តុលាការ​នឹង​ដោះលែង​សកម្មជន​មាតាធម្មជាតិ​៣នាក់​នៅ​ថ្ងៃនេះ

កញ្ញា ឡុង គន្ធា – លោក ថុន រដ្ឋា – កញ្ញា ភួន កែវរស្មី សកម្មជនមាតាធម្មជាតិ។ (ហ្វេសប៊ុកសកម្មជន និង មាតាធម្មជាតិ)

ចៅក្រមសាលាឧទ្ធរណ៍ បានកាត់ទោសឱ្យ «សកម្មជនមាតាធម្មជាតិ» អនុវត្តទោស​ក្នុងពន្ធ​នាគារ១ឆ្នាំ២ខែ ខណៈទោសដែលនៅសល់នឹងត្រូវព្យួរសាកល្បងរយៈពេល៣ឆ្នាំ។

បើតាមប្រភពពីសាច់ញាតិរបស់សកម្មជនមាតាធម្មជាតិ ឱ្យដឹង​ថា បើគិតពីថ្ងៃចាប់ខ្លួនមកទល់​នឹងថ្ងៃនេះ ពួកគេនឹងត្រូវដោះលែងឱ្យមានសេរីភាពវិញនៅថ្ងៃនេះ។

សកម្មជនមាតាធម្មជាតិទាំង៣នាក់ រួមមាន លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី។ លោក ថុន រដ្ឋា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសឱ្យជាប់ពន្ធនា​គារ​រយៈ​ពេល២០ខែ និងពិន័យជាប្រាក់៤​លានរៀល ខណៈកញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល១៨ខែ និងពិន័យជាប្រាក់២លានរៀល ក្នុង​បទ​«ញុះញង់​ឱ្យ​​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍»។

ប៉ុន្តែទោះបីជាសាលាឧទ្ធរណ៍ បានកាត់តម្រឹមទោស១ឆ្នាំ២ខែក្នុងសំណុំរឿងនេះក្តី ក៏សកម្មជន​មាតាធម្មជាតិទាំង៣នាក់នៅជាប់បណ្ដឹងមួយទៀត គឺ​បទ «​​រួមគំនិត​ក្បត់»​ ​ជាមួយ​​សកម្មជន​​​បរិស្ថាន៤នាក់​ផ្សេង​ទៀត គឺ​លោក យីម លាងហ៊ី, កញ្ញា ស៊ុន រដ្ឋា, យុវជន លី ចាន់​ដារ៉ា​វុធ និង​​លោក អាឡិចហ្សង់ដ្រូ ហ្គន់ហ្សាឡេស-ដាវិតសុន (Alejandro Gonzalez-Davidson)​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ