កម្ពុជា​រំពឹង​ថា កំណើន​សេដ្ឋកិច្ច​នៅ​ឆ្នាំ២០២២​នឹង​ងើប​ឡើង​វិញ​ក្នុង​អត្រា​៥,៦%

អគារខ្ពស់ៗក្នុងទីក្រុងភ្នំពេញ។ (ហ៊ុយ ឧស្សាហ៍)

កម្ពុជារំពឹងថា អត្រាកំណើនសេដ្ឋកិច្ចនៅ​ឆ្នាំ២០២២ នឹង​ងើប​ឡើងវិញ​ក្នុងអត្រា ៥,៦% ខណៈ​អត្រាកំណើនសេដ្ឋកិច្ចសកលនឹងសម្រេចបានក្នុងអត្រា ៤,៤%។

នៅក្នុងវេទិកាសាធារណៈស្ដីពី «ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាជាតិ​ឆ្នាំ២០២២» រៀ​បចំ​ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៨ ខែកុម្ភៈ​នេះ បានឱ្យដឹងថា ឆ្នាំ២០២២ កំណើនសេដ្ឋកិច្ចកម្ពុជារំពឹងថា នឹងសម្រេចបានក្នុងអត្រា ៥,៦% ដោយសារ​មាន​ការ​​គាំទ្រ និង​ការ​បន្តកើនឡើងនៃតម្រូវការខាង​ក្រៅ និងទំនុកចិត្តវិនិយោគ គួបផ្សំនឹងការដាក់ចេញឱ្យអនុវត្តនូវក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្ដារកំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២១-២០២៣ ដែលជារួមនឹងបន្តជំរុញដល់ការងើបឡើងវិញនូវវិស័យកាត់ដេរ កម្មន្តសាលមិនមែនកាត់ដេរ កសិកម្ម និងជាពិសេសគឺវិស័យទេសចរណ៍។

កាលពីឆ្នាំ២០២១ កម្ពុជារំពឹងថា អត្រាកំណើនសេដ្ឋកិច្ចកម្ពុជាស្ថិតក្នុងរង្វង់ ៤%។ ក៏ប៉ុន្តែដោយ​សារព្រឹត្តិការណ៍សហគមន៍២០​កុម្ភៈ (ការឆ្លងរាលដាល​ជំងឺកូវីដ-១៩ ​ចូលក្នុងសហគមន៍​នៅកម្ពុជា) បានធ្វើឱ្យកម្ពុជាបានអត្រាកំណើនសេដ្ឋកិច្ចត្រឹមតែ ២,៤% ប៉ុណ្ណោះ ខណៈ​អត្រាកំណើនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២០ បានធ្លាក់ចុះដល់ -៣,១%៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ