដេញខ្ញុំ ក្រោយលោកសែប ខ្ញុំមិនស្គាល់ឈ្មោះ​ ក៏បានចែកព្រំក្បាលដីជាមួយខ្ញុំ។»

មេឃុំទីពោ លោក ឆាយ យូ បានឆ្លើយតបនិងប្រជាពលរដ្ឋទាំងនោះថា លោកនឹងជួបជាមួយភាគីពាក់ព័ន្ធ ដើម្បីរកដំណោះស្រាយជូនប្រជាពលរដ្ឋទាំងនោះ៕

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។