ក្រសួងសុខាភិបាលប្រកាស​ថា អ្នកជំងឺកូវីដ១៩​ម្នាក់​ទៀត​ជា​សះស្បើយ

ប្រជាពលរដ្ឋចេញចូលមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាល បាន​ប្រកាស​ថា អ្នក​ជំងឺ​ឆ្លង​វីរុស​កូរ៉ូណា​ម្នាក់​ទៀត ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ ដែលធ្វើឱ្យ​ចំនួនអ្នក​ជា​សះ​ស្បើយ​ពីជំងឺនេះកើនដល់ ១២៤នាក់ ខណៈ​អ្នក​ជំងឺ ២​នាក់​ទៀត​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ព្យាបាល​នៅ​ឡើយ។

ក្នុង​សេចក្តីជូនព័ត៌មានរបស់ខ្លួន​នៅ​ថ្ងៃ​នេះ ក្រសួងសុខាភិបាល​ឱ្យដឹងថា បុរសជនជាតិខ្មែរ​អាយុ ២៦ឆ្នាំ រស់នៅភូមិរកាពរ៥ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាសិស្សដែលបាន​វិល​ត្រឡប់​​មកពីប្រទេសថៃ ឆ្លងកាត់ច្រកព្រំដែនអូរបីជាន់ចូលមកក្នុងខេត្តបន្ទាយមាន​ជ័យ ត្រូវបានក្រុមគ្រូពេទ្យព្យាបាលជាសះស្បើយ បន្ទាប់ពីធ្វើតេស្តអវិជ្ជមានវិរុស​កូវីដ-១៩ ចំនួន ០២ដង។

បច្ចុប្បន្ន បុរសរូបនោះ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្ត​ភាព​កម្ពុជា-ជប៉ុនមង្គលបុរី នៃខេត្តបន្ទាយមានជ័យ។

គិតត្រឹមថ្ងៃទី០៨ ខែមិថុនា​នេះ អ្នកកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ២នាក់ រួមមាន បុរសជនជាតិខ្មែរម្នាក់ ដែលបានវិលត្រឡប់មកពីប្រទេសហ្វីលីពីន និង​បុរសជនជាតិខ្មែរ-បារាំងម្នាក់ទៀត ដែលបានវិលត្រឡប់មកពីប្រទេសបារាំង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ