ក្រសួងរៀបចំដែនដីនឹងជួបប្រជុំជាមួយតំណាងក្រុមហ៊ុនសាងសង់ក្នុងសប្តាហ៍នេះ

សំណង់អគារថ្មីៗនៅខេត្តព្រះសីហនុ ដែលកំពុងតែសាងសង់ ក្នុងខែមិថុនា ឆ្នាំ២០១៩។ រូបភាព៖ ជន ចាន់រ៉ែន

រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងជួបប្រជុំជាមួយតំណាងក្រុមហ៊ុនសាងសង់នៅក្នុងសប្តាហ៍នេះ ដើម្បីសិក្សាពីគម្រោងប្លង់ និងការសាងសង់អគារ។

ក្នុងលិខិត​របស់​ក្រសួងរៀបចំដែនដីចុះថ្ងៃទី៣០ ខែមិថុនា កិច្ច​ប្រជុំនេះ​ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ជា សុផារ៉ា។ លិខិតដដែល​បញ្ជាក់​ថា កិច្ច​ប្រជុំ​នឹង​ផ្តោតជាសំខាន់​លើការ​សិក្សាគម្រោងប្លង់ និងការសាងសង់សំណង់អគារ។

ការប្រកាសជួបប្រជុំជាមួយតំណាងក្រុមហ៊ុនសាងសង់នេះ ធ្វើឡើងក្រោយពីឧបទ្ទវហេតុបាក់សំណង់អគារមួយកម្ពស់៧ជាន់នៅខេត្តព្រះសីហនុ​កាលពីថ្ងៃទី២២ ខែមិថុនា ដែលបណ្ដាលឲ្យកម្មករខ្មែរ ២៨នាក់ស្លាប់ និង២៦នាក់ទៀតរងរបួស។​ ភ្លាមៗ ​បន្ទាប់​ពីការ​បាក់​សំណង់​អាគារ​ រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មការមួយ ដើម្បីចុះត្រួតពិនិត្យគុណភាពសំណង់នៅខេត្តជាប់មាត់សមុទ្រមួយ។

កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លោក ជា សុផារ៉ា បានសុំគោលការណ៍ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីចាត់វិធានការទប់ស្កាត់ការដ្ឋានសំណង់ខុសច្បាប់ ដោយថា ដើម្បីធានាសុវត្ថិភាព និងគុណភាពសំណង់ទូទាំងប្រទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ