កម្ពុជា​​រក​ឃើញអ្នកឆ្លង​វីរុស​កូរ៉ូណា​​២​ករណី​ថ្មី​ទៀត

ប្រជាពលរដ្ឋចេញចូលមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាលប្រកាសថា បានរកឃើញអ្នកផ្ទុកមេរោគកូវីដ១៩ចំនួន ២នាក់ទៀត ដែលត្រឡប់មកពីប្រទេសឥណ្ឌូណេស៊ី ធ្វើឱ្យចំនួនអ្នកមានកូវីដ១៩នៅកម្ពុជាកើនឡើងដល់ចំនួន ​១២៨នាក់។​

ក្នុង​សេចក្តីប្រកាសព័ត៌មាន​នៅថ្ងៃទី១៤ ខែមិថុនានេះ ក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកដែលទើបរកឃើញមានផ្ទុកមេរោគកូវីដ១៩នេះ ជាបុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំ និងបុរសជនជាតិខ្មែរអាយុ ២២ឆ្នាំ មានអាស័យដ្ឋាននៅខេត្តកំពង់ចាមទាំងពីរនាក់ ហើយ​ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី​តាមជើងហោះហើរត្រង់មកកម្ពុជា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ទទួលបានលទ្ធផលតេស្តវិជ្ជមានកូវីដ១៩។

ក្រសួងបញ្ជាក់ថា បច្ចុប្បន្ននេះ អ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ៣នាក់ ដែលក្នុងនោះមានបុរសជនជាតិខ្មែរ១នាក់ ដែលវិលត្រឡប់មកពីប្រទេសហ្វីលីពីន និងបុរសជនជាតិខ្មែរ ២នាក់ទៀត ត្រឡប់មកពីប្រទេសឥណ្ឌូនេស៊ី។

អ្នកមានកូវីដ១៩គិតមកត្រឹមថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០នេះ មានចំនួន​ ១២៨នាក់ក្នុងនោះ ស្រ្តី៣៩នាក់។ ក្នុងចំណោមអ្នកដែលមានកូវីដ១៩ទាំងនេះ ក្រសួងព្យាបាលជាចំនួន​ ១២៥នាក់ និងនៅសល់បុរសជនជាតិខ្មែរចំនួន ៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ