អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ក្នុង​ព្រឹត្តិ​ការណ៍​២០​កុម្ភៈ​​កើន​ដល់​ជាង​២៤០០​នាក់

រថយន្តពេទ្យដឹកអ្នកជំងឺកូវីដ១៩ ទៅព្យបាលនិងធ្វើចត្តាឡីស័កនៅសណ្ឋាគារ The Great Duke ក្រោយផ្លាស់មកពីមណ្ឌលចត្តាឡីស័កព្រែកព្នៅ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

អ្នកជំងឺជាង២០នាក់ទៀតបាន​ស្លាប់ដោយសារជំងឺកូវីដ-១៩ ដែលធ្វើឱ្យចំនួន​អ្នកស្លាប់ក្នុងព្រឹត្តិការណ៍«​សហគមន៍​២០​កុម្ភៈ»ដែល​អូសបន្លាយជាង​៧ខែ​មកនេះ បានកើនដល់ជាង២ ៤០០នាក់។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ​នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកស្លាប់​ដោយជំងឺកូវីដ-១៩ កាលពីថ្ងៃម្សិលមិញ ​មានចំនួន២៣នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនដល់២ ៤០៦នាក់។

ចំណែកករណីឆ្លងថ្មីកាលពីថ្ងៃម្សិលមិញ​វិញ ក្រសួងថា មានចំនួន២១៩​នាក់ (លទ្ធផលបញ្ជាក់ដោយ​ PCR) ក្នុងនោះមានករណីនាំចូលពីក្រៅប្រទេសចំនួន៤0នាក់ ខណៈ​អ្នកជាសះស្បើយថ្មីមានចំនួន៤៥៧នាក់។

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃចន្ទនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន១១៣ ៤៧៥នាក់ ក្នុងនោះ ​អ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួន១០៤ ៨៦៥នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន១៩​ ១៣៣នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ