អ្នកជំងឺ​ម្នាក់ទៀត​បានស្លាប់​ដោយសារ​វីរុស​បំប្លែងថ្មី​អូមីក្រុង ខណៈ​អ្នកឆ្លងថ្មី​មានជិត​៥០០នាក់

រថយន្តពេទ្យដឹកអ្នកជំងឺកូវីដ១៩ ទៅព្យាបាលនិងធ្វើចត្តាឡីស័កនៅសណ្ឋាគារ The Great Duke ក្រោយផ្លាស់មកពីមណ្ឌលចត្តាឡីស័កព្រែកព្នៅ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

អ្នកជំងឺម្នាក់​​ទៀតបាន​​ស្លាប់ដោយសារ​ជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទ អូមីក្រុង ខណៈអ្នកឆ្លងវីរុស​ប្រភេទ​ថ្មី អូមីក្រុង ត្រូវបាន​រក​ឃើញ​មាន​ជិត៥០០នាក់បន្ថែមទៀត (យោង​​តា​ម​​លទ្ធ​ផល​បញ្ជាក់​ដោយ PCR test)។

សេចក្ដី​ប្រកាស​ព័ត៌​មានរបស់ក្រសួង​​សុខាភិបាល ​នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួង​បាន​រក​ឃើញ​​ករណីឆ្លង​ជំងឺកូវីដ-១៩ថ្មី ចំនួន៤៧៩​​​នាក់​​ទៀត ដែល​សុទ្ធ​តែ​ជាប្រភេទ​អូមីក្រុង​ទាំង​​អស់ ក្នុង​នោះមាន​ករណី​នាំ​ចូល​​​ពី​ក្រៅប្រទេស​ចំនួន២៦នាក់ និង​ឆ្លងក្នុងសហគមន៍៤៥៣នាក់។ ចំណែក​អ្នកជាសះស្បើយ​ថ្មីវិញ ក្រសួង​ថាមាន​ចំនួន៥០៣​នាក់។

បើ​តាម​ក្រសួង​សុខាភិ​បាល គិតត្រឹមព្រឹកថ្ងៃ​សុក្រ​​នេះ កម្ពុ​ជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន១២៩ ០៧៨នាក់ ក្នុង​នោះ ​អ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួន១២២ ៣៨០នាក់ និងអ្នកស្លាប់​ចំនួន​៣ ០២៧នាក់។ ​ចំណែកករណីឆ្លងអូមីក្រុងក្នុងស​ហគមន៍វិញ ក្រសួង​ថា គិត​មកដល់​ពេលនេះបានកើនដល់៧ ៨៣៥នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ