ចិន​អំពាវនាវ​ឱ្យ​មាន​កិច្ច​សហ​ប្រតិបត្តិការ​ជា​សកល​លើ​អំពើ​ភេរវកម្ម​និង​ការ​ប្រែប្រួល​អាកាសធាតុ

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដើរកាត់ក្បួនទ័ព ខណៈលោកមកដល់ពិធីមួយនៅទីលាន ធានអានម៉ិន (Tiananmen Square) ទីក្រុងប៉េកាំង ប្រទេសចិន ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។ REUTERS/Carlos Garcia Rawlins)

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃចន្ទនេះ បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការ​ជាសកលបន្ថែម​ទៀត ទាក់ទងទៅនឹងបញ្ហានានា រួម​មាន​ អំពើភេរវកម្ម ការប្រែប្រួលអាកាសធាតុ និងសន្តិសុខ​តាម​ប្រព័ន្ធអ៊ីនធឺណិត (cyber security)។

ការថ្លែងរបស់ប្រធានាធិបតីចិនរូបនេះបា​នធ្វើឡើងនៅក្នុងសុន្ទរកថាមួយ​ ខណៈដែលប្រទេសចិនអបអរខួប៥០ឆ្នាំនៃការចូលជាសមាជិក​អង្គការសហប្រជាជាតិរបស់ខ្លួន។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់សម្ដីលោក ស៊ី ជីនពីង ដែលបានលើកឡើងថា ប្រទេស​ចិនក៏ប្រឆាំងជាដាច់ខាតទៅនឹងឯក​តោភាគី​និយម (unilateralism) គោល​នយោបាយ​គាំពារ​និយម (protectionism) និងរាល់ការប្រកួតប្រជែងទាំងឡាយណា ដែលការចំណេញរបស់ភាគី​មួយ​គឺជាការខាតបង់របស់ដៃគូម្ខាងទៀត (zero-sum game) ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ