ក្រសួង​យុត្តិធម៌​ពង្រឹង​ជំនាញ​បន្ថែម​ដល់​មន្ត្រី​តុលាការ​ពី​វិធាន​ទប់ស្កាត់​បទល្មើស​សម្អាត​ប្រាក់

(កណ្ដាល) រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ ថ្លែងក្នុងសន្និសីទ​សារព័ត៌មាន​មួយ​ស្តី​ពី​«យុទ្ធនាការ​កកស្ទះ​សំណុំរឿង​នៅ​តុលាការ​ទូទាំង​ប្រទេស» នៅទីស្ដីការក្រសួងយុត្តិធម៌ ព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

​ក្រសួង​យុត្តិ​ធ​ម៌ ព​ង្រឹង​ជំនា​ញ​មន្ត្រី​តុលា​ការបន្ថែម​​ ដើ​ម្បី​ទ​ប់ស្កាត់កា​រ​ច​រាច​រលុ​យខុ​សច្បាប់​ ខ​ណៈ​អ​ង្គកា​រ​​ពិ​ភព​​លោក​​​ឃ្លាំមើ​​ល​​អំពើ​​លាងលុ​យក​ខ្វក់ មិ​នទា​ន់ដក​ក​ម្ពុជា​ចេ​ញ​ពី​ «​បញ្ជី​​ប្រផេះ​» នៃ​ក្រុម​ប្រ​ទេស​ដែល​មាន​​ហានិភ័យ​​ខ្ពស់​​ខាង​អំពើ​លាង​លុ​យ​ក​ខ្វក់​​​​នៅ​ឡើយ។

​​ក្នុងកិច្ច​ប្រជុំ​មួ​យ​តាម​ប​ណ្ដាញសង្គម​ ZO​OM​ កាលពីថ្ងៃម្សិលមិញ ​រដ្ឋ​មន្ត្រីក្រសួង​​យុត្តិធ​ម៌ ​លោក កើត រិទ្ធ បាន​​ណែនាំ​​អំ​​ពីបច្ចេ​​កទេ​សក្នុង​ការ​ស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ ដល់​​ប្រធាន​សាលាដំបូង​ ព្រះរា​ជអា​ជ្ញា​អ​មសាលាដំ​បូង និ​ងប្រធានលេខាធិ​ការដ្ឋាន​រដ្ឋបា​​លសាលាដំ​​បូង​​រាជ​ធានី-ខេត្ត​ទូទាំង​ប្រទេ​ស។​​

ក្រ​សួងយុត្តិធម៌ បញ្ជាក់លើហ្វេសប៊ុករបស់ខ្លួនថា កិច្ចប្រជុំនេះ ​ដើម្បី«បង្កើនប្រសិទ្ធភាពនៃចំណាត់ការនី​តិ​វិ​ធី​តុលា​​ការ ចំ​ពោះសំណុំរឿង​ដែលអាចមានការពាក់ព័ន្ធដល់ការងារប្រឆាំងការសម្អាតប្រាក់»​

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ឱ្យវីអូឌី​ដឹង​បន្ថែម​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ការ​ប្រយុទ្ធ​ប្រឆាំង​បទ​ល្មើសសម្អាត​​ប្រាក់ ឬលាង​លុយកខ្វក់ ត្រូវការ​ចូលរួ​ម​ពី​គ្រប់មន្ត្រីអនុវត្តច្បាប់មកពី​គ្រប់ស្ថាប័ន រួមទាំងនគរ​បាល​យុត្តិធម៌ និងស្ថាប័នតុលាការ​ផង​ដែរ។

លោកបញ្ជាក់​ថា កិច្ចប្រជុំ​នេះជា​ការបង្ហាញនីតិវិធីពិសេស​របស់​តុលាការ ពាក់​ព័ន្ធ​នឹង​សំណុំរឿង​សម្អាតប្រាក់ ដើម្បី​ធានា​ទប់​ស្កាត់​បទល្មើសសម្អាតប្រាក់ឱ្យមានប្រ​សិ​ទ្ធភាពខ្ពស់។

លោកថា៖ «ពីព្រោះបទល្មើសសម្អាតប្រាក់នេះ វាជាបទល្មើសព្រហ្មទណ្ឌពិសេស ដែលវាត្រូវការជំនាញនិង​បច្ចេកទេសដោយឡែកដែរ រួមទាំងជំនាញបច្ចេកទេស ដែលសមត្ថកិច្ចមន្ត្រីយុត្តិធម៌ត្រូវអនុវត្ត រួមទាំងជំនាញនិងបច្ចេកទេសពិសេសសម្រាប់តុលាការ ដែលត្រូវអនុវត្តនៅក្នុងដំណើរការនីតិវិធីតុលាការក្នុងសំណុំ​រឿងសម្អាតប្រាក់នេះ»។

អំឡុងខែកុម្ ភៈ​​ឆ្នាំ២០១៩ ក្រុមឃ្លាំមើលការលាងលុយកខ្វក់ពិភព​លោក (Fi​n​an​cialActionTaskforce​ (FATF)) បាន​ដាក់​ប្រទេស​កម្ពុជា ជា​លើក​ទី២ ​ក្នុង​​បញ្ជី​​ប្រផះ ដែល​ជា​ប្រទេស​ងា​​យ​រង​គ្រោះ​​​ដោយ​​ការលាង​​លុយ​​កខ្វក់ ក្រោយពី​ពួកគេ​រក​ឃើញ​ថា ប្រព័ន្ធ​តុលាការ​របស់​កម្ពុជាមាន​អំ​​ពើ​​ពុក​រលួ​​យខ្ពស់ និង​ខ្វះឆន្ទៈ​ក្នុង​ការស៊ើបអង្កេតឧក្រិដ្ឋកម្មហិរញ្ញវត្ថុ។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី មើលយើញថា ការចេញដំណើរ​រ​បស់​ក្រសួងយុត្តិ​ធម៌អាច​នឹង​ធ្វើឱ្យកម្ពុជា​រើខ្លួនរួ​ច​ពីបញ្ជី​ប្រផះ​នៃ​ប្រទេស​លាង​លុយ​នៅ​ថ្ងៃ​អនាគត បើរដ្ឋាភិបាលពង្រឹងប្រសិទ្ធ​ភាព​នៃការទប់ស្កាត់​លំហូរសាច់​ប្រាក់​ខុសច្បាប់នេះបាន។

បើតាមលោក ពិសី កម្ពុជាធ្លាប់តាំងចិត្តពង្រឹងកិច្ចសហការជាមួយភាគីពាក់ព័ន្ធលើយន្តការអនុវត្តច្បាប់ឱ្យមាន​ប្រសិទ្ធ​ភាព ដើម្បីទប់ស្កាត់ការលាងលុយកខ្វក់និង​លំហូរសាច់ប្រាក់ភេរវកម្ម ទាំងនៅក្នុងប្រទេស តំបន់ និង​អន្តរជាតិ ហើយ​យន្តការនេះកម្ពុជាត្រូវមានច្បាប់ មានគណៈកម្មការជំនាញ មានប្រព័ន្ធយុត្តិធម៌ប្រកប​ដោយការជឿទុកចិត្ត រួមទាំង​មាន​ការចូលរួមពីអង្គការសង្គមស៊ីវិល។

តែផ្ទុយទៅវិញ លោកថា បើកម្ពុជាមិនអាចទប់ស្កាត់បញ្ហានេះបានទេ កម្ពុជាអាចប្រឈមនឹងការទាក់ទាញអ្នក​វិនិយោគ ដែលវាបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ច និងការបង្កើតការងារក្នុងប្រទេស។

លោកថា៖ «ខ្ញុំគិតថា រដ្ឋាភិបាលគាត់ធ្វើដំណើរត្រូវហើយ ព្រោះទី១ គាត់អនុម័តច្បាប់ហើយ អ៊ីចឹងចំណុចដែ​ល​សំខាន់ជាងគេ គឺការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព។ ហើយកន្លងមក កម្ពុជានៅមានចំណុចខ្សោយត្រ​ង់​ចំណុច​ហ្នឹង មានន័យថា កន្លែងខ្លះរកឃើញ ចាប់បានលុយនៅព្រលានយន្តហោះអីបានហើយ នៅមិ​នទាន់ការកាត់ទោស[អ្នកប្រព្រឹត្ត]អីទេ។ ប៉ុន្តែក្រោយ​មកនេះ មានករណីមួយចំនួនត្រូវបានគេកាត់ទោ​​ស​ហើយ បើកម្ពុជាធ្វើ ទៅថ្ងៃមុខ ប្រហែលជាល្អប្រសើរជាងហ្នឹង»។

បញ្ហានេះ សហរដ្ឋអាមេរិក កាល​ពី​ចុងឆ្នាំ​២០២១ តាមរយៈមន្ត្រីជាន់ខ្ពស់ស្ថានទូតរបស់ខ្លួន​ប្រចាំកម្ពុជា បាន​​ណែនាំ​ដល់​ក្រុមហ៊ុននិង​វិនិយោគិន​ជនជាតិ​អាមេរិក​ទាំងអស់​ឱ្យ​ប្រុងប្រយ័ត្ន​ពីហានិភ័យ​ហិរញ្ញវត្ថុ ដូច​​ជា ការវិនិយោគផ្នែកអចលនទ្រព្យ កាស៊ីណូ និង​ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំង​វិស័យ​​កម្មន្តសាល និង​ឈើ​​ហ៊ុប ជាដើម ដោយ​ថា វិស័យ​ទាំងនោះអាច​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​រំលោភ​សិទ្ធិមនុស្ស សកម្មភាព​​ឧក្រិដ្ឋ ឬ​​អំពើ​ពុករលួយ។

តែយ៉ាងណា មាត្រា១នៃច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន​ភេរវកម្ម ដែល​​ប្រកាស​​ឱ្យ​ប្រើ​​​អំឡុង​​​ខែ​​មិថុនា ឆ្នាំ២០២០ បានចែង​ថា៖ «ច្បាប់នេះមានគោលបំណងធានាប្រឆាំង​ការ​សម្អាត​ប្រា​ក់និង​ហិញ្ញប្បទានភេរវកម្ម ដោយកំណត់​អំពី​វិធានការ​ត្រួត​ពិនិត្យ បង្ការ ទប់ស្កាត់ បង្ក្រាប និង​លុប​​បំបាត់ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ