មនុស្ស៥នាក់​បាន​ស្លាប់​ដោយ​ជំងឺ​កូវីដ-១៩​ ខណៈ​អ្នក​ឆ្លង​ថ្មី​ជិត​៥០០​នាក់​ទៀត​

នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចុះទៅយកសំណាកពីបងប្អូនប្រជាពលរដ្ឋនិងអាជីវករនៅផ្សារលើធំថ្មី តាមរយៈតេស្តសំណាក (តេស្តរហ័ស) បន្ទាប់ពីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ជាច្រើននាក់ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Hall)

ក្រសួង​សុខាភិបាលឱ្យ​ដឹង​ថា មនុស្ស​ចំនួន​៥​នាក់​ទៀត​បាន​ស្លាប់​ដោយ​សារ​ជំងឺកូវីដ-១៩ ខណៈ​អ្នក​ឆ្លង​ថ្មី មាន​ចំនួន​ជិត​៥០០​នាក់។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២នេះឱ្យដឹងថា ផ្អែក​តា​ម​លទ្ធ​ផល​បញ្ជាក់​ដោយ PCR test កាលពីម្សិលមិញ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទ «អូមីក្រុង» ចំនួន៤៧០​នាក់ ខណៈអ្នកស្លាប់មានចំនួន ៥ នាក់ ក្នុងនោះ មិនបានចាក់វ៉ាក់សាំង៤នាក់។

ក្រសួងបានបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៤៧០នាក់នោះ មានករណីនាំចូលពីក្រៅប្រទេសចំនួន៣៥នាក់ និងឆ្លងក្នុងសហគមន៍៤៣៥នាក់។ ក្រសួងថា ក្រៅពីអ្នកស្លាប់ និងរកឃើញអ្នកឆ្លងថ្មី ក៏មានអ្នកជំងឺចំនួន៤៩៧នាក់ បានជាសះស្បើយដែរ។

គិតត្រឹមព្រឹកថ្ងៃ​សៅរ៍​​នេះ កម្ពុ​ជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុប ១២៩ ៥៤៨នាក់ ក្នុង​នោះ ​អ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួន ១២២ ៨៧៧នាក់ និងអ្នកស្លាប់​ចំនួន៣ ០៣២នាក់។

ចំណែកករណីឆ្លងវីរុសប្រភេទអូមីក្រុងចូលក្នុងស​ហគមន៍វិញ ក្រសួង​ថា គិត​មកដល់​ពេលនេះបានកើនដល់៨២៧០នាក់ហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ