សង្គមស៊ីវិល​ស្នើ​សភា​ជួយ​រក​ដំណោះស្រាយ​វិវាទ​ការងារ​ណាហ្គាវើលដ៍

កូដករតវ៉ានៅម្ដុំណាហ្គាវើលដ៍២ ជិតរដ្ឋសភា ទាមទាររកដំណោះស្រាយការងារ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

ក្រុមអង្គការសង្គមស៊ីវិលធ្វើការផ្នែកសិទ្ធិការងារ និងសិទ្ធិមនុស្ស ស្វែង​រក​អន្តរាគម​ន៍​ពី​តំណាងរាស្ត្រឱ្យជួយរកដំណោះស្រាយវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ ក្រោយពីកូដករត្រូវបាន​ហាមតវ៉ា ក្រោមហេតុផលរកឃើញផ្ទុះជំងឺកូវីដ-១៩។

លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធ​ភាពការងារ និងសិទ្ធិមនុស្ស នៃអង្គការ​សង់ត្រាល់ បានប្រាប់ វីអូឌី នៅព្រឹកថ្ងៃចន្ទនេះថា ក្រុម​តំណាងសហជីពគ្រោងនឹងទៅស្វែងរកកិច្ចអន្តរាគមន៍ពីតំណាងរាស្ត្រនៅរដ្ឋសភា នៅរសៀលនេះ ហើយ​នឹងបន្តទៅរកការ​អន្តរា​គមន៍ពីក្រសួងមហាផ្ទៃផងដែរ ជុំវិញវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍។ 

ការដែលក្រុមអង្គការសង្គមស៊ីវិលចេញរកអន្តរាគមន៍ឱ្យតំណាងរាស្ត្រជួយអន្ត​រាគមន៍​រកដំណោះ​ស្រាយនេះ ក្រោយពីបុគ្គលិកណាហ្គាវើលដ៍​បាននាំគ្នាតវ៉ា​ជាង១ខែ​មក​ហើយ ទាម​ទារឱ្យថៅកែរបស់ខ្លួនយកតំណាងសហជីព ៣៥៦នាក់ ចូលធ្វើការវិញ។ ការតវ៉ា​របស់​បុគ្គលិកណាហ្គា ធ្វើ​ឡើង​​បន្ទាប់ពីថៅកែបញ្ឈប់កម្មករជាង១ ០០០នាក់ ក្រោយ​ពីមានការ​​​តវ៉ាទាមទារដំឡើងប្រាក់ខែអំឡុងឆ្នាំ២០២១។

យ៉ាងណា គិតត្រឹមថ្ងៃចន្ទនេះ តំណាងកូដករជាង១០នាក់​​ត្រូវបានអាជ្ញាធរចាប់ឃុំខ្លួនជាបន្តបន្ទាប់ ក្នុងនោះមាន​៩នាក់ត្រូវបានបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្នក្នុងពន្ធនាគារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ