មេធាវី​គ្រោង​ជួប​ក្រុមហ៊ុន​ទាមទារ​អត្ថ​ប្រយោជន៍​ឱ្យ​បុគ្គលិក​ទូរទស្សន៍ CNC ដែល​បាន​បញ្ឈប់

ស្ថានីយ​ផ្សាយ​របស់ ក្រុម​ហ៊ុន ខេមបូឌាន ប្រតខេសស្ទីងសឺវីស (Cambodian Broadcasting Service Co.,Ltd)​ ស្ថិត​នៅ​ក្នុង​សង្កាត់​គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានី​ភ្នំពេញ។ (ផ្ដល់ឱ្យ)

សហភាពការងារកម្ពុជា អះអាងថា នៅសប្ដាហ៍ក្រោយ មេធាវីរបស់ខ្លួននឹងដាក់លិខិតទៅភាគីក្រុមហ៊ុន ដើម្បីបើ​កផ្លូវឱ្យមានការចរចា ដើម្បីទាមទារអត្ថប្រយោជន៍បន្ថែមឱ្យបុគ្គលិកទូរទស្សន៍ CNC ជាង២០នា​ក់ដែ​លភាគីក្រុមហ៊ុនបានបញ្ឈប់ពីការងារ។

ប្រ​ធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ឱ្យដឹងនៅថ្ងៃនេះថា ក្រុមការ​ងារលោ​កនឹងដាក់លិខិតទៅក្រុមហ៊ុន ខេមបូឌាន ប្រតខេសស្ទីងសឺវីស (Cambodian Broadcasting Service Co., Ltd) ដែល​គ្រប់​គ្រង​​​ទូរទស្សន៍ CNC នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ ដើម្បីវែកញែកផ្លូវច្បាប់ស្វែងរកអត្ថប្រយោជន៍បន្ថែមជូ​​នអ្នកដែល​ត្រូវបានបញ្ឈប់ពីការងារ ក្រោយពីពួកគេបានដា​ក់លិ​ខិតជាលាយលក្ខណ៍អក្សររកមេធាវីឱ្យ​ជួយ​ការពារអត្ថប្រយោជន៍តាមផ្លូវច្បាប់។

បើ​​តាមលោក អាត់ ធន់ បញ្ហាដែលជំរុញឱ្យមានការពឹងពាក់នេះ ដោយសារក្រុមហ៊ុន​បានផ្ដល់​អត្ថប្រ​យោ​ជ​​ន៍​​ជូនបុគ្គលិកដែលបានបញ្ឈប់តែ២ចំណុច ក្នុងចំណោម៥ចំណុចដែលបុគ្គលិកត្រូវទទួលបាន ស្របតាមច្បាប់ស្ដីពីការងារ ហើយថា ៣ចំណុចដែលនៅសល់នឹងលើកយកទៅជជែកជាមួយភាគីក្រុមហ៊ុន ។

លោកថា៖ «ដូចជាប្រាក់ជំងឺចិត្ត ប្រាក់អតីតភាពការងារ ឬប្រាក់បណ្ដេញចេញ និងប្រាក់ដំណាច់ឆ្នាំ»។

បុគ្គលិកផ្នែកព័ត៌មាន លោក យ៉ង់ សុភា ដែលត្រូវបានក្រុមហ៊ុនបញ្ឈប់​ពីការងារដែរនោះ បានប្រា​ប់​VOD​ ថាអ្នកត្រូវបានក្រុមហ៊ុនជូនដំណឹងផ្លូវការរំសាយពីការងារនោះ ស្ថិតនៅ​​ផ្នែក​ព័ត៌​មាន ផ្នែកកាត់​តរូប​ភាព និង​ផ្នែកសម្របសម្រួលកម្មវិធី សរុបចំនួន២២នាក់ ហើយថា ការបញ្ឈប់ពួកគេនេះ ភាគីក្រុមហ៊ុនអះ​អាងពីមូល​ហេតុ​​ជួបវិបត្តិហិរញ្ញវត្ថុ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ