កម្ពុជា​នឹង​ចុះ​ត្រជាក់​ក្នុង​រង្វង់​១៥​ទៅ​២១​អង្សាសេ​ក្នុង​អំឡុង​ចាប់​ពី​ខែធ្នូ​ដល់​ខែកុម្ភៈ

ចរាចរណ៍តាមដងផ្លូវមួយកន្លែងនៅក្រុងភ្នំពេញ ខណៈមេឃកំពុងបង្អុរភ្លៀងនាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០។ (ហង់ សុខហុង)

ក្រសួងធនធានទឹក និងឧតុនិយម ឱ្យដឹងថា ក្នុ​ងអំឡុងរដូវរំហើយខាងមុខ ចាប់ពីខែធ្នូ ឆ្នាំ​២០២១ ដល់​​​ខែ​កុម្ភៈ ឆ្នាំ​២០២២ ស្ថាន​ភាព​អាកាសធាតុ​នៅកម្ពុជានឹងចុះត្រជាក់ក្នុងរង្វង់ពី១៥ទៅ២១អង្សាសេទៅតាមតំបន់​។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម ​​ចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ​២០២១ បានលើកឡើង​ថា ចាប់ពីខែធ្នូ ដល់ខែកុម្ភៈ បាតុភូតឡានីណា (La Nina ត្រជាក់​) មាន​ប្រមាណ ៩០% និងថយចុះបន្តិចម្ដងៗមកនៅត្រឹម ៦០% នៅខែកុម្ភៈ ហើយ​ស្ថានភាពនេះនឹង​​ធ្វើឱ្យ​ធាតុ​អាកាស​ត្រជាក់​នៅតំបន់​ស៊ីបេរី រុញ​ច្រាន​​ទ្រនុង​​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិនចុះ​​មក​ក្រោម និង​គ្រប​ដណ្ដប់​​មក​លើ​ប្រទេស​កម្ពុជា។

ក្រសួងបន្តថា ស្ថានភាពនេះបង្កឱ្យ​ធាតុអាកាសនៅកម្ពុជាចុះត្រជាក់២ដង ក្នុងនោះ លើក​ទី​១ នឹងចុះត្រជាក់ចាប់​ពីសប្ដាហ៍ទី១ ខែធ្នូ ដល់​សប្ដាហ៍ទី៣ ខែធ្នូ ​​ក្នុង​រង្វង់១៧​ដល់​១៩​អង្សាសេ នៅបណ្ដាខេត្តក្នុង​​ភូមិសាស្ត្រ​ជួរភ្នំដងរែក និង​ខ្ពង់​រាប​ភាគ​ឦសាន ខណៈ​បណ្ដារាជ​ធានី-ខេត្ត​ដទៃ​ទៀតនឹង​មាន​សីតុណ្ហភាព​ចន្លោះ​​ពី១៩​​ដល់​២១​អង្សាសេ។

ចំណែកការចុះត្រជាក់លើកទី២ ក្រសួងថា នឹងចាប់​ផ្ដើម​ចាប់ពីសប្ដាហ៍ទី៤ ខែធ្នូ ដល់​ខែកុម្ភៈ ដែលក្នុង​ថ្ងៃខ្លះ សីតុណ្ហភាព​អប្បបរមាធ្លាក់​ចុះក្នុងរង្វង់១៥អង្សាទៅ១៧អង្សាសេ នៅ​តំបន់​​ភ្នំ និង​ខ្ពង់​រាប​ភាគ​ឦសាន និង​បណ្ដារា​ជធានី-ខេត្តដទៃទៀត ក្នុងរង្វង់១៨ទៅ២០អង្សារសេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ