អាកាសធាតុ​នៅ​តាម​បណ្ដា​ខេត្តមួយចំនួន​នឹង​ចុះត្រជាក់​នៅ​ក្នុង​សប្ដាហ៍​ខាងមុខ

ទាហាន​ខ្មែរ​ឈរ​យាម​នៅ​លើ​ដី​ប្រាសាទ​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី២៧ ខែ​កក្កដា ឆ្នាំ២០០៨។ (REUTER)

ក្រសួងធនធានទឹក និងឧតុនិយម ឱ្យដឹងថា ស្ថានភាពអាកាសធាតុនៅតាមបណ្ដាខេត្តមួយចំនួនក្នុងតំបន់ទំនាបកណ្ដាល តំបន់ខ្ពង់រាប និង​តំបន់មាត់សមុទ្រ អាច​នឹង​ចុះត្រជាក់​ចន្លោះពី១៦ទៅ២០អង្សាសេ ទៅតាមតំបន់នីមួយៗ។

សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម​ ស្ដីពីស្ថានភាពអាកាសធាតុ ដែលចេញផ្សាយ​នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ បានលើកឡើងថា ក្នុងមួយសប្ដាហ៍ខាងមុខ កម្ពុជា​នឹង​ទទួលរងឥទ្ធិពល​ពីទ្រនុងសម្ពាធខ្ពស់(ចិន) និងខ្យល់មូសុង​ឦសាន ក្នុងកម្រិតពីបង្គួរទៅខ្លាំង ដែលស្ថានភាពនេះនឹងធ្វើឱ្យតំបន់ទំនាបកណ្ដាល តំបន់ខ្ពង់រាប និងតំបន់​មាត់សមុទ្រ នឹងចុះត្រជាក់។

ប្រភពដដែលបន្តថា ​​​សម្រាប់នៅតំបន់ខ្ពង់រាប ដែលមានដូចជា ខេត្តបន្ទាយមានជ័យ ប៉ៃលិន សៀមរាប និងខេត្តបាត់ដំបង អាកាសធាតុអាច​នឹងចុះត្រជាក់ក្នុងរង្វង់ពី១៦ទៅ១៩អង្សាសេ ខណៈតំបន់ខ្ពង់រាប រួមមាន ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងឧត្ដរមានជ័យ សីតុណ្ហភាព​​អប្បបរមានឹងអាចចុះត្រជាក់ក្នុងរង្វង់ពី១៦ទៅ១៨អង្សាសេ។

ចំណែកតំបន់មាត់សមុទ្រ ក្រសួងថា សីតុណ្ហភាពអប្បបរមានឹងអាចចុះត្រជាក់ក្នុងរង្វង់ពី១៨ទៅ​២០អង្សាសេ ហើយនៅលើផ្ទៃសមុទ្រ​អាចមានរលកក្នុងកម្រិតពីមធ្យមទៅបង្គួរ។

ករណីនេះ ក្រសួង​បាន​អំពាវនាវ​ដល់ប្រជាពលរដ្ឋ និងកងទ័ពដែលរស់នៅ និងឈរជើង​នៅតំបន់ជួរភ្នំ​ដងរែក និងខ្ពង់រាប​ឦសាន ព្រមទាំងប្រជានេសាទ​ បង្កើនការយកចិត្តទុកដាក់ថែរក្សា​សុខភាពចំពោះស្ថានភាពចុះត្រជាក់នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ