ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងចាកចេញពីកម្ពុជា នៅព្រឹកនេះ ដើម្បីចូលរួមពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក នៅប្រទេសចិន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានចូលរួមថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ បានឱ្យដឹងនៅក្នុងទំព័រហ្វេសប៊ុករបស់លោកថា ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី បានយាងចាកចេញពីព្រលានយន្តហោះអន្តរជាតិកម្ពុជាទៅកាន់ប្រទេសចិន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីចូលរួមពិធីបើកព្រឹត្តការណ៍ប្រកួតកីឡាអូឡាំពិករដូវរងា នៅទីក្រុងប៉េកាំង។
លោកបន្តថា ព្រះមហាក្សត្រកម្ពុជានឹងគង់ប្រថាប់នៅទីក្រុងប៉េកាំងរហូតដល់ថ្ងៃទី០៥ ខែកុម្ភៈ ទើបយាងត្រលប់មកកាន់កម្ពុជាវិញ។
គួរបញ្ជាក់ថា ប្រទេសចិនបានទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកីឡាអូឡាំពិករដូវក្ដៅ និងរដូវរងា ឆ្នាំ២០២២ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២៕