ក្រសួង​ព្រមាន​វិធានការ​ច្បាប់​លើ​ម្ចាស់​ហ្វេសប៊ុក​ចំនួន​២០​ដែល​ផ្សាយ​លក់​ឱសថ​បន្តក់​ភ្នែក​ខុសច្បាប់

ស្រ្តីម្នាក់ដើរកាត់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី ២៩ មករា ២០២០ (រូបភាព៖ បញ្ញា ឆព័ណ្ណ)

ក្រសួងសុខាភិបាល​ ព្រមានចាត់​វិធានការច្បាប់លើអ្នកពាក់​ព័ន្ធនិងម្ចាស់គណនីហ្វេសប៊ុកមួយចំនួន​ដែលផ្សព្វផ្សាយលក់​ឱសថ​បន្តក់​ភ្នែក​ខុសច្បាប់នៅលើបណ្ដាញសង្គម។

ក្នុងសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលដែលវីអូឌីទទួលបាននៅថ្ងៃទី២ ខែកុម្ភៈនេះ បានឱ្យដឹង​ថា យ៉ាង​ហោចណាស់មានគណនីហ្វេសប៊ុកចំនួន​២០ កំពុងធ្វើការផ្សព្វផ្សាយ​លក់​ឱសថ​បន្តក់​​ភ្នែក​​ឈ្មោះ «QUEEN EYE» និង «C-EYE» ដែល​គ្មាន​លេខ​បញ្ជី​កា និង​គ្មាន​ច្បាប់​អនុញ្ញាត​ឱ្យ​​​ផ្សព្វផ្សាយពី​ក្រសួងសុខាភិបាល ​គិត​ត្រឹម​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២២នេះ​។​

ក្រសួងបន្តថា គណនី​ហ្វេ​ស​ប៊ុ​កទាំង​នោះ រួមមាន​៖ ១- Queer-EYE ទឹក​ថ្នាំ​បន្តក់​ភ្នែក​, ២- ​លោកគ្រូ​សាន​វិសាល បោះ​ដុំ​លក់រាយ​ថ្នាំ​បន្តក់​ភ្នែក​, ៣-​ ទឹក​ថ្នាំ​បន្តក់​ភ្នែក អា​មេ​រិក​ឃ្វី​ន​អាយ, ៤-Loma​ថ្មីៗ​, ៥- ​ថ្នាំ​បន្តក់​ភ្នែក​ស្វី​ស​ឯកទេស​ដោះស្រាយ​បញ្ហា​ភ្នែក, ៦-​ ឯកទេស​ដោះស្រាយ​សុខភាព​ភ្នែក​, ៧-​ សុវណ្ណ ណា, ៨- Queen-EYE ទឹក​ថ្នាំ​បន្តក់​ភ្នែក​អា​មេ​រិក, ៩- Yors Sarorn, ១០- Queen Eye-​ឃ្វី​ន​អាយុ, ១១- QUEEN EYE, ១២- ​ដោះស្រាយ​បញ្ហា​ភ្នែក​, ១៣- Queen-Eye, ១៤- Queen-Eye Store, ១៥- Cam-E, ១៦-​ឃ្លី​ន​អាយុ, ១៧- Queen Eye Professional, ១៨- C.EYE ភ្នែក​ភ្លឺ​ច្បាស់​, ១៩- C-oye​ ទឹក​បន្តក់​ភ្នែក និង​២០- Sruyloerg Eye Care។​

ករណីនេះ ក្រសួងសុខាភិបាលព្រមានចាត់​វិធានការ​តឹងរ៉ឹង​ទៅតាម​ផ្លូវច្បាប់​ចំពោះ​ម្ចាស់​គណនីហ្វេ​ស​ប៊ុ​ក​ទាំងនោះ​និង​ជន​ពាក់ព័ន្ធ​ផ្សេងទៀត ដែល​នាំចូល ចែកចាយ និង​ផ្សព្វផ្សាយ​លក់​ឱសថ​បន្តក់ភ្នែកទាំង​នេះ​ ទៅតាមច្បាប់ស្ដីពី​វិសោធនកម្ម​ច្បាប់​​ស្ដីពី «ការគ្រប់គ្រង​ឱសថ» ជា​ធរមាន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ