នាយក​រដ្ឋ​មន្ត្រីម៉ាឡេស៊ី​គ្រោង​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​ចុង​ខែ​កុម្ភៈ​​

នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី លោក Ismail Sabri Yaakob ដែលគ្រោងនឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាចុងខែកុម្ភៈនេះ។ (រស្មីកម្ពុជា)

រដ្ឋាភិបាលបានឱ្យដឹងថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី គ្រោងមកពីបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានាចុងខែកុម្ភៈនេះ ដើម្បីរឹតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា លោក Ismail Sabri Yaakob នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី គ្រោងនឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ ដោយចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីរឹតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ។

ក្នុងអំឡុងទស្សនកិច្ចនៅកម្ពុជា លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Ismail Sabri Yaakob នឹងអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជួបសម្ដែងការគួរសមជាមួយប្រធានព្រឹទ្ធសភា លោក សាយ ឈុំ , ប្រធានរដ្ឋសភា លោក ហេង សំរិន រួមទាំងជួបប្រជុំទ្វេភាគីជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។

លោក​ ហ៊ុន សែន បានឱ្យដឹងទៀតថា បើនៅចុងឆ្នាំ២០២២នេះ មិនមានការរំខានពីការរាតត្បាតជំងឺកូវីដ-១៩ ទេ គឺនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Ismail Sabri Yaakob នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា ខណៈកម្ពុជាជាប្រធានអាស៊ានក្នុងឆ្នាំនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ