ទិវា​រត់​ប្រណាំង​អន្តរជាតិ​ពាក់​កណ្តាល​ម៉ារ៉ាតុង​អង្គរ នឹង​ធ្វើនៅ​ថ្ងៃទី២ ខែមករា ឆ្នាំ២០២២​វិញ

ទិដ្ឋភាពនៅក្នុងទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ារុងអង្គរ កាលពីខែធ្នូ ឆ្នាំ២០១៨។ (រូបភាព៖ Facebook Sok Sangvar)

គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) បាន​ប្រកាស​កាល​បរិច្ឆេទថ្មី​នៃ​ការ​រៀបចំ​ទិវា​​រត់​ប្រណាំង​​អន្តរជាតិ​ពាក់កណ្តាល​ម៉ារ៉ារុងអង្គរ នឹង​ត្រូវ​ធ្វើឡើង​នៅថ្ងៃអាទិត្យ ទី២ ខែមករា ឆ្នាំ២០២២ នៅ​ឯ​ខេត្តសៀមរាប ប៉ុន្តែ​ត្រូវ​គោរព​គោលការណ៍​រក្សាការពារ​សុខភាព​និង​សុវត្ថិភាព​ពីជំងឺកូវីដ-១៩។

យោងតាម​សេចក្តី​ជូនដំណឹង​របស់​គណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា (NOCC) កាល​ពីថ្ងៃទី១៧ ខែវិច្ឆិកា បាន​ឱ្យដឹង​ថា ការ​កំណត់​កាលបរិច្ឆេទ​ថ្មី​នេះ គឺ​បន្ទាប់ពី​ស្ថានភាព​ជំងឺកូវីដ-១៩ បាន​ធូរ​ស្រាល និង​ដើម្បី​ជា​បុរេលក្ខខណ្ឌ​នៃការ​បើក​ទេសចរណ៍​វ៉ាក់សាំង​ឡើង​វិញ។

កាល​បរិច្ឆេទ​នៃការរៀបចំ​ទិវា​រត់​ប្រណាំង​អន្តរជាតិ​ពាក់កណ្តាល​ម៉ារ៉ាតុង​អង្គរ​កន្លង​មក គ្រោង​ធ្វើឡើង​នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ